Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 21:43 - អាល់គីតាប

43 អុលឡោះ‌តាអាឡា​បាន​ប្រគល់​ស្រុក​នោះ​ទាំង​មូល​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល ស្រប​តាម​បន្ទូល​ដែល​ទ្រង់​បាន​សន្យា​ថា​នឹង​ប្រទាន​ឲ្យ​បុព្វ‌បុរស​របស់​គេ។ ពួក​គេ​បាន​កាន់​កាប់​ស្រុក​ជា​កម្ម‌សិទ្ធិ ហើយ​តាំង​ទី​លំនៅ នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

43 ដូច្នេះ ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ស្រុក​នោះ​ទាំង​អស់​ដល់​ពួក​អ៊ីស្រា‌អែល ដូច​ព្រះ‌អង្គ​បាន​ស្បថថា​នឹង​ឲ្យ​ដល់​បុព្វ​បុរស​របស់​គេ។ គេ​បាន​ចាប់​យក​ស្រុក​ជា​កម្មសិទ្ធិ ហើយ​តាំង​ទី​លំនៅ​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

43 ព្រះ‌អម្ចាស់​បាន​ប្រគល់​ស្រុក​នោះ​ទាំង​មូល​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ទ្រង់​បាន​សន្យា​ថា​នឹង​ប្រទាន​ឲ្យ​បុព្វបុរស​របស់​គេ។ ពួក​គេ​បាន​កាន់​កាប់​ស្រុក​ជា​កម្មសិទ្ធិ ហើយ​តាំង​ទី​លំ‌នៅ​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

43 ដូច្នេះ ឯ​ស្រុក​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​ពួក​ឰយុកោ នោះ​ទ្រង់​បាន​ប្រទាន​ដល់​ពួក​អ៊ីស្រាអែល​ទាំង​អស់ ហើយ​គេ​ក៏​បាន​ចាប់​យក ព្រម​ទាំង​តាំង​ទី​លំនៅ​ក្នុង​ស្រុក​នោះ​ផង

សូមមើលជំពូក ចម្លង




យ៉ូស្វេ 21:43
26 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​បាន​មក​ឲ្យ​អ៊ីប្រាំ​ឃើញ ហើយ​មាន​បន្ទូល​ថា៖ «យើង​នឹង​ប្រគល់​ស្រុក​នេះ ដល់​ពូជ​ពង្ស​របស់​អ្នក»។ នៅ​ទី​នោះ អ៊ីប្រាំ​បាន​សង់​អាសនៈ​មួយ សម្រាប់​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា ដែល​បាន​មក​ឲ្យ​គាត់​ឃើញ។


ដ្បិត​យើង​នឹង​ប្រគល់​ស្រុក​ទាំង​មូល ដែល​អ្នក​មើល​ឃើញ​នេះ​ឲ្យ​អ្នក និង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​រហូត​តទៅ។


សូម​អុលឡោះ​ប្រទាន​ពរ​កូន និង​ពូជ‌ពង្ស​កូន ដូច​ទ្រង់​បាន​ប្រទាន​ដល់​អ៊ីព្រហ៊ីម កាល​ពី​មុន​ដែរ ដើម្បី​ឲ្យ​កូន​ទទួល​ទឹក​ដី​ដែល​កូន​ស្នាក់​អាស្រ័យ​នៅ​នេះ ទុក​ជា​កម្ម‌សិទ្ធិ គឺ​ជា​ទឹក​ដី​ដែល​អុលឡោះ​បាន​ប្រគល់​ដល់​អ៊ីព្រហ៊ីម!»។


ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​នេះ ពួក​គេ​បាន​សង់​ទី‌សក្ការៈ​មួយ​ជូន​នាម​របស់​ទ្រង់ ដោយ​ពោល​ថា


កូន​ចៅ​របស់​ពួក​គេ​ក៏​ចូល​ទៅ​កាន់​កាប់​ទឹក​ដី ទ្រង់​បាន​បង្ក្រាប​ជន‌ជាតិ​កាណាន ជា​អ្នក​ស្រុក​នោះ នៅ​មុខ​ពួក​គេ ទ្រង់​បាន​ប្រគល់​ជន‌ជាតិ​នោះ ទាំង​ស្ដេច ទាំង​ប្រជា‌ជន មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត។


ទ្រង់​ឈ្វេង​យល់​គាត់​មាន ចិត្ត​ស្មោះ​ត្រង់​នឹង​ទ្រង់ ទ្រង់​ក៏​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គាត់ ដើម្បី​ប្រគល់​ទឹក​ដី​របស់​ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​យេប៊ូស និង​ជន‌ជាតិ​គើកា‌ស៊ី ឲ្យ​ពូជ‌ពង្ស​របស់​គាត់។ ទ្រង់​បាន​ធ្វើ​តាម​បន្ទូល​សន្យា ដ្បិត​ទ្រង់​ជា​ម្ចាស់​ដ៏​សុចរិត។


ទ្រង់​តែងតែ​នឹក​ដល់​សម្ពន្ធ‌មេត្រី របស់​ទ្រង់​ជា‌និច្ច គឺ​ជា​បន្ទូល​ដែល​នៅ​ស្ថិត‌ស្ថេរ រហូត​ដល់​មួយ​ពាន់​តំណ


ប្រជា‌រាស្ត្រ​របស់​ទ្រង់​ពុំ​បាន​ចាប់​យក​ទឹក​ដី​នេះ ដោយ‌សារ​អាវុធ​របស់​ខ្លួន​ឡើយ ហើយ​គេ​ក៏​ពុំ​បាន​យក​ជ័យ‌ជំនះ ដោយ‌សារ​កម្លាំង​របស់​ខ្លួន​ដែរ គឺ​គេ​ទទួល​ជ័យ‌ជំនះ​ដោយ‌សារ​ជំនួយ និង​អំណាច​របស់​ទ្រង់ ព្រោះ​ទ្រង់​ស្រឡាញ់ ហើយ​ពេញ​ចិត្ត​នឹង​ពួក​គេ។


ទ្រង់​បណ្ដេញ​ប្រជា‌ជាតិ​នានា​ចេញ​ពី​មុខ​ពួក​គេ ហើយ​ចែក​ទឹក​ដី​ឲ្យ​ពួក​គេ​ជា​មត៌ក គឺ​ទ្រង់​ឲ្យ​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល រស់​នៅ​ក្នុង​លំ‌នៅ​ស្ថាន​របស់​ប្រជា‌ជាតិ​ទាំង​នោះ។


ដូច្នេះ យើង​ចុះ​មក​ដើម្បី​រំដោះ​ពួក​គេ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អេស៊ីប។ យើង​នឹង​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​នោះ ទៅ​នៅ​ស្រុក​មួយ​មាន​ជី​ជាតិ​ល្អ​ធំ​ទូ​លាយ ជា​ស្រុក​ដែល​មាន​ភោគ​ទ្រព្យ​សម្បូណ៌​ហូរ​ហៀរ គឺ​ស្រុក​របស់​ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស។


ពួក​គេ​បាន​ចូល​មក​កាន់​កាប់​ទឹក​ដី​នេះ ប៉ុន្តែ ពួក​គេ​ពុំ​ព្រម​ស្ដាប់​បន្ទូល​របស់​ទ្រង់​ទេ ពួក​គេ​ពុំ​បាន​រស់​នៅ​តាម​ហ៊ូកុំ​របស់​ទ្រង់ និង​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បង្គាប់​ឲ្យ​ធ្វើ​នោះ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​ឲ្យ​គ្រោះ​កាច​ទាំង​នេះ កើត​មាន​ដល់​ពួក​គេ។


ចូរ​នាំ​គ្នា​ចាប់​យក​ស្រុក រួច​តាំង​ទី​លំ​នៅ​នៅ​ក្នុង​ស្រុក​នោះ ដ្បិត​យើង​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ទុក​ជា​កម្ម‌សិទ្ធិ​ហើយ។


«ចូរ​បង្គាប់​កូន​ចៅ​អ៊ីស្រ‌អែល ដូច​ត​ទៅ: ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​កាណាន ទឹក​ដី​ដែល​ត្រូវ​បាន​ជា​ចំណែក​មត៌ក​របស់​អ្នក​រាល់​គ្នា គឺ​ស្រុក​កាណាន មាន​ព្រំ​ដែន​ដូច​ត​ទៅ:


អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រ‌ដាន់​នេះ ទៅ​ចាប់​យក​ស្រុក​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ប្រគល់​ឲ្យ រួច​ហើយ​ត្រូវ​តាំង​ទី​លំនៅ​ក្នុង ស្រុក​ដែល​អ្នក​រាល់​គ្នា​ចាប់​យក​បាន​នោះ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក នឹង​កំចាត់​ប្រជា‌ជាតិ​នា​នា​ចេញ​អស់​ពី​ស្រុក ដែល​អ្នក​ត្រូវ​ចូល​ទៅ​កាន់​កាប់។ ពេល​នោះ អ្នក​អាច​បណ្តេញ​ពួក​គេ​ចេញ​ពី​ស្រុក រួច​ចូល​ទៅ​រស់​នៅ​ក្នុង​ស្រុក​របស់​ពួក​គេ។


«ពេល​ណា​អ្នក​ចូល​ទៅ​ដល់​ស្រុក​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រទាន​ឲ្យ ពេល​ណា​អ្នក​កាន់​កាប់​ស្រុក និង​តាំង​ទី​លំនៅ​នៅ​ក្នុង​ស្រុក​នោះ​ហើយ ប្រហែល​ជា​អ្នក​នឹក​ចង់​បាន​ស្តេច​មួយ​គ្រប់​គ្រង​លើ​អ្នក ដូច​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ​ដែរ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​គាត់​ថា៖ «នេះ​ជា​ស្រុក​ដែល​យើង​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់ ចំពោះ​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប​ថា “យើង​នឹង​ប្រគល់​ស្រុក​នេះ ឲ្យ​ពូជ‌ពង្ស​របស់​អ្នក”។ យើង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ស្រុក​នេះ​ផ្ទាល់​នឹង​ភ្នែក តែ​អ្នក​នឹង​មិន​ចូល​ទៅ​ឡើយ»។


ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង ដ្បិត​អ្នក​នឹង​នាំ​ប្រជា‌ជន​នេះ​ឲ្យ​គ្រប់‌គ្រង​ស្រុក​ដែល​យើង​បាន​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​ពួក​គេ​ថា​នឹង​ប្រគល់​ឲ្យ​ពួក​គេ។


ក្រុង​នីមួយៗ​មាន​វាល​ស្មៅ​នៅ​ជុំ‌វិញ គឺ​ក្រុង​ទាំង​អស់​សុទ្ធ​តែ​មាន​វាល​ស្មៅ​ដូចៗ​គ្នា។


ស្តេច​បាន​កាន់​កាប់​ទឹក​ដី​ដែល​ព្រះ‌កេម៉ូស ជា​ម្ចាស់​របស់​ស្តេច​បាន​ប្រគល់​ឲ្យ រីឯ​យើង​វិញ តើ​យើង​គ្មាន​សិទ្ធិ​នឹង​កាន់​កាប់​ទឹក​ដី ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង ប្រទាន​ឲ្យ​យើង​ដណ្តើម​យក​បាន​នោះ​ទេ​ឬ​អី?


ក្រោយ​ពេល​ដែល​យ៉ាកកូប​ទៅ​ដល់​ស្រុក​អេស៊ីប បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​ស្រែក​អង្វរ​រកអុលឡោះ‌តាអាឡា។ ទ្រង់​ក៏​ចាត់​ម៉ូសា និង​ហារូន​ឲ្យ​ទៅ​នាំ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប មក​រស់​នៅ​ក្នុង​ស្រុក​នេះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម