សុភាសិត 4:9 - ព្រះគម្ពីរខ្មែរសាកល នាងនឹងបំពាក់ភួងផ្កាដ៏សមសួនលើក្បាលកូន; នាងនឹងប្រគល់មកុដដ៏រុងរឿងដល់កូន”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រាជ្ញានឹងបំពាក់គ្រឿងដ៏វិសេសលើក្បាលឯង ហើយនឹងឲ្យឯងពាក់សិរីល្អទុកជាមកុដ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រាជ្ញានឹងផ្ដល់ឲ្យកូនបានរុងរឿង គឺប្រៀបដូចជាមកុដ និងជាគ្រឿងអលង្ការដ៏ថ្លៃបំផុត សម្រាប់កូន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប្រាជ្ញានឹងបំពាក់គ្រឿងដ៏វិសេសលើក្បាលឯង ហើយនឹងឲ្យឯងពាក់សិរីល្អទុកជាមកុដ។ អាល់គីតាប ប្រាជ្ញានឹងផ្ដល់ឲ្យកូនបានរុងរឿង គឺប្រៀបដូចជាមកុដ និងជាគ្រឿងអលង្ការដ៏ថ្លៃបំផុត សម្រាប់កូន»។ |
កូនរបស់ខ្ញុំអើយ ចូរស្ដាប់ ហើយទទួលយកពាក្យរបស់ខ្ញុំចុះ នោះឆ្នាំនៃអាយុអ្នកនឹងកើនឡើង!
នៅថ្ងៃនោះ ព្រះយេហូវ៉ានៃពលបរិវារនឹងបានជាមកុដដ៏ស្រស់ស្អាត ជាមកុដរាជ្យដ៏រុងរឿងដល់សំណល់នៃប្រជារាស្ត្ររបស់ព្រះអង្គ
ផ្ទុយទៅវិញ ចូរតុបតែងបុគ្គលខាងក្នុងនៃចិត្តដោយអ្វីដែលមិនចេះសាបសូន្យ គឺវិញ្ញាណបន្ទាបខ្លួន និងស្រគត់ស្រគំ ដែលមានតម្លៃនៅចំពោះព្រះ។
ធ្វើដូច្នេះ កាលណាមេអ្នកគង្វាលលេចមក អ្នករាល់គ្នានឹងទទួលមកុដនៃសិរីរុងរឿងដែលមិនចេះរលាយបាត់។
អ្នកដែលមានជ័យជម្នះ យើងនឹងឲ្យអ្នកនោះអង្គុយជាមួយយើង នៅលើបល្ល័ង្ករបស់យើង ដូចដែលយើងមានជ័យជម្នះ ហើយបានអង្គុយជាមួយព្រះបិតារបស់យើង នៅលើបល្ល័ង្ករបស់ព្រះអង្គដែរ។