សូមការពាររឿងក្តីរបស់ទូលបង្គំ ហើយលោះទូលបង្គំផង សូមប្រោសឲ្យទូលបង្គំមានកំឡាំង តាមព្រះបន្ទូលទ្រង់
ទំនុកតម្កើង 35:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមទ្រង់រឭកឡើង ហើយតើនមកវិនិច្ឆ័យទូលបង្គំ ដោយយុត្តិធម៌ ឱព្រះដ៏ជាព្រះអម្ចាស់នៃទូលបង្គំអើយ សូមវិនិច្ឆ័យរឿងក្តីនៃទូលបង្គំផង ព្រះគម្ពីរខ្មែរសាកល ព្រះនៃទូលបង្គំ ព្រះអម្ចាស់នៃទូលបង្គំអើយ សូមតើនឡើង សូមក្រោកឡើង ដើម្បីសាលក្រមបំភ្លឺភាពត្រឹមត្រូវសម្រាប់ទូលបង្គំ និងដើម្បីរឿងក្ដីរបស់ទូលបង្គំផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមតើនឡើង! សូមក្រោកឡើង ហើយការពារក្ដីឲ្យទូលបង្គំផង ឱព្រះជាព្រះអម្ចាស់នៃទូលបង្គំអើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំផង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះនៃទូលបង្គំ ឱព្រះអម្ចាស់នៃទូលបង្គំអើយ សូមក្រោកឡើង! សូមទ្រង់តើនឡើង រកយុត្តិធម៌ឲ្យទូលបង្គំ សូមកាន់ក្ដីខាងទូលបង្គំផង!។ អាល់គីតាប ឱអុលឡោះជាម្ចាស់នៃខ្ញុំ ឱអុលឡោះជាអម្ចាស់នៃខ្ញុំអើយ សូមក្រោកឡើង! សូមទ្រង់ក្រោកឡើង រកយុត្តិធម៌ឲ្យខ្ញុំ សូមកាន់ក្តីខាងខ្ញុំផង!។ |
សូមការពាររឿងក្តីរបស់ទូលបង្គំ ហើយលោះទូលបង្គំផង សូមប្រោសឲ្យទូលបង្គំមានកំឡាំង តាមព្រះបន្ទូលទ្រង់
ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវដល់ទ្រង់ ទូលបង្គំបានពោលថា ទ្រង់ជាទីពឹងរបស់ទូលបង្គំ គឺជាចំណែកនៃទូលបង្គំនៅក្នុងស្ថានរបស់មនុស្សរស់នេះ
៙ ឱព្រះអម្ចាស់អើយ សូមទ្រង់តើនឡើង ហេតុអ្វីបានជាទ្រង់នៅផ្ទំលក់ សូមទ្រង់តើនឡើង កុំបោះបង់ចោលយើងខ្ញុំជាដរាបឡើយ
ហេតុអ្វីបានជាទ្រង់លាក់ព្រះភក្ត្រ ហើយភ្លេចសេចក្ដីវេទនា នឹងសេចក្ដី ទុក្ខលំបាករបស់យើងខ្ញុំ
គេរត់មកត្រៀមខ្លួន ឥតទូលបង្គំធ្វើខុសអ្វីផង សូមទ្រង់តើនឡើងមកជួយទូលបង្គំ ហើយពិចារណាមើល
៙ ឱព្រះយេហូវ៉ាអើយ សូមតើនឡើង ដោយសេចក្ដីខ្ញាល់របស់ទ្រង់ សូមងើបឡើង ទាស់នឹងសេចក្ដីឃោរឃៅ របស់ពួកតតាំងនឹងទូលបង្គំ សូមទ្រង់តើនឡើងជួយទូលបង្គំ ដោយសេចក្ដីយុត្តិធម៌ ដែលទ្រង់បានបង្គាប់ហើយ
យ៉ាងនោះ ជំនុំនៃបណ្តាជនទាំងឡាយ នឹងមកនៅព័ទ្ធជុំវិញទ្រង់ សូមទ្រង់ឡើងលើទីខ្ពស់ ពីលើគេវិញ
ឱសូមឲ្យការអាក្រក់របស់មនុស្សល្មើសបានផុតទៅ តែសូមតាំងមនុស្សសុចរិតឲ្យខ្ជាប់ខ្ជួនឡើង ដ្បិតព្រះដ៏សុចរិតទ្រង់សាកលចិត្តថ្លើម
៙ ឱព្រះអង្គអើយ សូមឈរឡើង ផ្ចាញ់គេពីដំណើរទ្រង់ សូមនឹកចាំពីបែបយ៉ាងណា ដែលមនុស្សល្ងីល្ងើបានត្មះតិះដៀលដល់ទ្រង់ រាល់ថ្ងៃជានិច្ច
សូមបណ្តាលឥទ្ធិឫទ្ធិរបស់ទ្រង់ឡើង នៅចំពោះពួក អេប្រាអិម បេនយ៉ាមីន នឹងម៉ាន៉ាសេ ហើយយាងមកជួយសង្គ្រោះយើងខ្ញុំផង
ដាវីឌនឹងអំពាវនាវដល់អញថា ទ្រង់ជាព្រះវរបិតានៃទូលបង្គំ គឺជាព្រះនៃទូលបង្គំ ហើយជាថ្មដាដ៏ជួយសង្គ្រោះ ទូលបង្គំផង
ឱព្រះពាហុនៃព្រះយេហូវ៉ាអើយ សូមតើនឡើង សូមតើនឡើង ហើយពាក់ជាឥទ្ធិឫទ្ធិ សូមតើនឡើង ដូចជាកាលពីចាស់បុរាណ ក្នុងគ្រាដំណមនុស្សពីដើម តើមិនមែនទ្រង់ដែលកាត់រ៉ាហាបខ្ទេចខ្ទី ដែលចាក់ទំលុះសត្វសំបើមនោះទេឬអី
ឱព្រះយេហូវ៉ាអើយ ទ្រង់បានឃើញការកំហុសដែលគេបានធ្វើដល់ទូលបង្គំ សូមទ្រង់ជំនុំជំរះក្តីរបស់ទូលបង្គំចុះ