Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 26:5 - ព្រះគម្ពីរខ្មែរសាកល

5 ចូរ​ឆ្លើយ​នឹង​មនុស្សល្ងង់​តាម​សេចក្ដីល្ងង់​របស់គេ​ចុះ ដើម្បីកុំឲ្យ​គេ​មានប្រាជ្ញា​ក្នុង​ភ្នែក​ខ្លួនឯង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ចូរ​ឆ្លើយ​តប​នឹង​មនុស្ស​ល្ងី‌ល្ងើ ឲ្យ​ចំ​នឹង​សេចក្ដី​ចម្កួត​របស់​គេ​ចុះ ក្រែង​គេ​មើល​ខ្លួន​ដោយ​សេចក្ដី​អំនួត​ថា ជា​អ្នក​មាន​ប្រាជ្ញា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ចូរ​ឆ្លើយ​ទៅ​មនុស្ស​ខ្លៅ​តាម​គំនិត​ខ្លៅ​របស់​គេ ដើម្បី​កុំ​ឲ្យ​គេ​នឹក​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ចូរ​ឆ្លើយ​តប​នឹង​មនុស្ស​ល្ងី‌ល្ងើ ឲ្យ​ចំ​នឹង​សេចក្ដី​ចំកួត​របស់​វា​ចុះ ក្រែង​វា​មើល​ខ្លួន​ដោយ​សេចក្ដី​អំនួត​ថា ជា​អ្នក​មាន​ប្រាជ្ញា

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ចូរ​ឆ្លើយ​ទៅ​មនុស្ស​ខ្លៅ​តប​គំនិត​ខ្លៅ​របស់​គេ ដើម្បី​កុំ​ឲ្យ​គេ​នឹក​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា។

សូមមើលជំពូក ចម្លង




សុភា‌សិត 26:5
19 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​អ្នក​បាន​ឃើញ​មនុស្ស​ដែល​មានប្រាជ្ញា​ក្នុង​ភ្នែក​ខ្លួនឯង​ទេ​? មាន​សង្ឃឹម​ចំពោះ​មនុស្សល្ងង់​ជាង​អ្នកនោះ​ទៅទៀត​។


កុំ​ឆ្លើយ​នឹង​មនុស្សល្ងង់​តាម​សេចក្ដីល្ងង់​របស់គេ​ឡើយ ក្រែងលោ​អ្នក​បាន​ដូច​គេ​ដែរ​។


អ្នកដែល​ផ្ញើ​សារ​តាម​ដៃ​របស់​មនុស្សល្ងង់ គឺដូចជា​កាត់​ជើង​ខ្លួន​ចោល ហើយ​ផឹក​សេចក្ដីឃោរឃៅ​។


អ្នកមាន​តែងធ្វើជា​អ្នក​មានប្រាជ្ញា​ក្នុង​ភ្នែក​ខ្លួនឯង ប៉ុន្តែ​អ្នកក្រខ្សត់​ដែល​មានការយល់ច្បាស់ មើលធ្លុះ​អ្នកនោះ​។


កុំ​ធ្វើជា​មនុស្ស​មានប្រាជ្ញា​ក្នុង​ភ្នែក​ខ្លួនឯង​ឡើយ ចូរ​កោតខ្លាច​ព្រះយេហូវ៉ា ហើយ​បែរចេញ​ពី​សេចក្ដី​អាក្រក់​;


វេទនា​ហើយ​! អ្នកដែល​មានប្រាជ្ញា​ក្នុង​ភ្នែក​ខ្លួនឯង និង​អ្នកដែល​មានការយល់ដឹង​នៅចំពោះ​មុខ​ខ្លួនឯង​។


នៅពេល​ពួកគេ​បន្ត​សួរ​ព្រះអង្គ នោះ​ព្រះអង្គ​ក៏​ងើបឡើង ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ចូរឲ្យ​អ្នក​ដែល​គ្មានបាប​ក្នុងចំណោម​អ្នករាល់គ្នា គប់​នាង​នឹង​ដុំថ្ម​មុនគេ​ចុះ​!”។


បងប្អូន​អើយ ខ្ញុំ​មិន​ចង់ឲ្យ​អ្នករាល់គ្នា​មិនដឹង​អំពី​អាថ៌កំបាំង​នេះ​ទេ ក្រែងលោ​អ្នករាល់គ្នា​គិតថា​ខ្លួនឯង​មានប្រាជ្ញា គឺថា​ជនជាតិអ៊ីស្រាអែល​មួយចំនួន​ទៅជា​រឹងរូស រហូតដល់​សាសន៍ដទៃ​បាន​គ្រប់ចំនួន


ចូរ​មានចិត្តតែមួយ​ចំពោះ​គ្នាទៅវិញទៅមក​; កុំ​មានគំនិតឆ្មើងឆ្មៃ​ឡើយ ផ្ទុយទៅវិញ ចូរ​សេពគប់​ជាមួយ​មនុស្ស​តូចទាប​; កុំ​គិតថា​ខ្លួនឯង​មានប្រាជ្ញា​ឡើយ​។


ពាក្យបន្ទាល់​នេះ​ត្រូវ​ណាស់​។ ដោយហេតុនេះ ចូរ​ស្ដីបន្ទោស​ពួកគេ​យ៉ាងតឹងរ៉ឹង ដើម្បីឲ្យ​ពួកគេ​មានសុខភាពល្អ​ក្នុង​ជំនឿ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម