ព្រះយេហូវ៉ាមានបន្ទូលនឹងនាងថា៖ “មានប្រជាជាតិពីរនៅក្នុងផ្ទៃនាង មានជាតិសាសន៍ពីរចេញពីពោះនាង ហើយបែកចេញពីគ្នា ជាតិសាសន៍មួយនឹងខ្លាំងជាងជាតិសាសន៍មួយទៀត គឺកូនច្បងនឹងបម្រើកូនប្អូន”។
ម៉ាឡាគី 1:2 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាមានបន្ទូលថា៖ “យើងបានស្រឡាញ់អ្នករាល់គ្នា”។ ប៉ុន្តែអ្នករាល់គ្នាសួរថា៖ “ព្រះអង្គបានស្រឡាញ់យើងខ្ញុំយ៉ាងដូចម្ដេច?”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៖ “តើអេសាវមិនមែនជាបងប្រុសរបស់យ៉ាកុបទេឬ? ទោះបីជាដូច្នោះក៏ដោយ ក៏យើងបានស្រឡាញ់យ៉ាកុប ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងបានស្រឡាញ់អ្នករាល់គ្នា ប៉ុន្តែ អ្នករាល់គ្នាថា "តើព្រះអង្គស្រឡាញ់យើងដូចម្ដេច?"។ ព្រះយេហូវ៉ាតបថា "តើអេសាវមិនមែនជាបងរបស់យ៉ាកុបទេឬ? តែយើងស្រឡាញ់យ៉ាកុប"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងស្រឡាញ់អ្នករាល់គ្នា តែអ្នករាល់គ្នាបែរជាពោលថា “តើមានអ្វីបញ្ជាក់ថា ព្រះអង្គស្រឡាញ់យើងខ្ញុំ?”។ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - ទោះបីអេសាវជាបងរបស់យ៉ាកុបក្ដី ក៏យើងស្រឡាញ់យ៉ាកុបជាង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញបានស្រឡាញ់ឯងរាល់គ្នា ប៉ុន្តែឯងរាល់គ្នាថា ទ្រង់មានស្រឡាញ់យើងរាល់គ្នាឯណា ព្រះយេហូវ៉ាទ្រង់តបថា ឯអេសាវ តើមិនមែនជាបងរបស់យ៉ាកុបទេឬអី ទោះបើយ៉ាងនោះ គង់តែអញបានស្រឡាញ់យ៉ាកុប អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងស្រឡាញ់អ្នករាល់គ្នា តែអ្នករាល់គ្នាបែរជាពោលថា “តើមានអ្វីបញ្ជាក់ថា ទ្រង់ស្រឡាញ់យើងខ្ញុំ?”។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា - ទោះបីអេសាវជាបងរបស់យ៉ាកកូបក្តី ក៏យើងស្រឡាញ់យ៉ាកកូបជាងអេសាវ |
ព្រះយេហូវ៉ាមានបន្ទូលនឹងនាងថា៖ “មានប្រជាជាតិពីរនៅក្នុងផ្ទៃនាង មានជាតិសាសន៍ពីរចេញពីពោះនាង ហើយបែកចេញពីគ្នា ជាតិសាសន៍មួយនឹងខ្លាំងជាងជាតិសាសន៍មួយទៀត គឺកូនច្បងនឹងបម្រើកូនប្អូន”។
កូនទីមួយកើតចេញមកមានសម្បុរក្រហម ខ្លួនទាំងមូលដូចអាវរោមសត្វ គេក៏ដាក់ឈ្មោះវាថា អេសាវ។
បន្ទាប់មក ប្អូនវាក៏កើតចេញមកទាំងដៃកាន់កែងជើងអេសាវ គេក៏ដាក់ឈ្មោះវាថា យ៉ាកុប។ រីឯអ៊ីសាកមានអាយុហុកសិបឆ្នាំ ពេលបង្កើតពួកវា។
អ៊ីសាកក៏ញ័ររន្ធត់យ៉ាងខ្លាំងក្រៃលែង ហើយសួរថា៖ “ចុះម្នាក់ដែលបរបាញ់សត្វយកមកឲ្យឪពុកជានរណា? ឪពុកបានហូបទាំងអស់មុនពេលឯងមកដល់ ហើយឪពុកបានឲ្យពរវា ដូច្នេះវានឹងមានពរមែន”។
ដោយមានបន្ទូលថា: ‘មើល៍! យើងនឹងធ្វើឲ្យអ្នកចម្រើនឡើង ហើយកើនចំនួនឡើង។ យើងនឹងធ្វើឲ្យអ្នកទៅជាសហគមន៍នៃជាតិសាសន៍នានា ហើយប្រគល់ទឹកដីនេះដល់ពូជពង្សជំនាន់ក្រោយរបស់អ្នក ទុកជាកម្មសិទ្ធិដ៏អស់កល្បជានិច្ច’។
ដោយព្រោះអ្នកមានតម្លៃ និងមានកិត្តិយសក្នុងភ្នែករបស់យើង ហើយយើងស្រឡាញ់អ្នក ដូច្នេះយើងនឹងប្រគល់មនុស្សដទៃជំនួសអ្នក ក៏នឹងប្រគល់ជាតិសាសន៍នានាជំនួសជីវិតរបស់អ្នកដែរ។
តើអ្នកនេះដែលមកពីអេដំ ដែលស្លៀកសម្លៀកបំពាក់ពណ៌ក្រហមជាំពីបុសរ៉ា ជានរណា? តើអ្នកនេះដែលពាក់អាវវែងប្រកបដោយសិរីរុងរឿង ហើយយាត្រាមកក្នុងឫទ្ធានុភាពដ៏ធំឧត្ដម ជានរណា? “គឺយើងនេះហើយ ដែលនិយាយដោយសេចក្ដីសុចរិតយុត្តិធម៌ ដែលខ្លាំងពូកែនឹងសង្គ្រោះ”។
អ្នករាល់គ្នាធ្វើឲ្យព្រះយេហូវ៉ានឿយណាយដោយពាក្យសម្ដីរបស់អ្នករាល់គ្នា ប៉ុន្តែអ្នករាល់គ្នាសួរថា៖ “តើយើងខ្ញុំបានធ្វើឲ្យព្រះអង្គនឿយណាយយ៉ាងដូចម្ដេច?”។ គឺអ្នករាល់គ្នាពោលថា៖ “អស់អ្នកដែលធ្វើអាក្រក់ គឺល្អក្នុងព្រះនេត្ររបស់ព្រះយេហូវ៉ា ហើយព្រះអង្គសព្វព្រះហឫទ័យនឹងគេ” ឬក៏ “តើព្រះនៃសេចក្ដីយុត្តិធម៌នៅឯណា?”៕
ប៉ុន្តែគាត់ចង់បង្ហាញថាខ្លួនសុចរិត ក៏ទូលសួរព្រះយេស៊ូវថា៖ “ចុះនរណាជាអ្នកជិតខាងរបស់ខ្ញុំ?”។
នេះជាសេចក្ដីបង្គាប់របស់ខ្ញុំ គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ដូចដែលខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។