Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 109:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ៙ សូម​ឲ្យ​ការ​នេះ​បាន​ជា​រង្វាន់​ពី​ព្រះ‌យេហូវ៉ា ដល់​ពួក​អ្នក​ដែល​ចោទ​ប្រកាន់​ទូល‌បង្គំ គឺ​អស់​អ្នក​ដែល​និយាយ​មូល​បង្កាច់ ដល់​ជីវិត​ទូល‌បង្គំ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 សូមឲ្យ​ការនេះ​បានជា​ថ្លៃឈ្នួល​ពី​ព្រះយេហូវ៉ា​ដល់​ពួកអ្នកដែល​ចោទប្រកាន់​ទូលបង្គំ និង​ពួកអ្នកដែល​និយាយ​អាក្រក់​ទាស់នឹង​ព្រលឹង​របស់ទូលបង្គំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 អស់​អ្នក​ដែល​ចោទ​ប្រកាន់​ខ្ញុំ និង​អស់​អ្នក​ដែល​និយាយ​អាក្រក់​ប្រឆាំង​នឹង​ខ្ញុំ សូម​ឲ្យ​គេ​ទទួល​ទោស​ពី​ព្រះ‌អម្ចាស់ បែប​នេះ​ឯង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 នេះ​ហើយ​ជា​រង្វាន់​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​ដល់​ពួក​ខ្មាំង​សត្រូវ​នៃ​ទូលបង្គំ ហើយ​ដល់​អស់​អ្នក​ដែល​និយាយ​បង្កាច់​ដល់​ព្រលឹង នៃ​ទូលបង្គំ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 អស់​អ្នក​ដែល​ចោទ​ប្រកាន់​ខ្ញុំ និង​អស់​អ្នក​ដែល​និយាយ​អាក្រក់​ប្រឆាំង​នឹង​ខ្ញុំ សូម​ឲ្យ​គេ​ទទួល​ទោស​ពី​អុលឡោះ‌តាអាឡា បែប​នេះ​ឯង!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 109:20
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​អ័ហ៊ី‌ថូផែល​ឃើញ​ថា គេ​មិន​បាន​តាម​គំនិត​ខ្លួន​ដូច្នោះ នោះ​លោក​ក៏​ចង​កែប​លា ជិះ​ត្រឡប់​ទៅ​ដល់​ផ្ទះ នៅ​ទី​ក្រុង​របស់​លោក​វិញ ចាត់‌ចែង​ការ​ក្នុង​ផ្ទះ​ស្រេច​ហើយ រួច​ចង​ក​ស្លាប់​ទៅ គេ​បញ្ចុះ​សព​លោក​នៅ​ក្នុង​ផ្នូរ​របស់​ឪពុក​លោក។


ស្តេច​មាន​រាជ‌ឱង្ការ​សួរ​គូស៊ី​ថា៖ «តើ​អាប់សា‌ឡុម​កូន​ប្រុស​យើង​សុខ​សប្បាយ​ឬ​ទេ?»។ គូស៊ី​ទូល​ឆ្លើយ​ថា៖ «សូម​ឲ្យ​ពួក​ខ្មាំង​សត្រូវ​នៃ​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ និង​អស់​អ្នក​ដែល​លើក​គ្នា​ក្បត់​ចំពោះ​ទ្រង់ បាន​ដូច​ជា​បុត្រា​ទ្រង់​ចុះ»។


ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​ស៊ីម៉ាយ​ទៀត​ថា៖ «ឯង​ស្គាល់​ការ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​លាក់​ក្នុង​ចិត្ត​ឯង គឺ​ជា​ការ​ដែល​ឯង​បាន​ប្រព្រឹត្ត​ចំពោះ​ព្រះបាទ​ដាវីឌ ជា​បិតា​របស់​យើង​ហើយ ដូច្នេះ ព្រះ‌យេហូវ៉ា​នឹង​ទម្លាក់​ការ​អាក្រក់​របស់​ឯង​នោះ មក​លើ​ក្បាល​ឯង​វិញ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល មក​កាន់​ព្រះ‌អម្ចាស់​របស់​ទូល‌បង្គំ​ថា «ចូរ​អង្គុយ​នៅ​ខាង​ស្តាំ​យើង រហូត​ដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់អ្នក ឲ្យ​ធ្វើ​ជា​កំណល់​កល់​ជើង​អ្នក»។


ចូរ​ថើប​ព្រះ‌រាជ‌បុត្រា ក្រែង​ទ្រង់​ខ្ញាល់​ឡើង ហើយ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស​តាម​ផ្លូវ ដ្បិត​បន្តិច​ទៀត សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ នឹង​ឆួល​ឡើង មាន​ពរ​ហើយ អស់​អ្នក​ណា​ដែល​យក​ព្រះ‌អង្គ​ជា​ទី​ពឹង​ជ្រក។


ដ្បិត​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ និយាយ​ដើម​ពី​ទូល‌បង្គំ ហើយ​អស់​អ្នក​ដែល​ចាំ​មើល​ជីវិត​ទូល‌បង្គំ គេ​ប្រឹក្សា​គ្នា


ព្រះ‌អង្គ​នឹង​សង​ទៅ​គេ​វិញ តាម​អំពើ​ទុច្ចរិត​របស់​គេ ហើយ​នឹង​ធ្វើ​ឲ្យ​គេ​វិនាស​សូន្យ ដោយ​សារ​អំពើ​អាក្រក់​របស់​គេ គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង នឹងធ្វើ​ឲ្យ​គេ​វិនាស​សូន្យ​ទៅ។


ឯ​កូន​មនុស្ស បាន​មក​ទាំង​បរិ‌ភោគ ទាំង​ផឹក តែ​គេ​ថា "មើល​ចុះ! អ្នក​នេះ​ជា​មនុស្ស​ល្មោភ​ស៊ី ហើយ​ជា​មនុស្ស​ប្រមឹក ជា​សម្លាញ់​របស់​ពួក​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប!" ប៉ុន្តែ ប្រាជ្ញា​បាន​រាប់​ជា​ត្រូវ ដោយ​ផល​ដែល​ខ្លួន​បង្កើត»។


ប៉ុន្តែ កាល​ពួក​ផារិស៊ី​បាន​ឮ​ពាក្យ​នេះ គេ​ឆ្លើយ​ឡើង​ថា៖ «អ្នក​នេះ​ដេញ​អារក្ស ដោយ‌សារ​តែ​បេល‌សេប៊ូល ជា​មេ​អារក្ស​ប៉ុណ្ណោះ»។


ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ថា៖ «កុំ​ឃាត់​គាត់​អី ដ្បិត​គ្មាន​អ្នក​ណា​ធ្វើ​ការ​អស្ចារ្យ​ក្នុង​នាម​ខ្ញុំ អាច​នឹង​និយាយ​អាក្រក់​ពី​ខ្ញុំ​ភា្លម​នោះ​ឡើយ។


ប៉ុន្តែ ចំពោះ​ពួក​ខ្មាំង​សត្រូវ ដែល​មិន​ចង់​ឲ្យ​យើង​សោយ​រាជ្យ​លើ​គេ ចូរ​នាំ​គេ​មក​ទី​នេះ ហើយ​សម្លាប់​ចោល​នៅ​មុខ​យើង​នេះ​ចុះ"»។


ហេតុ​នេះ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា គ្មាន​អ្នក​ណា​ម្នាក់​និយាយ​ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ​ថា «ព្រះ‌យេ‌ស៊ូវ​ត្រូវ​បណ្តាសា» នោះ​ឡើយ ហើយក៏​គ្មាន​អ្នក​ណា​អាច​និយាយ​ថា «ព្រះ‌យេ‌ស៊ូវ​ជា​ព្រះ‌អម្ចាស់» បាន​ដែរ ប្រសិន‌បើ​គ្មាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។


លោក​អ័លេ‌ក្សានត្រុស​ជា​ជាង​ស្មិត បាន​ធ្វើ​បាប​ខ្ញុំ​ជា​ច្រើន តែ​ព្រះ‌អម្ចាស់​នឹង​សង​គាត់​វិញ តាម​អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម