Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 41:24 - ព្រះគម្ពីរខ្មែរសាកល

24 កួរស្រូវ​ស្កក​ទាំងនោះ​ក៏​លេប​កួរស្រូវ​ល្អ​ប្រាំពីរ​នោះ​អស់ទៅ​។ យើង​បាន​ប្រាប់​ពួក​គ្រូធ្មប់ ប៉ុន្តែ​គ្មានអ្នកណា​អាច​កាត់ស្រាយ​ឲ្យ​យើង​បាន​ឡើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ឯ​កួរ​ស្រូវ​គ្រាប់​តូចៗ​ក៏​លេប​កួរ​ស្រូវ​ធំៗ​ថ្លោស​ល្អ​ទាំង​ប្រាំពីរ​នោះ​ទៅ។ យើង​បាន​តំណាល​សប្តិ​នេះ​ប្រាប់​ពួក​គ្រូ​ទាយ​ដែរ តែ​គ្មាន​អ្នក​ណា​ម្នាក់​អាច​កាត់​ស្រាយ​ប្រាប់​យើង​បាន​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 កួរ​ស្រូវ​ស្កកៗ​បាន​លេប​កួរ​ស្រូវ​ល្អៗ​អស់​ទៅ។ យើង​បាន​តំណាល​សុបិន​នេះ​ប្រាប់​ពួក​គ្រូ​ទាយ​ដែរ តែ​គ្មាន​នរណា​អាច​កាត់​ស្រាយ​អត្ថន័យ​ឲ្យ​យើង​បាន​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ហើយ​គួរ​ស្រូវ​គ្រាប់​តូចៗ​ក៏​លេប​គួរ​ដែល​មាន​គ្រាប់​ធំ​ថ្លោស​ទាំង​៧​នោះ​ទៅ យើង​បាន​រ៉ាយ‌រ៉ាប់​សប្តិ​នេះ​ប្រាប់​ដល់​ពួក​ហោរ​ដែរ តែ​គ្មាន​អ្នក​ណា​មួយ​អាច​នឹង​កាត់​ស្រាយ​ឲ្យ​យើង​បាន​សោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 កួរ​ស្រូវ​ស្កកៗ​បាន​លេប​កួរ​ស្រូវ​ល្អៗ​អស់​ទៅ។ យើង​បាន​ដំណាល​សុបិន​នេះ​ប្រាប់​ពួក​គ្រូ​ទាយ​ដែរ តែ​គ្មាន​នរណា​អាច​កាត់​ស្រាយ​អត្ថន័យ​ឲ្យ​យើង​បាន​ឡើយ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 41:24
5 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​មើល៍! មាន​កួរស្រូវ​ប្រាំពីរ​ដែល​ក្រៀមស្វិត ស្កក និង​ស្លោក​ដោយ​ខ្យល់ទិសខាងកើត ដុះឡើង​តាមក្រោយ​។


លុះ​ព្រឹកឡើង ទ្រង់​មានអំពល់​ក្នុង​វិញ្ញាណ​របស់ទ្រង់ ដូច្នេះ​ទ្រង់​ក៏​ចាត់​គេ​ឲ្យទៅ​ហៅ​អស់ទាំង​គ្រូធ្មប់ និង​អស់ទាំង​ហោរាចារ្យ​នៃ​អេហ្ស៊ីប​មក​។ រួច​ផារ៉ោន​ក៏​រៀបរាប់​សុបិន​របស់ទ្រង់​ដល់​ពួកគេ ប៉ុន្តែ​គ្មានអ្នកណា​អាច​កាត់ស្រាយ​ថ្វាយ​ផារ៉ោន​បាន​ឡើយ​។


កាលណា​គេ​និយាយ​នឹង​អ្នករាល់គ្នា​ថា​៖ “ចូរ​សួររក​ពួក​គ្រូអន្ទងខ្មោច និង​ពួក​គ្រូខាបព្រលឹង ដែល​ពោលប៉ប៉ាច់ប៉ប៉ោច និង​ពោលអេចអូច” នោះ​តើ​មិន​គួរឲ្យ​ប្រជាជន​សួររក​ព្រះ​របស់ខ្លួន​វិញ​ទេ​ឬ​? តើ​រក​មនុស្ស​ស្លាប់​ជំនួស​មនុស្ស​រស់​ធ្វើអី​?


ពេលនោះ ពួក​គ្រូមន្តអាគម ពួក​ហោរ ពួកខាល់ដេ និង​ពួក​គ្រូទាយ​ក៏​ចូលមក ហើយ​យើង​ប្រាប់​យល់សប្តិ​នោះ​ដល់​ពួកគេ ប៉ុន្តែ​ពួកគេ​ឲ្យ​យើង​ដឹង​ការកាត់ស្រាយ​នៃ​យល់សប្តិនោះ​មិនបានឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម