ព្រះមានបន្ទូលថា៖ “ចូរពួកយើងបង្កើតមនុស្សតាមរូបរាងរបស់ពួកយើង ឲ្យមានលក្ខណៈដូចពួកយើង។ ចូរឲ្យគេគ្រប់គ្រងលើត្រីនៅក្នុងសមុទ្រ បក្សាបក្សីនៅលើអាកាស សត្វស្រុក ព្រមទាំងផែនដីទាំងមូល និងសត្វលូនវារគ្រប់ប្រភេទដែលលូនវារនៅលើផែនដី”។
លោកុប្បត្តិ 11:7 - ព្រះគម្ពីរខ្មែរសាកល មក៍! ចូរឲ្យពួកយើងចុះទៅបំភាន់ភាសារបស់ពួកគេនៅទីនោះ ដើម្បីកុំឲ្យពួកគេស្ដាប់ភាសាគ្នាទៅវិញទៅមកបានឡើយ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរយើងចុះទៅបំភាន់ភាសារបស់គេ ដើម្បីកុំឲ្យគេស្តាប់គ្នាទៅវិញទៅមកបានទៀត»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ យើងត្រូវតែចុះទៅបំបែកភាសារបស់គេ កុំឲ្យគេស្ដាប់គ្នាទៅវិញទៅមកបានទៀត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរយើងចុះទៅបំភាន់ភាសាគេ ដើម្បីកុំឲ្យគេស្តាប់គ្នាបានទៀត អាល់គីតាប ដូច្នេះ យើងត្រូវតែចុះទៅបំបែកភាសារបស់គេ កុំឲ្យគេស្តាប់គ្នាទៅវិញទៅមកបានទៀត»។ |
ព្រះមានបន្ទូលថា៖ “ចូរពួកយើងបង្កើតមនុស្សតាមរូបរាងរបស់ពួកយើង ឲ្យមានលក្ខណៈដូចពួកយើង។ ចូរឲ្យគេគ្រប់គ្រងលើត្រីនៅក្នុងសមុទ្រ បក្សាបក្សីនៅលើអាកាស សត្វស្រុក ព្រមទាំងផែនដីទាំងមូល និងសត្វលូនវារគ្រប់ប្រភេទដែលលូនវារនៅលើផែនដី”។
អ្នកទាំងនេះហើយ ជាកូនចៅរបស់ហាំ តាមគ្រួសារ តាមភាសា តាមស្រុក និងតាមប្រជាជាតិរបស់ខ្លួន។
ទាំងនេះហើយ ជាពូជអម្បូររបស់ពួកកូនប្រុសណូអេ តាមវង្សត្រកូលនៅក្នុងប្រជាជាតិរបស់ពួកគេ ហើយប្រជាជាតិនានាបានបែកខ្ញែកទៅលើផែនដីចេញពីអ្នកទាំងនេះ ក្រោយពីទឹកជំនន់៕
ពីអ្នកទាំងនេះហើយ ដែលប្រជាជាតិតាមតំបន់ឆ្នេរសមុទ្របានបែកខ្ញែកទៅតាមស្រុករបស់ខ្លួន គឺនីមួយៗបានបែកខ្ញែកតាមភាសា និងតាមគ្រួសារ ទៅក្នុងប្រជាជាតិរបស់ខ្លួន។
ព្រះយេហូវ៉ាដ៏ជាព្រះមានបន្ទូលថា៖ “មើល៍! មនុស្សបានត្រឡប់ដូចជាម្នាក់ក្នុងចំណោមពួកយើងហើយ គឺដឹងល្អអាក្រក់។ ឥឡូវនេះ ក្រែងលោគេលូកដៃទៅបេះពីដើមឈើនៃជីវិតមកហូបដែរ ហើយមានជីវិតរស់ជារៀងរហូត”។
ព្រះយេហូវ៉ាបានធ្វើឲ្យផែនការរបស់ប្រជាជាតិនានាខ្ទេចសូន្យ ព្រះអង្គបានធ្វើឲ្យគម្រោងរបស់ប្រជាជនទាំងឡាយបរាជ័យ។
ព្រះអម្ចាស់នៃទូលបង្គំអើយ សូមបំផ្លាញពួកគេ សូមបំបែកភាសារបស់ពួកគេផង! ដ្បិតទូលបង្គំបានឃើញអំពើហិង្សា និងជម្លោះនៅក្នុងទីក្រុង។
អ្នកនឹងលែងឃើញជាតិសាសន៍ដ៏កាចសាហាវ ជាជាតិសាសន៍មានភាសាពិបាកយល់ដែលស្ដាប់មិនបាន មានអណ្ដាតត្រដិតដែលមិនអាចយល់បាន។
បន្ទាប់មក ខ្ញុំបានឮព្រះសូរសៀងរបស់ព្រះអម្ចាស់របស់ខ្ញុំ មានបន្ទូលថា៖ “តើយើងនឹងចាត់នរណាឲ្យទៅ? តើនរណានឹងទៅជំនួសពួកយើង?”។ នោះខ្ញុំក៏ទូលឆ្លើយថា៖ “មើល៍! ទូលបង្គំនៅទីនេះ សូមចាត់ទូលបង្គំចុះ!”។
ដូច្នេះ ប្រសិនបើក្រុមជំនុំទាំងមូលមកជួបជុំជាមួយគ្នា ហើយទាំងអស់គ្នាកំពុងនិយាយភាសាដទៃ រួចមានអ្នកមិនយល់ ឬអ្នកមិនជឿចូលមក តើពួកគេនឹងមិននិយាយថាអ្នករាល់គ្នាឆ្កួតទេឬ?