ម៉ាឡាគី 1:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងស្រឡាញ់អ្នករាល់គ្នា តែអ្នករាល់គ្នាបែរជាពោលថា “តើមានអ្វីបញ្ជាក់ថា ព្រះអង្គស្រឡាញ់យើងខ្ញុំ?”។ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - ទោះបីអេសាវជាបងរបស់យ៉ាកុបក្ដី ក៏យើងស្រឡាញ់យ៉ាកុបជាង សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល2 ព្រះយេហូវ៉ាមានបន្ទូលថា៖ “យើងបានស្រឡាញ់អ្នករាល់គ្នា”។ ប៉ុន្តែអ្នករាល់គ្នាសួរថា៖ “ព្រះអង្គបានស្រឡាញ់យើងខ្ញុំយ៉ាងដូចម្ដេច?”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៖ “តើអេសាវមិនមែនជាបងប្រុសរបស់យ៉ាកុបទេឬ? ទោះបីជាដូច្នោះក៏ដោយ ក៏យើងបានស្រឡាញ់យ៉ាកុប សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងបានស្រឡាញ់អ្នករាល់គ្នា ប៉ុន្តែ អ្នករាល់គ្នាថា "តើព្រះអង្គស្រឡាញ់យើងដូចម្ដេច?"។ ព្រះយេហូវ៉ាតបថា "តើអេសាវមិនមែនជាបងរបស់យ៉ាកុបទេឬ? តែយើងស្រឡាញ់យ៉ាកុប"។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញបានស្រឡាញ់ឯងរាល់គ្នា ប៉ុន្តែឯងរាល់គ្នាថា ទ្រង់មានស្រឡាញ់យើងរាល់គ្នាឯណា ព្រះយេហូវ៉ាទ្រង់តបថា ឯអេសាវ តើមិនមែនជាបងរបស់យ៉ាកុបទេឬអី ទោះបើយ៉ាងនោះ គង់តែអញបានស្រឡាញ់យ៉ាកុប សូមមើលជំពូកអាល់គីតាប2 អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងស្រឡាញ់អ្នករាល់គ្នា តែអ្នករាល់គ្នាបែរជាពោលថា “តើមានអ្វីបញ្ជាក់ថា ទ្រង់ស្រឡាញ់យើងខ្ញុំ?”។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា - ទោះបីអេសាវជាបងរបស់យ៉ាកកូបក្តី ក៏យើងស្រឡាញ់យ៉ាកកូបជាងអេសាវ សូមមើលជំពូក |
សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា ដែលបានប្រោសប្រណីព្រះករុណា ហើយជ្រើសរើសព្រះករុណា ឲ្យឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែល។ ព្រះអម្ចាស់ស្រឡាញ់ជនជាតិអ៊ីស្រាអែលជានិច្ច ហេតុនេះហើយបានជាព្រះអង្គជ្រើសរើសព្រះករុណាឲ្យធ្វើជាស្ដេច ដើម្បីគ្រប់គ្រងដោយសុចរិត និងយុត្តិធម៌»។
អ្នករាល់គ្នាធ្វើឲ្យព្រះអម្ចាស់នឿយណាយ ព្រោះតែពាក្យសម្ដីរបស់អ្នករាល់គ្នា តែអ្នករាល់គ្នាបែរជាពោលថា “តើពួកយើង មានធ្វើអ្វីឲ្យព្រះអង្គនឿយហត់?” គឺមកពីអ្នករាល់គ្នាពោលថា: “អ្នកណាប្រព្រឹត្តអំពើអាក្រក់ អ្នកនោះជាមនុស្សល្អនៅចំពោះព្រះភ័ក្ត្រ របស់ព្រះអម្ចាស់ ដ្បិតព្រះអង្គគាប់ព្រះហឫទ័យនឹងមនុស្ស បែបនេះ!” ហើយអ្នករាល់គ្នាពោលទៀតថា: “តើព្រះដែលវិនិច្ឆ័យដោយយុត្តិធម៌ នៅឯណា?”។