ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 17:14 - អាល់គីតាប

«ពេល​ណា​អ្នក​ចូល​ទៅ​ដល់​ស្រុក​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រទាន​ឲ្យ ពេល​ណា​អ្នក​កាន់​កាប់​ស្រុក និង​តាំង​ទី​លំនៅ​នៅ​ក្នុង​ស្រុក​នោះ​ហើយ ប្រហែល​ជា​អ្នក​នឹក​ចង់​បាន​ស្តេច​មួយ​គ្រប់​គ្រង​លើ​អ្នក ដូច​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«ពេល​អ្នក​បាន​ចូល​ទៅ​ដល់​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ ហើយ​ចាប់​យក​បាន ព្រម​ទាំង​តាំង​ទី​លំនៅ​ក្នុង​ស្រុកនោះ រួចជំនុំ​គ្នា​ថា "យើង​នឹង​តាំង​ឲ្យ​មាន​ស្តេច​មួយ​សោយ‌រាជ្យ​លើ​យើង ដូច​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ​យើង​ដែរ"

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«ពេល​ណា​អ្នក​ចូល​ទៅ​ដល់​ស្រុក​ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ ពេល​ណា​អ្នក​កាន់​កាប់​ស្រុក និង​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​នោះ​ហើយ ប្រហែល​ជា​អ្នក​នឹក​ចង់​បាន​ស្ដេច​មួយ​អង្គ​គ្រប់‌គ្រង​លើ​អ្នក ដូច​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ណា​ឯង​បាន​ទៅ​ដល់​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ ហើយ​ចាប់​យក​បាន ព្រម​ទាំង​តាំង​ទី​លំនៅ​អាស្រ័យ​នៅ​ផង រួច​ជំនុំ​គ្នា​ថា យើង​នឹង​តាំង​ស្តេច​ឲ្យ​សោយ‌រាជ្យ​លើ​យើង ដូច​ជា​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ​យើង​ដែរ

សូមមើលជំពូក



ចោទិយ‌កថា 17:14
17 ការដាក់ឲ្យឆ្លើយតបគ្នា  

«ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ដល់​ទឹក​ដី​កាណាន ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ទុក​ជា​កម្ម​សិទ្ធិ ប្រសិន​បើ​យើង​ធ្វើ​ឲ្យ​មាន​ស្លែ​នៅ​តាម​ផ្ទះ ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​កាន់​កាប់


ចូរ​នាំ​គ្នា​ចាប់​យក​ស្រុក រួច​តាំង​ទី​លំ​នៅ​នៅ​ក្នុង​ស្រុក​នោះ ដ្បិត​យើង​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ទុក​ជា​កម្ម‌សិទ្ធិ​ហើយ។


អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រ‌ដាន់​នេះ ទៅ​ចាប់​យក​ស្រុក​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ប្រគល់​ឲ្យ រួច​ហើយ​ត្រូវ​តាំង​ទី​លំនៅ​ក្នុង ស្រុក​ដែល​អ្នក​រាល់​គ្នា​ចាប់​យក​បាន​នោះ។


«កាល​ណា​អ្នក​ចូល​ទៅ​ក្នុង​ស្រុក ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រទាន​ឲ្យ មិន​ត្រូវ​រៀន​យក​តម្រាប់​តាម​អំពើ​គួរ​ស្អប់​ខ្ពើម របស់​ប្រជា‌ជាតិ​ទាំង​នោះ​ឡើយ។


«ពេល​ណា​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រទាន​ឲ្យ​ជា​កេរ‌មត៌ក ពេល​ណា​អ្នក​កាន់​កាប់​ទឹក​ដី ព្រម​ទាំង​រស់​នៅ​ក្នុង​ស្រុក​នោះ​ហើយ


ទ្រង់​នាំ​យើង​ខ្ញុំ​មក​ដល់​ទី​នេះ ហើយ​ប្រទាន​ស្រុក​ដ៏​សម្បូណ៌​សប្បាយ​ឲ្យ​យើង​ខ្ញុំ។


«ពេល​ណាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អ្នក​ត្រូវ​កាន់​កាប់ ដោយ​បណ្តេញ​ប្រជា‌ជាតិ​ជា​ច្រើន​ចេញ​ពី​មុខ​អ្នក ដូច​ជា​ជន‌ជាតិ​ហេត ជន‌ជាតិ​គើកា‌ស៊ី ជន‌ជាតិ​អាម៉ូ‌រី ជន‌ជាតិ​កាណាន ជន‌ជាតិ​ពេរិ‌ស៊ិត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស គឺ​ប្រជា‌ជាតិ​ទាំង​ប្រាំ​ពីរ ដែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ជាង​អ្នក


«ចូរ​ចង​ចាំ​នូវ​ពាក្យ​ដែល​ម៉ូសា ជា​អ្នក​បម្រើ​របស់អុលឡោះ‌តាអាឡា​បង្គាប់​អ្នក​រាល់​គ្នា​ថា “អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​សម្រាក គឺ​ទ្រង់​ប្រទាន​ស្រុក​នេះ​ឲ្យ​អ្នក​រាល់​គ្នា​ហើយ”។


អុលឡោះ‌តាអាឡា​បាន​ប្រគល់​ស្រុក​នោះ​ទាំង​មូល​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល ស្រប​តាម​បន្ទូល​ដែល​ទ្រង់​បាន​សន្យា​ថា​នឹង​ប្រទាន​ឲ្យ​បុព្វ‌បុរស​របស់​គេ។ ពួក​គេ​បាន​កាន់​កាប់​ស្រុក​ជា​កម្ម‌សិទ្ធិ ហើយ​តាំង​ទី​លំនៅ នៅ​ទី​នោះ។


ថ្ងៃ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​បោះ​បង់​ចោល​ម្ចាស់​របស់​អ្នក​រាល់​គ្នា គឺ​ម្ចាស់​ដែល​តែងតែ​សង្គ្រោះ​អ្នក​រាល់​គ្នា​ពី​ទុក្ខ​វេទនា និង​ការ​លំបាក​គ្រប់​យ៉ាង។ អ្នក​រាល់​គ្នា​ទូរអា​ថា “សូម​តែង‌តាំង​ស្តេច​ម្នាក់​ឲ្យ​សោយ​រាជ្យ​លើ​យើង​ខ្ញុំ”។ ដូច្នេះ ចូរ​នាំ​គ្នា​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះអុលឡោះ‌តាអាឡា​តាម​កុល‌សម្ព័ន្ធ តាម​អំបូរ ឥឡូវ​នេះ​ចុះ»។


សាំយូ‌អែល​ប្រកាស​ប្រាប់​ឲ្យ​ប្រជា‌ជន​ដឹង​អំពី​សិទ្ធិ​របស់​ស្តេច រួច​លោក​កត់‌ត្រា​ក្នុង​ក្រាំង ហើយ​តម្កល់​ទុក នៅ​ចំពោះអុលឡោះ‌តាអាឡា។ បន្ទាប់​មក សាំយូ‌អែល​ប្រាប់​ឲ្យ​ប្រជា‌ជន​ទាំង​អស់​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ដ្ឋាន​រៀងៗ​ខ្លួន​វិញ។


ប្រជា‌ជន​ទាំង​នោះ​ជម្រាប​សាំយូ‌អែល​ថា៖ «សូម​លោក​ជួយ​អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​លោក​ក្នុង​នាម​យើង​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​យើង​ខ្ញុំ​ត្រូវ​ស្លាប់ ដ្បិត​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​មួយ ថែម​ពី​លើ​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​យើង​ខ្ញុំ ដោយ​ទាម​ទារ​សុំ​ឲ្យ​មាន​ស្តេច»។


ចូរ​អញ្ជើញ​លោក​អ៊ីសាយ​ឲ្យ​ចូល​រួម​ក្នុង​ពិធី​ធ្វើ​គូរបាន​នោះ​ផង។ ពេល​នោះ យើង​នឹង​ប្រាប់​អ្នក​ឲ្យ​ដឹង​នូវ​កិច្ចការ​ដែល​អ្នក​ត្រូវ​ធ្វើ គឺ​ត្រូវ​យក​ប្រេង​ចាក់​តែង‌តាំង​អ្នក​ដែល​យើង​នឹង​ចង្អុល​ប្រាប់»។


«ស្តេច​ដែល​នឹង​សោយ​រាជ្យ​លើ​អ្នក​រាល់​គ្នា​មាន​សិទ្ធិ​ដូច​ត​ទៅ គឺ​ស្តេច​នឹង​យក​កូន​ប្រុស​របស់​អ្នក​រាល់​គ្នា​ធ្វើ​ជា​ទាហាន ខ្លះ​នៅ​ខាង​កង​រទេះ​ចំបាំង​របស់​ស្តេច ខ្លះ​នៅ​ខាង​ទ័ព​សេះ​របស់​ស្តេច ខ្លះ​ទៀត​រត់​នៅ​មុខ​រទេះ។