ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 109:20 - អាល់គីតាប

អស់​អ្នក​ដែល​ចោទ​ប្រកាន់​ខ្ញុំ និង​អស់​អ្នក​ដែល​និយាយ​អាក្រក់​ប្រឆាំង​នឹង​ខ្ញុំ សូម​ឲ្យ​គេ​ទទួល​ទោស​ពី​អុលឡោះ‌តាអាឡា បែប​នេះ​ឯង!

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សូមឲ្យ​ការនេះ​បានជា​ថ្លៃឈ្នួល​ពី​ព្រះយេហូវ៉ា​ដល់​ពួកអ្នកដែល​ចោទប្រកាន់​ទូលបង្គំ និង​ពួកអ្នកដែល​និយាយ​អាក្រក់​ទាស់នឹង​ព្រលឹង​របស់ទូលបង្គំ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ សូម​ឲ្យ​ការ​នេះ​បាន​ជា​រង្វាន់​ពី​ព្រះ‌យេហូវ៉ា ដល់​ពួក​អ្នក​ដែល​ចោទ​ប្រកាន់​ទូល‌បង្គំ គឺ​អស់​អ្នក​ដែល​និយាយ​មូល​បង្កាច់ ដល់​ជីវិត​ទូល‌បង្គំ!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អស់​អ្នក​ដែល​ចោទ​ប្រកាន់​ខ្ញុំ និង​អស់​អ្នក​ដែល​និយាយ​អាក្រក់​ប្រឆាំង​នឹង​ខ្ញុំ សូម​ឲ្យ​គេ​ទទួល​ទោស​ពី​ព្រះ‌អម្ចាស់ បែប​នេះ​ឯង!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នេះ​ហើយ​ជា​រង្វាន់​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​ដល់​ពួក​ខ្មាំង​សត្រូវ​នៃ​ទូលបង្គំ ហើយ​ដល់​អស់​អ្នក​ដែល​និយាយ​បង្កាច់​ដល់​ព្រលឹង នៃ​ទូលបង្គំ​ដែរ

សូមមើលជំពូក



ទំនុកតម្កើង 109:20
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំណែក​ឯ​លោក​អហ៊ី‌ថូផែល​វិញ ដោយ​ឃើញ​ថា គេ​មិន​ធ្វើ​តាម​យោបល់​របស់​គាត់ គាត់​ក៏​ចង​កែប​លា ហើយ​ឡើង​ជិះ​ត្រឡប់​ទៅ​ស្រុក​ភូមិ​របស់​គាត់។ គាត់​ផ្តែ‌ផ្តាំ​គ្រួសារ ហើយ​ចង​ក​សម្លាប់​ខ្លួន​ទៅ។ គេ​បាន​បញ្ចុះ​សព​គាត់​ក្នុង​ផ្នូរ​ឪពុក​របស់​គាត់។


ទត​សួរ​ថា៖ «ចុះ​អាប់‌សា‌ឡុម​សុខ​សប្បាយ​ឬ​ទេ?»។ ជន‌ជាតិ​អេត្យូ‌ពី​និយាយ​ថា៖ «សូម​ជម្រាប​ស្តេច! សូម​ឲ្យ​ខ្មាំង​សត្រូវ និង​ពួក​បះ‌បោរ​ប្រឆាំង​នឹង​ស្តេច​ត្រូវ​វិនាស ដូច​យុវជន​នោះ​ចុះ!»។


ស្តេច​ស៊ូឡៃ‌ម៉ាន​សួរ​ថា៖ «តើ​អ្នក​នឹក​ឃើញ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ស្តេច​ទត ជា​បិតា​របស់​យើង​ឬ​ទេ? អុលឡោះ‌តាអាឡា​នឹង​ដាក់​ទោស​អ្នក តាម​អំពើ​អាក្រក់​ដែល​អ្នក​បាន​ប្រព្រឹត្ត។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល មក​កាន់​អម្ចាស់​របស់​ខ្ញុំ ដូច​ត​ទៅ​នេះ៖ «សូម​នៅ​ខាង​ស្ដាំ​យើង ទំរាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​អ្នក មក​ដាក់​ក្រោម​ជើង​អ្នក!»។​


ចូរ​គោរព​បុត្រា​ ក្រែង​អុលឡោះ‌តាអាឡា​ខឹង ហើយ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស​អន្តរាយ ក្នុង​មាគ៌ា​របស់​អ្នក​រាល់​គ្នា ដ្បិត​កំហឹង​របស់​ទ្រង់ នឹង​ឆេះ‌ឆួល​ឡើង​យ៉ាង​ឆាប់ៗ។ អ្នក​ណា​ជ្រក​កោន​ក្រោម​ម្លប់​បារមី​ទ្រង់ អ្នក​នោះ​មាន​សុភ‌មង្គល​ហើយ!


ដ្បិត​សត្រូវ​របស់​ខ្ញុំ​កំពុង តែ​គិត​គ្នា​ប្រឆាំង​នឹង​ខ្ញុំ អស់​អ្នក​ដែល​ប៉ុន‌ប៉ង​ប្រហារ​ជីវិត​ខ្ញុំ កំពុង​តែ​ពិភាក្សា​គ្នា


ទ្រង់​សង​ទៅ​ពួក​គេ​វិញ សម​តាម​កំហុស​ដែល​គេ​បាន​ប្រព្រឹត្ត ទ្រង់​ធ្វើ​ឲ្យ​គេ​វិនាស​សូន្យ ដោយ‌សារ​អំពើ​កំណាច​របស់​ខ្លួន​ផ្ទាល់ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង នឹង​ធ្វើ​ឲ្យ​ពួក​គេ​វិនាស​សូន្យ​ទៅ។


រីឯ​បុត្រា​មនុស្ស​ក៏​បាន​មក​ដែរ គាត់​បរិភោគ​អាហារ និង​ពិសា​សុរា តែ​គេ​ថា “មើល​ចុះ! អ្នក​នេះ​គិត​តែ​ពី​ស៊ី​ផឹក ហើយ​សេព​គប់​ជា​មួយ​ពួក​ទារ​ពន្ធ និង​មនុស្ស​បាប”។ ប៉ុន្ដែ មនុស្ស​លោក​ទទួល​ស្គាល់​ថា ប្រាជ្ញា‌ញាណ​របស់​អុលឡោះ​ពិត​ជា​ល្អ​ត្រឹម​ត្រូវ​មែន ដោយ​គេ​បាន​ឃើញ​កិច្ចការ​ដែល​ទ្រង់​ធ្វើ»។


ប៉ុន្ដែ ពួក​ខាង​គណៈ​ផារីស៊ី​ពោល​ថា៖ «អ្នក​នេះ​ដេញ​អ៊ីព្លេស​បាន​ដូច្នេះ មក​ពី​បេលសេ‌ប៊ូល ជា​ស្ដេច​អ៊ីព្លេស​ប្រគល់​អំណាច​ឲ្យ​ប៉ុណ្ណោះ»។


អ៊ីសា​មាន​ប្រសាសន៍​ថា៖ «កុំ​ឃាត់​គេ​អី ពុំ​ដែល​មាន​នរណា​អាច​ធ្វើ​ការ‌អស្ចារ្យ​ក្នុង​នាម​ខ្ញុំ រួច​បែរ​ជា​មាន​ប្រសាសន៍​អាក្រក់​អំពី​ខ្ញុំ​ភ្លាម​នោះ​ឡើយ


ម្យ៉ាង​ទៀត ពួក​ខ្មាំង​សត្រូវ​ដែល​មិន​ចង់​ឲ្យ​យើង​គ្រប់‌គ្រង​លើ​គេ​ទេ​នោះ ចូរ​នាំ​គេ​មក ហើយ​សម្លាប់​ចោល​នៅ​មុខ​យើង​ចុះ”»។


ហេតុ​នេះ ខ្ញុំ​សូម​ជម្រាប​បង​ប្អូន​ឲ្យ​ដឹង​ថា ប្រសិន​បើ​អ្នក​ណា​ម្នាក់​មាន​រស​របស់​អុលឡោះ​ណែ‌នាំ អ្នក​នោះ​ពុំ​អាច​ពោល​ថា «អ៊ីសា​ត្រូវ​បណ្ដាសា» កើត​ទេ ហើយ​បើ​គ្មាន​រស‌អុលឡោះ​ដ៏​វិសុទ្ធ​ណែ‌នាំ​ទេ​នោះ ក៏​គ្មាន​នរណា​ម្នាក់​អាច​ពោល​ថា «អ៊ីសា‌ជាអម្ចាស់» បាន​ដែរ។


លោក​អលេក្សាន‌ត្រុស​ជា​ជាង​ដែក បាន​ធ្វើ​បាប​ខ្ញុំ​យ៉ាង​ច្រើន។ អ៊ីសា‌ជាអម្ចាស់​នឹង​តប​ស្នង​ទៅ​គាត់​វិញ តាម​អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ដ​នោះ ជា​មិន​ខាន។