លោកុប្បត្តិ 41:8 - ព្រះគម្ពីរខ្មែរសាកល លុះព្រឹកឡើង ទ្រង់មានអំពល់ក្នុងវិញ្ញាណរបស់ទ្រង់ ដូច្នេះទ្រង់ក៏ចាត់គេឲ្យទៅហៅអស់ទាំងគ្រូធ្មប់ និងអស់ទាំងហោរាចារ្យនៃអេហ្ស៊ីបមក។ រួចផារ៉ោនក៏រៀបរាប់សុបិនរបស់ទ្រង់ដល់ពួកគេ ប៉ុន្តែគ្មានអ្នកណាអាចកាត់ស្រាយថ្វាយផារ៉ោនបានឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះព្រឹកឡើង ផារ៉ោនមានព្រះហឫទ័យខ្វល់ខ្វាយណាស់ ស្ដេចចាត់គេឲ្យទៅហៅពួកគ្រូទាយ និងពួកអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកអេស៊ីព្ទមក រួចផារ៉ោនតំណាលសប្ដិនោះប្រាប់ពួកគេ តែគ្មានអ្នកណាម្នាក់អាចកាត់ស្រាយថ្វាយស្ដេចបានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រឹកឡើងព្រះចៅផារ៉ោនមានព្រះហឫទ័យខ្វល់ខ្វាយយ៉ាងខ្លាំង ស្ដេចកោះហៅគ្រូទាយ និងអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកអេស៊ីបមក ហើយតំណាលអំពីសុបិនរបស់ស្ដេចប្រាប់ពួកគេ តែគ្មាននរណាអាចកាត់ស្រាយសុបិននោះថ្វាយព្រះចៅផារ៉ោនបានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះព្រឹកឡើងទ្រង់មានព្រះទ័យវិតក្កណាស់ ទើបចាត់គេឲ្យទៅហៅពួកហោរ នឹងពួកអ្នកប្រាជ្ញ នៅស្រុកអេស៊ីព្ទមក រួចទ្រង់សំដែងប្រាប់សុបិននោះដល់គេ តែគ្មានអ្នកណាមួយអាចនឹងកាត់ស្រាយថ្វាយទ្រង់បានឡើយ។ អាល់គីតាប ព្រឹកឡើងស្តេចហ្វៀរ៉អ៊ូនមានចិត្តខ្វល់ខ្វាយយ៉ាងខ្លាំង ស្តេចកោះហៅគ្រូទាយ និងអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកអេស៊ីបមក ហើយដំណាលអំពីសុបិនរបស់ស្តេចប្រាប់ពួកគេ តែគ្មាននរណាអាចកាត់ស្រាយសុបិននោះ ជូនស្តេចហ្វៀរ៉អ៊ូនបានឡើយ។ |
ពួកគេឆ្លើយថា៖ “យើងបានយល់សប្តិឃើញយល់សប្តិ ប៉ុន្តែគ្មានអ្នកណាអាចកាត់ស្រាយវាបានឡើយ”។ យ៉ូសែបនិយាយនឹងពួកគេថា៖ “តើការកាត់ស្រាយមិនមែនមកពីព្រះទេឬ? សូមប្រាប់ខ្ញុំមក”។
ផារ៉ោនមានរាជឱង្ការនឹងយ៉ូសែបថា៖ “យើងបានយល់សប្តិឃើញយល់សប្តិមួយ ប៉ុន្តែគ្មានអ្នកណាអាចកាត់ស្រាយវាបានឡើយ។ យើងបានឮអំពីអ្នកថា អ្នកស្ដាប់យល់សប្តិ ហើយអាចកាត់ស្រាយវាបាន”។
កួរស្រូវស្កកទាំងនោះក៏លេបកួរស្រូវល្អប្រាំពីរនោះអស់ទៅ។ យើងបានប្រាប់ពួកគ្រូធ្មប់ ប៉ុន្តែគ្មានអ្នកណាអាចកាត់ស្រាយឲ្យយើងបានឡើយ”។
កួរស្រូវស្កកទាំងនោះក៏លេបកួរស្រូវប្រាំពីរថ្លោសៗ ហើយមានគ្រាប់ពេញនោះអស់ទៅ។ រួចផារ៉ោនក៏តើនឡើង ហើយមើល៍! វាជាសុបិន។
ព្រះយេហូវ៉ាស្និទ្ធស្នាលនឹងអ្នកដែលកោតខ្លាចព្រះអង្គ ហើយព្រះអង្គទ្រង់ធ្វើឲ្យគេស្គាល់សម្ពន្ធមេត្រីរបស់ព្រះអង្គ។
ជនជាតិអេហ្ស៊ីបនឹងបាត់ស្មារតី ហើយយើងនឹងបំភាន់ផែនការរបស់ពួកគេ។ ពួកគេនឹងសួររករូបបដិមាករឥតប្រយោជន៍ ព្រលឹងខ្មោច គ្រូអន្ទងខ្មោច និងគ្រូខាបព្រលឹង។
ដោយហេតុនេះ មើល៍! យើងនឹងធ្វើឲ្យប្រជាជននេះស្ញែងម្ដងទៀត ដោយការអស្ចារ្យដ៏ចម្លែក នោះប្រាជ្ញារបស់មនុស្សមានប្រាជ្ញាក្នុងចំណោមពួកគេ នឹងត្រូវបានបំផ្លាញ ហើយការយល់ដឹងរបស់មនុស្សមានការយល់ច្បាស់ នឹងត្រូវបានបំបាំង”។
កាលណាគេនិយាយនឹងអ្នករាល់គ្នាថា៖ “ចូរសួររកពួកគ្រូអន្ទងខ្មោច និងពួកគ្រូខាបព្រលឹង ដែលពោលប៉ប៉ាច់ប៉ប៉ោច និងពោលអេចអូច” នោះតើមិនគួរឲ្យប្រជាជនសួររកព្រះរបស់ខ្លួនវិញទេឬ? តើរកមនុស្សស្លាប់ជំនួសមនុស្សរស់ធ្វើអី?
គ្រប់ទាំងរឿងខាងប្រាជ្ញា និងការយល់ដឹង ដែលស្ដេចបានសួរពួកគេ នោះក៏ឃើញថាពួកគេលើសជាងអស់ទាំងពួកគ្រូធ្មប់ និងពួកហោរ ដែលនៅក្នុងអាណាចក្ររបស់ទ្រង់ទាំងមូល ដប់ដងទៅទៀត។
“នេះហើយជាយល់សប្តិដែលយើងនេប៊ូក្នេសាជាស្ដេច បានឃើញ។ រីឯអ្នកវិញ បេលថិស្សាសារអើយ ចូរប្រាប់ការកាត់ស្រាយមក ដ្បិតអស់ទាំងអ្នកប្រាជ្ញនៃអាណាចក្ររបស់យើង មិនអាចឲ្យយើងដឹងការកាត់ស្រាយនេះបានទេ មានតែអ្នកប៉ុណ្ណោះដែលអាចធ្វើបាន ដ្បិតវិញ្ញាណរបស់បណ្ដាព្រះដ៏វិសុទ្ធនៅក្នុងអ្នក”។
ពេលនោះ ដានីយ៉ែលដែលមានឈ្មោះថាបេលថិស្សាសារ ក៏រន្ធត់មួយសន្ទុះ ហើយគំនិតរបស់គាត់ក៏ធ្វើឲ្យគាត់តក់ស្លុត។ ស្ដេចមានរាជឱង្ការថា៖ “បេលថិស្សាសារអើយ កុំឲ្យយល់សប្តិនេះ ឬការកាត់ស្រាយនៃយល់សប្តិនេះ ធ្វើឲ្យអ្នកតក់ស្លុតឡើយ”។ បេលថិស្សាសារទូលតបថា៖ “ព្រះអម្ចាស់នៃខ្ញុំព្រះបាទអើយ សូមឲ្យសុបិននេះបានសម្រាប់អ្នកដែលស្អប់ព្រះករុណា ហើយឲ្យការកាត់ស្រាយនៃសុបិននេះបានសម្រាប់ពួកបច្ចាមិត្តរបស់ព្រះករុណាវិញ!
យើងបានឃើញយល់សប្តិមួយដែលធ្វើឲ្យយើងខ្លាច ហើយការស្រមើស្រមៃដែលយើងមាននៅលើគ្រែ និងនិមិត្តនៅក្នុងក្បាលរបស់យើង ក៏ធ្វើឲ្យយើងតក់ស្លុត។
ដោយហេតុនេះ យើងបានចេញបញ្ជាឲ្យនាំអស់ទាំងអ្នកប្រាជ្ញនៃបាប៊ីឡូនចូលមកនៅចំពោះយើង ដើម្បីឲ្យពួកគេបានធ្វើឲ្យយើងដឹងការកាត់ស្រាយនៃយល់សប្តិនោះ។
ពេលនោះ ពួកគ្រូមន្តអាគម ពួកហោរ ពួកខាល់ដេ និងពួកគ្រូទាយក៏ចូលមក ហើយយើងប្រាប់យល់សប្តិនោះដល់ពួកគេ ប៉ុន្តែពួកគេឲ្យយើងដឹងការកាត់ស្រាយនៃយល់សប្តិនោះមិនបានឡើយ។
មានមនុស្សម្នាក់នៅក្នុងអាណាចក្ររបស់ព្រះករុណា ដែលមានវិញ្ញាណរបស់បណ្ដាព្រះដ៏វិសុទ្ធនៅក្នុងគាត់។ នៅជំនាន់ព្រះបិតារបស់ព្រះករុណា នោះឃើញមានភាពយល់ច្បាស់ និងការយល់ដឹង ព្រមទាំងប្រាជ្ញាដូចប្រាជ្ញារបស់បណ្ដាព្រះ នៅក្នុងគាត់ ហើយព្រះបាទនេប៊ូក្នេសាព្រះបិតារបស់ព្រះករុណា បានតាំងគាត់ឡើង ជាមេលើពួកគ្រូមន្តអាគម ពួកហោរ ពួកខាល់ដេ និងពួកគ្រូទាយ។ ព្រះបិតារបស់ព្រះករុណាដែលជាស្ដេចបានធ្វើដូច្នេះ
“ដំណើររឿងនេះ ចប់ត្រឹមប៉ុណ្ណេះ។ រីឯខ្ញុំ ដានីយ៉ែល គំនិតរបស់ខ្ញុំបានធ្វើឲ្យខ្ញុំតក់ស្លុតយ៉ាងខ្លាំង ហើយទឹកមុខរបស់ខ្ញុំក៏ផ្លាស់ប្ដូរដែរ ប៉ុន្តែខ្ញុំបានទុកដំណើររឿងនេះនៅតែក្នុងចិត្តខ្ញុំ”៕
នោះខ្ញុំ ដានីយ៉ែល បានខ្សោយល្វើយ ហើយឈឺជាច្រើនថ្ងៃ។ បន្ទាប់មក ខ្ញុំក៏ក្រោកឡើង ហើយបំពេញមុខងាររបស់ស្ដេច ប៉ុន្តែខ្ញុំតក់ស្លុតដោយនិមិត្តនោះ ហើយក៏មិនយល់អត្ថន័យនិមិត្តនោះដែរ៕
បន្ទាប់ពីព្រះយេស៊ូវប្រសូតនៅបេថ្លេហិមក្នុងយូឌា នាសម័យព្រះបាទហេរ៉ូឌ មើល៍! មានពួកហោរាចារ្យពីទិសខាងកើតបានមកដល់យេរូសាឡិម
មានពួកទស្សនវិទូខ្លះពីក្រុមអេពីគួរ និងក្រុមស្តូអ៊ីក តែងតែនិយាយដេញដោលជាមួយគាត់ដែរ។ អ្នកខ្លះនិយាយថា៖ “អ្នកប៉ប៉ាច់ប៉ប៉ោចនេះចង់និយាយអ្វី?” អ្នកខ្លះទៀតថា៖ “មើលទៅគាត់ដូចជាអ្នកឃោសនាព្រះបរទេស”។ ព្រោះថាប៉ូលកំពុងផ្សាយដំណឹងល្អអំពីព្រះយេស៊ូវ និងការរស់ឡើងវិញ។
ម៉ូសេបានទទួលការអប់រំក្នុងអស់ទាំងប្រាជ្ញារបស់ជនជាតិអេហ្ស៊ីប ហើយមានអំណាចក្នុងពាក្យសម្ដី និងការប្រព្រឹត្ត។
ដ្បិតមានសរសេរទុកមកថា: “យើងនឹងបំផ្លាញប្រាជ្ញារបស់មនុស្សមានប្រាជ្ញា ហើយបោះបង់ចោលបញ្ញារបស់មនុស្សឈ្លាសវៃ”។