មនុស្សអាក្រក់ទទួលឈ្នួលបញ្ឆោតចិត្ត រីឯអ្នកដែលសាបព្រោះសេចក្ដីសុចរិត បានរង្វាន់ដ៏ពិត។
អេភេសូរ 6:8 - ព្រះគម្ពីរខ្មែរសាកល ដ្បិតអ្នករាល់គ្នាដឹងហើយថា ការល្អអ្វីក៏ដោយដែលម្នាក់ៗធ្វើ គេនឹងទទួលការនោះវិញពីព្រះអម្ចាស់ ទោះបីជាទាសករ ឬមនុស្សមានសេរីភាពក៏ដោយ។ Khmer Christian Bible ទាំងដឹងថា ការល្អអ្វីក៏ដោយដែលម្នាក់ៗធ្វើ ទោះជាបាវបម្រើក្ដី ឬអ្នកមានសេរីភាពក្ដី ពួកគេនឹងទទួលបានការល្អនោះវិញពីព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយដឹងថា ការល្អអ្វីដែលមនុស្សម្នាក់ៗធ្វើ នោះនឹងទទួលរង្វាន់ពីព្រះអម្ចាស់ ទោះជាបាវបម្រើ ឬអ្នកជាក្តី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយដឹងថាមនុស្សម្នាក់ៗ ទោះជាអ្នកងារ ឬអ្នកជាក្ដី នឹងទទួលរង្វាន់ពីព្រះអម្ចាស់ តាមអំពើល្អដែលខ្លួនបានប្រព្រឹត្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយដឹងថា ការល្អអ្វីដែលគ្រប់គ្នាធ្វើ នោះនឹងបានរង្វាន់ពីព្រះអម្ចាស់ ទោះបើជាបាវបំរើ ឬអ្នកជាក្តី។ អាល់គីតាប ដោយដឹងថាមនុស្សម្នាក់ៗ ទោះជាអ្នកងារ ឬអ្នកជាក្ដីនឹងទទួលរង្វាន់ពីអ៊ីសាជាអម្ចាស់ តាមអំពើល្អដែលខ្លួនបានប្រព្រឹត្ដ។ |
មនុស្សអាក្រក់ទទួលឈ្នួលបញ្ឆោតចិត្ត រីឯអ្នកដែលសាបព្រោះសេចក្ដីសុចរិត បានរង្វាន់ដ៏ពិត។
វេទនាដល់មនុស្សអាក្រក់ហើយ ពួកគេនឹងរងទុក្ខ ដ្បិតទង្វើនៃដៃរបស់ពួកគេ នឹងត្រូវបានធ្វើដល់ពួកគេវិញ។
ដ្បិតកូនមនុស្សរៀបនឹងមកជាមួយបណ្ដាទូតសួគ៌របស់លោក ទាំងប្រកបដោយសិរីរុងរឿងរបស់ព្រះបិតា ហើយពេលនោះលោកនឹងឲ្យរង្វាន់ដល់ម្នាក់ៗតាមអំពើរបស់ខ្លួន។
“ពួកគេឆ្លើយថា: ‘ពីព្រោះគ្មានអ្នកណាជួលពួកខ្ញុំ’។ “លោកក៏និយាយថា: ‘ចូរពួកអ្នកទៅចម្ការទំពាំងបាយជូរដែរចុះ ’។
ចូរអរសប្បាយ ហើយត្រេកអរយ៉ាងខ្លាំងចុះ ពីព្រោះរង្វាន់របស់អ្នករាល់គ្នាធំណាស់នៅស្ថានសួគ៌។ ជាការពិត ពួកគេបានបៀតបៀនបណ្ដាព្យាការីដែលនៅមុនអ្នករាល់គ្នាយ៉ាងនោះដែរ។
“ចូរប្រយ័ត្នប្រយែង កុំប្រព្រឹត្តអំពើសុចរិត របស់ខ្លួននៅមុខមនុស្ស ដើម្បីឲ្យគេឃើញនោះឡើយ បើមិនដូច្នោះទេ អ្នករាល់គ្នាគ្មានរង្វាន់ពីព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ឡើយ។
ដើម្បីឲ្យការចែកទានរបស់អ្នកនៅសម្ងាត់ នោះព្រះបិតារបស់អ្នកដែលទតមើលដោយសម្ងាត់នឹងប្រទានរង្វាន់ដល់អ្នក។
ធ្វើដូច្នេះ អ្នកនឹងមានពរ ពីព្រោះពួកគេគ្មានអ្វីសងអ្នកទេ។ អ្នកនឹងទទួលបានការតបស្នង នៅថ្ងៃនៃការរស់ឡើងវិញរបស់មនុស្សសុចរិត”។
ប៉ុន្តែចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ចូរធ្វើល្អដល់គេ ហើយចូរឲ្យគេខ្ចី ដោយមិនសង្ឃឹមថានឹងបានមកវិញឡើយ។ នោះរង្វាន់របស់អ្នករាល់គ្នានឹងបានជាធំ ហើយអ្នករាល់គ្នានឹងទៅជាកូនរបស់ព្រះដ៏ខ្ពស់បំផុត ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរសចំពោះមនុស្សអកតញ្ញូ និងមនុស្សអាក្រក់ដែរ។
ដ្បិតយើងទាំងអស់គ្នាបានទទួលពិធីជ្រមុជទឹកទៅក្នុងរូបកាយតែមួយដោយព្រះវិញ្ញាណតែមួយ——មិនថាជនជាតិយូដាក្ដី សាសន៍ដទៃក្ដី ទាសករក្ដី មនុស្សមានសេរីភាពក្ដី គឺយើងគ្រប់គ្នាបានប្រទានឲ្យផឹកពីព្រះវិញ្ញាណតែមួយ។
ដ្បិតយើងគ្រប់គ្នាត្រូវតែបង្ហាញខ្លួននៅមុខបល្ល័ង្កជំនុំជម្រះរបស់ព្រះគ្រីស្ទ ដើម្បីឲ្យម្នាក់ៗបានទទួលរង្វាន់តាមអ្វីដែលខ្លួនបានប្រព្រឹត្ត កាលនៅក្នុងរូបកាយនេះ មិនថាល្អក្ដី អាក្រក់ក្ដី។
គ្មានជនជាតិយូដា ឬជនជាតិក្រិក គ្មានទាសករ ឬមនុស្សមានសេរីភាព គ្មានប្រុស ឬស្រីទៀតទេ ដ្បិតអ្នកទាំងអស់គ្នាបានរួមគ្នាតែមួយក្នុងព្រះគ្រីស្ទយេស៊ូវហើយ។
ក្នុងនេះគ្មានជនជាតិក្រិក និងជនជាតិយូដា គ្មានអ្នកដែលទទួលពិធីកាត់ស្បែក និងអ្នកដែលមិនបានទទួលពិធីកាត់ស្បែក គ្មានជនជាតិដែលគ្មានអារ្យធម៌ ជនជាតិស្គីថុស ទាសករ និងមនុស្សមានសេរីភាពឡើយ គឺព្រះគ្រីស្ទជាគ្រប់ការទាំងអស់ ហើយនៅក្នុងគ្រប់ការទាំងអស់។
ដ្បិតអ្នករាល់គ្នាដឹងហើយថា អ្នករាល់គ្នានឹងទទួលមរតកជារង្វាន់ពីព្រះអម្ចាស់។ អ្នករាល់គ្នាត្រូវបម្រើព្រះគ្រីស្ទជាព្រះអម្ចាស់។
ជាការពិត អ្នកដែលប្រព្រឹត្តអំពើអយុត្តិធម៌ទទួលមកវិញ តាមអំពើអយុត្តិធម៌ដែលខ្លួនបានប្រព្រឹត្ត ហើយចំពោះព្រះអង្គ គ្មានការលំអៀងឡើយ។
ដូច្នេះ កុំបោះបង់ចោលការជឿជាក់របស់អ្នករាល់គ្នាឡើយ ការជឿជាក់នោះនាំមកនូវរង្វាន់ដ៏ធំ។
លោកចាត់ទុកថា ការត្រូវត្មះតិះដៀលដើម្បីព្រះគ្រីស្ទ ជាទ្រព្យសម្បត្តិដែលប្រសើរជាងរតនសម្បត្តិនៅអេហ្ស៊ីប ដ្បិតលោកបានសម្លឹងមើលទៅរង្វាន់នៅអនាគត។