Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




បរិទេវ 3:59 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

59 ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ឃើញ​ការ​កំហុស​ដែល​គេ​បាន​ធ្វើ​ដល់​ទូលបង្គំ សូម​ទ្រង់​ជំនុំ​ជំរះ​ក្តី​របស់​ទូលបង្គំ​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

59 ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ឃើញ​កំហុស ដែល​គេ​បាន​ធ្វើ​ដល់​ទូល‌បង្គំ សូម​ព្រះ‌អង្គ​ជំនុំ​ជម្រះ​ក្តី​របស់​ទូល‌បង្គំ​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

59 ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​បាន​ទត​ឃើញ​ពួក​គេ សង្កត់‌សង្កិន​ទូលបង្គំ សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ​ផង!

សូមមើលជំពូក ចម្លង

អាល់គីតាប

59 អុលឡោះ‌តាអាឡា​អើយ ទ្រង់​បាន​មើល​ឃើញ​ពួក​គេ សង្កត់‌សង្កិន​ខ្ញុំ សូម​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង!

សូមមើលជំពូក ចម្លង




បរិទេវ 3:59
16 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​រ៉ាជែល​គិត​ថា ព្រះ‌ទ្រង់​បាន​ជំនុំ‌ជំរះ​អញ ហើយ​បាន​ឮ​សំឡេង​អញ ព្រម​ទាំង​ឲ្យ​អញ​មាន​កូន​ប្រុស​១ នាង​ក៏​ឲ្យ​ឈ្មោះ​ថា ដាន់


បើ​ព្រះ​នៃ​ឪពុក​ខ្ញុំ គឺ​ព្រះ​នៃ​អ័ប្រា‌ហាំ ដែល​អ៊ីសាក​បាន​កោត‌ខ្លាច ទ្រង់​មិន​បាន​គង់​នៅ​ខាង​ខ្ញុំ​ទេ នោះ​ប្រាកដ​ជា​លោក​ឪពុក​បាន​ឲ្យ​ខ្ញុំ​ត្រឡប់​មក​ដោយ​ដៃ​ទទេ​ហើយ ព្រះ​ទ្រង់​បាន​ឃើញ​សេចក្ដី​ទុក្ខ​លំបាក​របស់​ខ្ញុំ នឹង​ការ​នឿយ‌ហត់​ដែល​ដៃ​ខ្ញុំ​ធ្វើ ដូច្នេះ​ហើយ បាន​ជា​ទ្រង់​បន្ទោស​ដល់​លោក​ឪពុក​ពី​យប់​មិញ​នេះ។


ទ្រង់​បាន​ទត​ឃើញ​ហើយ ដ្បិត​ទ្រង់​ទត​ឃើញ​កិច្ច‌កល នឹង​សេចក្ដី​រំលោភ ដើម្បី​នឹង​សង​គេ​ដោយ​ព្រះ‌ហស្ត​ទ្រង់ មនុស្ស​ទុគ៌ត គេ​ផ្ញើ​ខ្លួន​នឹង​ទ្រង់ ដ្បិត​ទ្រង់​បាន​ធ្វើ​ជា​អ្នក​ជំនួយ ដល់​មនុស្ស​កំព្រា


ឱ​ព្រះយេហូវ៉ាអើយ សូម​ទ្រង់​វិនិច្ឆ័យ​ឲ្យ​ទូលបង្គំ ដ្បិត​ទូលបង្គំ​បាន​ដើរ​តាម​ចិត្ត​គ្រប់​លក្ខណ៍​របស់​ទូលបង្គំ ក៏​បាន​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា​ឥត​ល្អៀង​ឡើយ


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ការ‌ពារ​ទូលបង្គំ​ចំពោះ​ពួក​អ្នក​ដែល តតាំង​នឹង​ទូលបង្គំ សូម​ទ្រង់​តស៊ូ​នឹង​ពួក​អ្នក​ដែល​តស៊ូ​នឹង​ទូលបង្គំ​ផង


សូម​ទ្រង់​រឭក​ឡើង ហើយ​តើន​មក​វិនិច្ឆ័យ​ទូលបង្គំ ដោយ​យុត្តិ‌ធម៌ ឱ​ព្រះ​ដ៏​ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​អើយ សូម​វិនិច្ឆ័យ​រឿង​ក្តី​នៃ​ទូលបង្គំ​ផង


ឱ​ព្រះ‌អង្គ​អើយ សូម​វិនិច្ឆ័យ​ទូលបង្គំ ហើយ​កាន់​ក្តី​របស់​ទូលបង្គំ ទាស់​នឹង​បណ្តាជន ដែល​មិន​កោត‌ខ្លាច​ដល់​ព្រះ ឱ​សូម​ជួយ​ទូលបង្គំ​ឲ្យ​រួច​ពី​មនុស្ស​កំភូត ហើយ​ទុច្ចរិត​ផង


ដ្បិត​ទ្រង់​បាន​រាំង​ពារ​សេចក្ដី​ទៀង​ត្រង់ នឹង​រឿង​ក្តី​របស់​ទូលបង្គំ ទ្រង់​គង់​លើ​បល្ល័ង្ក​កំពុង​តែ​ជំនុំ‌ជំរះ​ដោយ​យុត្តិ‌ធម៌


ម៉ែ​អើយ វរ‌ហើយ​ខ្ញុំ ដ្បិត​ម៉ែ​បាន​បង្កើត​ខ្ញុំ​មក​ជា​មនុស្ស​ទទឹង​ទាស់ ហើយ​ជជែក​បន្ទោស​ដល់​លោកីយ​ទាំង​មូល ខ្ញុំ​មិន​បាន​ឲ្យ​អ្នក​ណា​ខ្ចី ក៏​មិន​បាន​ខ្ចី​ពី​គេ​ផង​ដែរ ប៉ុន្តែគេ​ប្រទេច​ផ្តាសា​ខ្ញុំ​គ្រប់​គ្នា


ឬ​បង្កាច់​បំភាន់​មនុស្ស​ណា ក្នុង​រឿង​ក្តី នោះ​ជា​ការ​ដែល​ព្រះ‌អម្ចាស់​ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​ឡើយ


ទ្រង់​បាន​ឃើញ​ការ​សង‌សឹក​ទាំង​ប៉ុន្មាន​របស់​គេ នឹង​អស់​ទាំង​កិច្ច‌កល​ដែល​គេ​ធ្វើ​ដល់​ទូលបង្គំ​ដែរ


កាល​គេ​បាន​ជេរ‌ប្រមាថ​ដល់​ទ្រង់ នោះ​ទ្រង់​មិន​បាន​ជេរ​តប​វិញ​ទេ ខណ​ដែល​ទ្រង់​រង​ទុក្ខ នោះ​ក៏​មិន​បាន​គំហក‌កំហែង​ដល់​គេ​ដែរ គឺ​បាន​ប្រគល់​ព្រះ‌អង្គ​ទ្រង់​ទៅ​ព្រះ ដែល​ជំនុំ‌ជំរះ​ដោយ​សុចរិត​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម