Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 28:5 - ព្រះគម្ពីរខ្មែរសាកល

5 នៅ​ថ្ងៃ​នោះ ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នឹង​បាន​ជា​មកុដ​ដ៏ស្រស់ស្អាត ជា​មកុដរាជ្យ​ដ៏រុងរឿង​ដល់​សំណល់​នៃ​ប្រជារាស្ត្រ​របស់ព្រះអង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​នឹង​ជា​មកុដ​ដ៏​រុងរឿង ហើយ​ជា​គ្រឿង​លម្អ​ដល់​សំណល់​នៃ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​បាន​ដូច​ជា​ភួង​ផ្កា​ដ៏​ស្រស់​បំព្រង ជា​មកុដ និង​ជា​គ្រឿង​អលង្ការ សម្រាប់​ប្រជា‌ជន​របស់​ព្រះអង្គ​ដែល​នៅ​សេស‌សល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​នឹង​ជា​មកុដ​ដ៏​រុងរឿង ហើយ​ជា​គ្រឿង​លំអ​ដល់​សំណល់​នៃ​រាស្ត្រ​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

5 នៅ​ថ្ងៃ​នោះ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​បាន​ដូច​ជា​ភួង​ផ្កា​ដ៏​ស្រស់​បំព្រង ជា​មកុដ និង​ជា​គ្រឿង​អលង្ការ សម្រាប់​ប្រជា‌ជន​របស់​ទ្រង់​ដែល​នៅ​សេស‌សល់។

សូមមើលជំពូក ចម្លង




អេសាយ 28:5
21 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​នឹង​មាន​ផ្លូវធំ​មួយ​ពី​អាស្ស៊ីរី សម្រាប់​សំណល់​នៃ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ដែល​នៅសល់ ដូចដែល​ធ្លាប់​មាន​សម្រាប់​អ៊ីស្រាអែល នៅ​គ្រា​ដែល​ពួកគេ​បាន​ឡើងមក​ពី​ដែនដី​អេហ្ស៊ីប​ដែរ​៕


យើង​បាន​ឮ​ចម្រៀង​ពី​ចុងបំផុត​នៃ​ផែនដី​ថា​៖ “សូមឲ្យ​មាន​សិរីរុងរឿង​ដល់​អង្គ​ដ៏សុចរិតយុត្តិធម៌​!”។ ប៉ុន្តែ​ខ្ញុំ​និយាយថា​៖ “ខ្ញុំ​រលាយ​ហើយ ខ្ញុំ​រលាយ​ហើយ វេទនា​ដល់​ខ្ញុំ​ហើយ​! មនុស្ស​ក្បត់​បាន​ក្បត់ មនុស្ស​ក្បត់​បាន​ក្បត់ពេញទំហឹង​ហើយ​!”។


ពេលនោះ អ្នកដែល​នៅសល់​ក្នុង​ស៊ីយ៉ូន និង​អ្នកដែល​សេសសល់​ក្នុង​យេរូសាឡិម គឺ​អស់អ្នក​ដែល​ត្រូវបាន​កត់ត្រា​ឲ្យ​មាន​ជីវិត​ក្នុង​យេរូសាឡិម នឹង​ត្រូវបាន​ហៅថា​វិសុទ្ធ


អ្នក​នឹង​អុំ​ពួកវា​ចេញ ហើយ​ខ្យល់​នឹង​ផាត់​ពួកវា​ទៅ ខ្យល់ព្យុះ​ក៏​នឹង​កម្ចាត់កម្ចាយ​ពួកវា​ទៅ​ដែរ រីឯ​អ្នក​វិញ អ្នក​នឹង​ត្រេកអរ​ក្នុង​ព្រះយេហូវ៉ា អ្នក​នឹង​អួត​ក្នុង​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​។


អស់ទាំង​ពូជពង្ស​អ៊ីស្រាអែល​នឹង​ត្រូវបាន​រាប់ជាសុចរិត​ក្នុង​ព្រះយេហូវ៉ា ហើយ​ពួកគេ​នឹង​អួត​៕


ព្រះអាទិត្យ​នឹង​លែង​ធ្វើជា​ពន្លឺ​ដល់​អ្នក​ទៀត​នៅ​ពេលថ្ងៃ ព្រះចន្ទ​នឹង​លែង​ផ្ដល់ពន្លឺ​ដល់​អ្នក​ទៀត​សម្រាប់​ជា​ភាពចែងចាំង គឺ​ព្រះយេហូវ៉ា​នឹង​បានជា​ពន្លឺ​ដ៏អស់កល្ប​ដល់​អ្នក​វិញ ហើយ​ព្រះ​របស់អ្នក​នឹង​បានជា​សិរីរុងរឿង​ដល់​អ្នក​ដែរ​។


អ្នក​នឹង​បានជា​មកុដ​ដ៏រុងរឿង​នៅ​ព្រះហស្ត​របស់​ព្រះយេហូវ៉ា និង​ជា​មកុដរាជ្យ​នៅ​ព្រះហស្ត​របស់​ព្រះ​នៃអ្នក​។


នោះ​ពួក​មេដឹកនាំ​របស់​យូដា​នឹង​និយាយ​ក្នុងចិត្ត​ថា​: ‘ពួកអ្នកដែល​រស់នៅ​យេរូសាឡិម​ជា​កម្លាំង​ដល់​យើង ក្នុង​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ព្រះ​របស់ពួកគេ’។


គឺជា​ពន្លឺ​សម្រាប់​ការបើកសម្ដែង​ដល់​សាសន៍ដទៃ និង​ជា​សិរីរុងរឿង​ដល់​អ៊ីស្រាអែល​ប្រជារាស្ត្រ​របស់ព្រះអង្គ”។


ដ្បិត​ទុក្ខវេទនា​ដ៏ស្រាលៗ​តែមួយភ្លែត​របស់យើង​នេះ កំពុង​នាំមក​ដល់​យើង​នូវ​សិរីរុងរឿង​ដ៏អស់កល្បជានិច្ច ដែលវិសេសហួសវិស័យ​។


ធ្វើដូច្នេះ កាលណា​មេអ្នកគង្វាល​លេចមក អ្នករាល់គ្នា​នឹង​ទទួល​មកុដ​នៃ​សិរីរុងរឿង​ដែល​មិនចេះរលាយបាត់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម