Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 36:21 - ព្រះគម្ពីរខ្មែរសាកល

21 ប៉ុន្តែ​ប្រជាជន​នៅស្ងៀម មិន​តប​នឹង​គាត់​មួយ​ម៉ាត់​សោះ ពីព្រោះ​ស្ដេច​បាន​បង្គាប់​ថា​៖ “កុំ​តប​នឹង​គាត់​ឡើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ប៉ុន្តែ គេ​នៅ​តែ​ស្ងៀម ឥត​ឆ្លើយ​ដល់​លោក សូម្បី​តែ​មួយ​ម៉ាត់ ដ្បិត​ស្ដេច​បាន​ហាម​ថា កុំ​ឲ្យ​ឆ្លើយ​នឹង​គេ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ប្រជា‌ជន​នៅ​ស្ងៀម​ស្ងាត់​ទាំង​អស់​គ្នា គ្មាន​នរណា​ឆ្លើយ​ទៅ​មេ‌ទ័ព​អាស្ស៊ីរី​ឡើយ ដ្បិត​ព្រះ‌បាទ​ហេ‌សេគា បង្គាប់​ពួក​គេ​មិន​ឲ្យ​ឆ្លើយ​តប​នឹង​មេ‌ទ័ព​នោះ​ជា​ដាច់​ខាត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ប៉ុន្តែ គេ​នៅ​តែ​ស្ងៀម ឥត​ឆ្លើយ​ដល់​លោក សូម្បី​តែ​១​ម៉ាត់​ផង ដ្បិត​ស្តេច​ទ្រង់​បាន​ហាម​ថា កុំ​ឲ្យ​ឆ្លើយ​នឹង​គេ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ប្រជា‌ជន​នៅ​ស្ងៀម​ស្ងាត់​ទាំង​អស់​គ្នា គ្មាន​នរណា​ឆ្លើយ​ទៅ​មេ‌ទ័ព​អាស្ស៊ីរី​ឡើយ ដ្បិត​ស្តេច​ហេ‌សេគា បង្គាប់​ពួក​គេ​មិន​ឲ្យ​ឆ្លើយ​តប​នឹង​មេ‌ទ័ព​នោះ​ជា​ដាច់​ខាត។

សូមមើលជំពូក ចម្លង




អេសាយ 36:21
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​និយាយថា​៖ “ខ្ញុំ​នឹង​រក្សា​ផ្លូវ​របស់ខ្ញុំ​ពី​ការ​ប្រព្រឹត្តបាប​ដោយ​អណ្ដាត​ខ្ញុំ ខ្ញុំ​នឹង​រក្សា​មាត់​របស់ខ្ញុំ​ដោយ​ប្រដាប់ឃ្លុំ ដរាបណា​មនុស្ស​អាក្រក់​នៅមុខ​ខ្ញុំ”។


កុំ​ឆ្លើយ​នឹង​មនុស្សល្ងង់​តាម​សេចក្ដីល្ងង់​របស់គេ​ឡើយ ក្រែងលោ​អ្នក​បាន​ដូច​គេ​ដែរ​។


កុំ​ឲ្យ​របស់​វិសុទ្ធ​ទៅ​ឆ្កែ ហើយក៏កុំ​បោះ​គ្រាប់​គជ់​នៅមុខ​ជ្រូក ក្រែងលោ​ពួកវា​ជាន់ឈ្លី​នឹង​ជើង ហើយ​ងាកមក​ខាំហែក​អ្នករាល់គ្នា​វិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម