Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 11:6 - ព្រះគម្ពីរខ្មែរសាកល

6 រួច​ព្រះយេហូវ៉ា​ក៏​មានបន្ទូលថា​៖ “មើល៍! ពួកគេ​ទាំងអស់គ្នា​ជា​ជនជាតិ​តែមួយ និង​មាន​ភាសា​តែមួយ ហើយ​នេះ​គ្រាន់តែជា​ការ​ចាប់ផ្ដើម​នៃ​ទង្វើ​របស់ពួកគេ​ប៉ុណ្ណោះ​។ ឥឡូវនេះ គ្មានអ្វី​រារាំង​ពួកគេ​ពី​អ្វីក៏ដោយ​ដែល​ពួកគេ​គ្រោង​នឹង​ធ្វើ​នោះ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍! ពួក‌គេ​ជា​ប្រជាជន​តែ​មួយ ពួក‌គេ​ទាំង​អស់​គ្នា​និយាយ​ភាសា​តែ​មួយ ហើយ​នេះ​គ្រាន់​តែជា​ការ​ចាប់​ផ្តើម​អំពើ​ដែល​គេ​ធ្វើ​ប៉ុណ្ណោះ ឥឡូវ​នេះ គ្មាន​អ្វី​នឹង​ឃាត់​មិន​ឲ្យ​គេ​ធ្វើ​កើត តាម​បំណង​របស់​គេ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ពួក​គេ​ទាំង​អស់​គ្នា​ជា​ប្រជា‌ជន​តែ​មួយ និយាយ​ភាសា​តែ​មួយ! បើ​គេ​ធ្វើ​ការ​នេះ​កើត គេ​ក៏​នឹង​អាច​ធ្វើ​អ្វីៗ​ផ្សេង​ទៀត តាម​តែ​គេ​ប្រាថ្នា​ចង់​ធ្វើ​នោះ​បាន​ដែរ គ្មាន​ឧបសគ្គ​ណា​រារាំង​ពួក​គេ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល គេ​ជា​ពួក​តែ​១ ក៏​និយាយ​ភាសា​តែ​១ គេ​ចាប់​ផ្តើម​ធ្វើ​អំពើ​យ៉ាង​ដូច្នេះ​ហ្ន៎ ឥឡូវ​នេះ គ្មាន​អ្វី​នឹង​ឃាត់​មិន​ឲ្យ​គេ​ធ្វើ​កើត​តាម​បំណង​ចិត្ត​នោះ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 អុលឡោះ‌តាអាឡា មាន​បន្ទូល​ថា៖ «ពួក​គេ​ទាំង​អស់​គ្នា​ជា​ប្រជា‌ជន​តែ​មួយ និយាយ​ភាសា​តែ​មួយ! បើ​គេ​ធ្វើ​ការ​នេះ​កើត គេ​ក៏​នឹង​អាច​ធ្វើ​អ្វីៗ​ផ្សេង​ទៀត តាម​តែ​គេ​ប្រាថ្នា​ចង់​ធ្វើ​នោះ​បាន​ដែរ គ្មាន​ឧបសគ្គ​ណា​រា​រាំង​ពួក​គេ​ឡើយ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 11:6
12 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅគ្រានោះ ផែនដី​ទាំងមូល​មាន​ភាសា​តែមួយ និង​ពាក្យ​តែមួយ​។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​មានបន្ទូលថា​៖ “មើល៍! មនុស្ស​បាន​ត្រឡប់​ដូចជា​ម្នាក់​ក្នុងចំណោម​ពួកយើង​ហើយ គឺ​ដឹង​ល្អអាក្រក់​។ ឥឡូវនេះ ក្រែងលោ​គេ​លូក​ដៃ​ទៅ​បេះ​ពី​ដើមឈើ​នៃ​ជីវិត​មក​ហូប​ដែរ ហើយ​មានជីវិតរស់​ជារៀងរហូត”។


ព្រះយេហូវ៉ា​ទត​ឃើញ​ថា​ការអាក្រក់​របស់​មនុស្ស​មាន​ច្រើន​នៅលើ​ផែនដី ហើយ​គ្រប់ទាំង​បំណង​នៃ​គំនិត​ក្នុង​ចិត្ត​គេ​សុទ្ធតែ​អាក្រក់​វាល់ព្រឹកវាល់ល្ងាច​។


ព្រះយេហូវ៉ា​ទ្រង់​ធុំ​ក្លិន​ក្រអូបពិដោរ នោះ​ព្រះយេហូវ៉ា​មានបន្ទូល​ក្នុង​ព្រះហឫទ័យ​ព្រះអង្គ​ថា​៖ “យើង​នឹង​មិន​ដាក់បណ្ដាសា​ដី​ដោយសារតែ​មនុស្ស​ទៀត​ឡើយ ដ្បិត​បំណង​នៃ​ចិត្ត​របស់​មនុស្ស​តែងតែ​អាក្រក់​តាំងពី​ក្មេង​មក ដូច្នេះ​យើង​នឹង​មិន​សម្លាប់​គ្រប់ទាំង​អ្វីៗដែលមានជីវិត​ទៀត ដូចដែល​យើង​បាន​ធ្វើ​នោះ​ឡើយ​។


បី​នាក់​នេះ​ជា​កូនប្រុស​របស់​ណូអេ ហើយ​មាន​មនុស្ស​បែកខ្ញែក​ចេញពី​អ្នកទាំងនេះ ទៅ​ផែនដី​ទាំងមូល​។


មនុស្សកំលោះ​អើយ ចូរ​សប្បាយ​ក្នុង​យុវវ័យ​របស់អ្នក ហើយ​ឲ្យ​ចិត្ត​របស់អ្នក​ធ្វើឲ្យ​អ្នក​រីករាយ ក្នុង​គ្រា​នៃ​យុវភាព​របស់អ្នក​ចុះ​! ចូរ​ដើរ​ក្នុង​ផ្លូវ​នៃ​ចិត្ត​របស់អ្នក និង​តាម​ការមើលឃើញ​នៃ​ភ្នែក​របស់អ្នក​ចុះ​; ប៉ុន្តែ​ត្រូវ​ដឹង​ថា ព្រះ​នឹង​នាំ​អ្នក​ទៅ​ក្នុង​ការជំនុំជម្រះ ដោយសារតែ​ការទាំងអស់​នេះ​។


ព្រះអង្គ​ទ្រង់​ធ្វើ​កិច្ចការដ៏មានព្រះចេស្ដា​ដោយ​ព្រះហស្ត​របស់​ព្រះអង្គ ព្រះអង្គ​ទ្រង់​កម្ចាត់កម្ចាយ​មនុស្ស​មានអំនួត​ក្នុង​ចិត្ត​គំនិត​របស់​ខ្លួន​។


ព្រះអង្គ​បាន​បង្កើត​ប្រជាជាតិ​នីមួយៗ​ពី​មនុស្ស​ម្នាក់ ឲ្យ​រស់នៅ​លើ​ផ្ទៃ​ផែនដី​ទាំងមូល ហើយ​តាំងឲ្យមាន​សម័យកាល​ដែល​បាន​កំណត់ទុកមុន​សម្រាប់​ពួកគេ និង​ព្រំដែន​នៃ​លំនៅ​របស់​ពួកគេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម