ការចាប់ផ្ដើមនៃទំនាស់គឺដូចជាបើកឲ្យទឹកហូរ ដូច្នេះចូរបោះបង់ចោលជម្លោះមុនវាផ្ទុះឡើង។
សុភាសិត 26:4 - ព្រះគម្ពីរខ្មែរសាកល កុំឆ្លើយនឹងមនុស្សល្ងង់តាមសេចក្ដីល្ងង់របស់គេឡើយ ក្រែងលោអ្នកបានដូចគេដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំឲ្យឆ្លើយតបនឹងមនុស្សល្ងីល្ងើ តាមសេចក្ដីចម្កួតរបស់គេឡើយ ក្រែងអ្នកក៏បានដូចជាគេដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំឆ្លើយទៅមនុស្សខ្លៅតាមរបៀបខ្លៅ ក្រែងលោអ្នកទៅជាខ្លៅដូចគេដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យឆ្លើយតបនឹងមនុស្សល្ងីល្ងើ តាមសេចក្ដីចំកួតរបស់វាឡើយ ក្រែងឯងក៏បានដូចជាវាដែរ អាល់គីតាប កុំឆ្លើយទៅមនុស្សខ្លៅតាមរបៀបខ្លៅ ក្រែងលោអ្នកទៅជាខ្លៅដូចគេដែរ។ |
ការចាប់ផ្ដើមនៃទំនាស់គឺដូចជាបើកឲ្យទឹកហូរ ដូច្នេះចូរបោះបង់ចោលជម្លោះមុនវាផ្ទុះឡើង។
កុំនិយាយឲ្យមនុស្សល្ងង់បានឮឡើយ ពីព្រោះគេនឹងមើលងាយសុភនិច្ឆ័យនៃពាក្យសម្ដីរបស់អ្នក។
ចូរឆ្លើយនឹងមនុស្សល្ងង់តាមសេចក្ដីល្ងង់របស់គេចុះ ដើម្បីកុំឲ្យគេមានប្រាជ្ញាក្នុងភ្នែកខ្លួនឯង។
កាលណាមនុស្សមានប្រាជ្ញាមានរឿងជាមួយមនុស្សល្ងីល្ងើ មនុស្សល្ងីល្ងើចេះតែខឹងផង សើចផង គឺមិនចេះស្ងប់ស្ងៀមឡើយ។
ប៉ុន្តែប្រជាជននៅស្ងៀម មិនតបនឹងគាត់មួយម៉ាត់សោះ ពីព្រោះស្ដេចបានបង្គាប់ថា៖ “កុំតបនឹងគាត់ឡើយ”។
កុំឲ្យរបស់វិសុទ្ធទៅឆ្កែ ហើយក៏កុំបោះគ្រាប់គជ់នៅមុខជ្រូក ក្រែងលោពួកវាជាន់ឈ្លីនឹងជើង ហើយងាកមកខាំហែកអ្នករាល់គ្នាវិញ។
កុំតបសងនឹងការអាក្រក់ដោយការអាក្រក់ ឬតបសងនឹងការត្មះតិះដៀលដោយការត្មះតិះដៀលឡើយ ផ្ទុយទៅវិញ ចូរឲ្យពរ ដ្បិតអ្នករាល់គ្នាត្រូវបានត្រាស់ហៅដើម្បីការនេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានទទួលព្រះពរជាមរតក។
សូម្បីតែមីកែលមហាទូតសួគ៌ក៏មិនហ៊ានផ្ដន្ទាទោសដោយពាក្យប្រមាថឡើយ កាលបានប្រកែកជាមួយមារ ពេលជជែកវែកញែកអំពីសពរបស់ម៉ូសេ គឺគ្រាន់តែនិយាយថា៖ “សូមឲ្យព្រះអម្ចាស់ស្ដីបន្ទោសឯង!”