Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 14:23 - ព្រះគម្ពីរខ្មែរសាកល

23 ដូច្នេះ ប្រសិនបើ​ក្រុមជំនុំ​ទាំងមូល​មកជួបជុំ​ជាមួយគ្នា ហើយ​ទាំងអស់គ្នា​កំពុង​និយាយ​ភាសាដទៃ រួច​មាន​អ្នក​មិនយល់ ឬ​អ្នក​មិនជឿ​ចូលមក តើ​ពួកគេ​នឹង​មិន​និយាយ​ថា​អ្នករាល់គ្នា​ឆ្កួត​ទេ​ឬ​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 ចុះ​បើ​ក្រុមជំនុំ​ទាំង​មូល​មក​ជួបជុំ​គ្នា​ ហើយ​អ្នក​ទាំង​អស់​គ្នា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ ហើយ​មាន​អ្នក​មិន​ដែល​ដឹង​ ឬ​អ្នក​មិន​ជឿ​ចូល​មក​ តើ​គេ​មិន​និយាយ​ថា​ អ្នក​រាល់គ្នា​ឆ្កួត​ទេ​ឬ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ដូច្នេះ បើ​ក្រុម​ជំនុំ​ទាំង​មូល​មក​ជួប​ប្រជុំ​គ្នា ហើយ​គ្រប់​គ្នា​និយាយ​ភាសា​ដទៃ រួច​មាន​អ្នក​ដែល​មិន​ដឹង ឬ​អ្នក​មិន​ដែល​ជឿ​ចូល​មក តើ​គេ​នឹង​មិន​និយាយ​ថា អ្នក​រាល់​គ្នា​ឆ្កួត​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ដូច្នេះ នៅ​ពេល​ប្រជុំ​គ្នា ប្រសិន​បើ​ក្រុម‌ជំនុំ*​ទាំង​មូល​នាំ​គ្នា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​នោះ ហើយ​ប្រសិន​បើ​មាន​អ្នក​ដែល​គ្រាន់​តែ​មក​ស្ដាប់ ឬ​អ្នក​មិន​ជឿ​ចូល​មក គេ​មុខ​ជា​ពោល​ថា បងប្អូន​សុទ្ធ​តែ​ជា​មនុស្ស​វិកល‌ចរិត​មិន​ខាន!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ដូច្នេះ បើ​កាល​ណា​ពួក​ជំនុំ​ទាំង​មូល​ប្រជុំ​គ្នា​នៅ​កន្លែង​ណា​មួយ ហើយ​គ្រប់​គ្នា​និយាយ​ភាសា​ដទៃ រួច​មាន​មនុស្ស​ដែល​មិន​ចេះ ឬ​មនុស្ស​មិន​ជឿ​គេ​ចូល​មក នោះ​តើ​គេ​មិន​ថា​អ្នក​រាល់​គ្នា​ឆ្កួត​ទេ​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ដូច្នេះ នៅ​ពេល​ប្រជុំ​គ្នា ប្រសិន​បើ​ក្រុម‌ជំអះ​ទាំង​មូល​នាំ​គ្នា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​នោះ ហើយ​ប្រសិន​បើ​មាន​អ្នក​ដែល​គ្រាន់​តែ​មក​ស្ដាប់ ឬ​អ្នក​មិន​ជឿ​ចូល​មក គេ​មុខ​ជា​ពោល​ថា បង​ប្អូន​សុទ្ធ​តែ​ជា​មនុស្ស​វិកល‌ចរិត​មិន​ខាន!។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 14:23
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ចៅហ្វាយ​របស់​បាវបម្រើ​នោះ​នឹង​មកវិញ​នៅ​ថ្ងៃ​ដែល​គាត់​មិន​នឹកស្មាន​ដល់ និង​នៅ​ម៉ោង​ដែល​គាត់​មិន​ដឹង ហើយ​ដាក់ទោស​គាត់​យ៉ាងធ្ងន់ធ្ងរ​ទាំង​ឲ្យ​គាត់​មាន​ចំណែក​ជាមួយ​ពួក​ឥតជំនឿ​។


មនុស្ស​ជាច្រើន​ក្នុង​ពួកគេ​និយាយថា​៖ “អ្នកនេះ​មានអារក្សចូល ហើយ​ឆ្កួត​ទៀត​! ស្ដាប់​គាត់​ធ្វើអី​?”។


ប៉ុន្តែ​អ្នក​ខ្លះទៀត​និយាយ​ចំអក​ថា៖ “ពួកគេ​ស្រវឹង​ស្រាថ្មី​ហើយ​!”។


ខណៈដែល​ប៉ូល​កំពុង​ឆ្លើយការពារខ្លួន​ដូច្នេះ ភេស្ទុស​មានប្រសាសន៍​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “ប៉ូល​អើយ អ្នក​ឆ្កួត​ហើយ​! ការរៀនសូត្រ​ច្រើនពេក​បាន​ធ្វើឲ្យ​អ្នក​ទៅជា​ឆ្កួត​ហើយ​!”។


ដ្បិត​ជាដំបូង ខ្ញុំ​បាន​ឮ​ថា កាលណា​អ្នករាល់គ្នា​មកជួបជុំគ្នា​ជា​ក្រុមជំនុំ មាន​ការបាក់បែកគ្នា​ក្នុងចំណោម​អ្នករាល់គ្នា ហើយ​ខ្ញុំ​ក៏​ជឿ​ត្រឹមកម្រិតណាមួយ​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម