ទំនុកតម្កើង 142:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវដល់ទ្រង់ ទូលបង្គំបានពោលថា ទ្រង់ជាទីពឹងរបស់ទូលបង្គំ គឺជាចំណែកនៃទូលបង្គំនៅក្នុងស្ថានរបស់មនុស្សរស់នេះ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល5 ព្រះយេហូវ៉ាអើយ ទូលបង្គំបានស្រែកយំទៅកាន់ព្រះអង្គ; ទូលបង្គំបានទូលថា៖ “ព្រះអង្គជាជម្រករបស់ទូលបង្គំ ចំណែកមរតករបស់ទូលបង្គំនៅក្នុងស្ថានមនុស្សរស់”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ៙ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវរកព្រះអង្គ ទូលបង្គំពោលថា៖ «ព្រះអង្គជាទីពឹងជ្រករបស់ទូលបង្គំ ជាចំណែករបស់ទូលបង្គំ នៅក្នុងទឹកដីរបស់មនុស្សរស់»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ឱព្រះអម្ចាស់អើយ ទូលបង្គំស្រែកអង្វរព្រះអង្គ ព្រះអង្គជាជម្រករបស់ទូលបង្គំ នៅក្នុងពិភពលោកនេះ ទូលបង្គំគ្មានអ្វីផ្សេងទៀតក្រៅពីព្រះអង្គឡើយ។ សូមមើលជំពូកអាល់គីតាប5 ឱអុលឡោះតាអាឡាអើយ ខ្ញុំស្រែកអង្វរទ្រង់: ទ្រង់ជាជំរករបស់ខ្ញុំ នៅក្នុងពិភពលោកនេះ ខ្ញុំគ្មាន អ្វីផ្សេងទៀតក្រៅពីទ្រង់ឡើយ។ សូមមើលជំពូក |