គ្រានោះ មានកើតចំបាំងយ៉ាងយូររវាងញាតិវង្សរបស់ស្តេចសូល និងញាតិវង្សរបស់ស្តេចទត។ ស្តេចទតមានអំណាចកាន់តែរឹងមាំឡើង ចំណែកឯពូជពង្សរបស់ស្តេចសូលវិញ កាន់តែចុះខ្សោយជាលំដាប់។
ចោទិយកថា 33:7 - អាល់គីតាប ចំណែកឯកុលសម្ព័ន្ធយូដាវិញ គាត់ថ្លែងថា: អុលឡោះតាអាឡាជាម្ចាស់អើយ សូមទ្រង់ស្តាប់ពាក្យរបស់យូដា សូមនាំគេឲ្យជានានឹងបងប្អូនរបស់ខ្លួនវិញ សូមឲ្យគេជួយការពារបងប្អូនរបស់ខ្លួន ហើយសូមទ្រង់ជួយយូដា ក្នុងពេលតទល់នឹងខ្មាំងសត្រូវ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំណែកកុលសម្ព័ន្ធយូដាវិញ លោកថ្លែងដូច្នេះថា៖ «ឱព្រះយេហូវ៉ាអើយ សូមស្តាប់ពាក្យរបស់យូដា ហើយនាំគេចូលទៅឯសាសន៍របស់ខ្លួនវិញ សូមឲ្យដៃគេបានល្មមនឹងខ្លួន ហើយសូមព្រះអង្គជួយទាស់ចំពោះពួកតតាំងនឹងគេផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំណែកឯកុលសម្ព័ន្ធយូដាវិញ លោកថ្លែងថា: ព្រះអម្ចាស់អើយ សូមទ្រង់ព្រះសណ្ដាប់ពាក្យរបស់យូដា សូមនាំគេឲ្យជានានឹងបងប្អូនរបស់ខ្លួនវិញ សូមឲ្យគេជួយការពារបងប្អូនរបស់ខ្លួន ហើយសូមព្រះអង្គជួយយូដា ក្នុងពេលតទល់នឹងខ្មាំងសត្រូវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកយូដា នោះបានពរដូច្នេះថា ឱព្រះយេហូវ៉ាអើយ សូមស្តាប់ពាក្យរបស់យូដា ហើយនាំគេចូលទៅឯសាសន៍ខ្លួន សូមឲ្យដៃគេបានល្មមនឹងខ្លួន ហើយសូមទ្រង់ជួយទាស់ចំពោះពួកតតាំងនឹងគេផង។ |
គ្រានោះ មានកើតចំបាំងយ៉ាងយូររវាងញាតិវង្សរបស់ស្តេចសូល និងញាតិវង្សរបស់ស្តេចទត។ ស្តេចទតមានអំណាចកាន់តែរឹងមាំឡើង ចំណែកឯពូជពង្សរបស់ស្តេចសូលវិញ កាន់តែចុះខ្សោយជាលំដាប់។
កុលសម្ព័ន្ធទាំងអស់នៃជនជាតិអ៊ីស្រអែល នាំគ្នាមកជួបស្តេចទត នៅក្រុងហេប្រូន ហើយប្រាប់ថា៖ «ខ្ញុំទាំងអស់គ្នា ក៏ជាសាច់សាលោហិតរបស់ស្តេចដែរ។
ស្តេចទតសួរអុលឡោះតាអាឡាថា៖ «តើខ្ញុំត្រូវចេញទៅច្បាំងនឹងជនជាតិភីលីស្ទីនឬទេ? តើទ្រង់ប្រគល់ពួកគេ មកក្នុងកណ្តាប់ដៃរបស់ខ្ញុំដែរឬ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ទៅចុះ យើងនឹងប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អ្នកជាមិនខាន!»។
កាលណាអ្នកឮសន្ធឹកជើងនៅលើចុងមន ចូរប្រញាប់ប្រញាល់ចេញទៅដ្បិត គឺពេលនោះហើយ ដែលយើងជាអុលឡោះតាអាឡានាំមុខអ្នកវាយលុកទីតាំងទ័ពភីលីស្ទីន»។
រៀងរាល់ថ្ងៃតែងតែមានមនុស្សមកសុំចុះចូលខាងស្តេចទត ដើម្បីជួយជាកម្លាំង ហេតុនេះកងទ័ពរបស់ស្តេចទត ក៏ក្លាយទៅជាកងទ័ពមួយដ៏ធំ ដូចកងទ័ពរបស់អុលឡោះដែរ។
អ្នកណាដែលអុលឡោះជាម្ចាស់របស់យ៉ាកកូបជួយសង្គ្រោះ ហើយអ្នកណាសង្ឃឹមទុកចិត្តលើអុលឡោះតាអាឡា ជាម្ចាស់របស់ខ្លួន អ្នកនោះមានសុភមង្គលហើយ!។
អុលឡោះតាអាឡាអើយ ស្តេចមានអំណរណាស់ ព្រោះទ្រង់ប្រទានកម្លាំង ស្តេចមានអំណររីករាយជាខ្លាំង ព្រោះទ្រង់ប្រទានឲ្យមានជ័យជំនះ។
ស្តេចនឹងចាប់ខ្មាំងសត្រូវទាំងប៉ុន្មាន របស់គាត់ ស្តេចនឹងប្រើអំណាចចាប់អស់អ្នក ដែលស្អប់គាត់។
ទ្រង់បានជ្រើសរើសស្តេចទត ជាអ្នកបម្រើរបស់ទ្រង់ ទ្រង់បានយកស្ដេចចេញពីកន្លែងឃ្វាលចៀម
យើងនឹងសំដែងចិត្តស្មោះត្រង់ និងចិត្តមេត្តាករុណាចំពោះគាត់ជានិច្ច គាត់នឹងបានថ្កុំថ្កើងឡើង ដោយសារនាមរបស់យើង។
ហេតុនេះហើយបានជាអុលឡោះតាអាឡា មិនអាណិតយុវជនរបស់ពួកគេឡើយ ទ្រង់ក៏មិនមេត្តាក្មេងកំព្រា និងស្ត្រីមេម៉ាយរបស់ពួកគេដែរ ដ្បិតអ្នកទាំងនោះសុទ្ធតែជាទមិឡ និងជាមនុស្សពាល។ មាត់របស់ពួកគេពោលសុទ្ធតែពាក្យអាស្រូវ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏កំហឹងរបស់ទ្រង់នៅតែពុំទាន់ស្ងប់ដដែល គឺអុលឡោះតាអាឡានៅតែលាតដៃ ចាំវាយប្រដៅគេជានិច្ច។
អុលឡោះនឹងបោះបង់ចោល ប្រជាជនអ៊ីស្រអែលមួយរយៈសិន រហូតដល់ពេលដែលស្ត្រីជាម្តាយសំរាលបុត្រ។ ពេលនោះ បងប្អូនរបស់បុត្រ ដែលនៅសេសសល់ នឹងវិលមកជួបជុំគ្នា ជាមួយកូនចៅអ៊ីស្រអែលវិញ។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល មានបន្ទូលថា៖ «យើងចាត់អ្នកនាំសាររបស់យើងឲ្យទៅមុន ដើម្បីរៀបចំផ្លូវសម្រាប់យើង។ រំពេចនោះ អុលឡោះជាអម្ចាស់ដែលអ្នករាល់គ្នាស្វែងរក នឹងចូលក្នុងម៉ាស្ជិទរបស់ទ្រង់។ រីឯទូតនៃសម្ពន្ធមេត្រី ដែលអ្នករាល់គ្នារង់ចាំ កំពុងតែមកហើយ»។
ម្យ៉ាងទៀត ពួកខ្មាំងសត្រូវដែលមិនចង់ឲ្យយើងគ្រប់គ្រងលើគេទេនោះ ចូរនាំគេមក ហើយសម្លាប់ចោលនៅមុខយើងចុះ”»។
អាល់ម៉ាហ្សៀសត្រូវតែគ្រងរាជ្យ ទំរាំដល់អុលឡោះបង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន មកដាក់ក្រោមជើងរបស់គាត់។
យើងសុទ្ធតែបានដឹងច្បាស់ទាំងអស់គ្នាថា អ៊ីសាជាអម្ចាស់នៃយើងប្រសូតមកក្នុងកុលសម្ព័ន្ធយូដា។ ពេលណាពីម៉ូសានិយាយអំពីអ៊ីមុាំ គាត់ពុំដែលនិយាយពីកុលសម្ព័ន្ធនេះទេ។