Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 10:29 - ព្រះគម្ពីរខ្មែរសាកល

29 ប៉ុន្តែ​គាត់​ចង់​បង្ហាញថា​ខ្លួន​សុចរិត ក៏​ទូល​សួរ​ព្រះយេស៊ូវ​ថា៖ “ចុះ​នរណា​ជា​អ្នកជិតខាង​របស់ខ្ញុំ​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

29 ប៉ុន្ដែ​ដោយ​ចង់​បញ្ជាក់​ថា​ខ្លួន​គាត់​សុចរិត​ គាត់​ក៏​សួរ​ព្រះយេស៊ូ​ថា៖​ «តើ​អ្នកណា​ជា​អ្នក​ជិត​ខាង​របស់​ខ្ញុំ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ប៉ុន្ដែ អ្នក​នោះ​ចង់​សម្តែង​ថាខ្លួន​សុចរិត ក៏​ទូល​សួរ​ទៀត​ថា៖ «តើ​អ្នក​ណា​ជា​អ្នក​ជិត​ខាង​ខ្ញុំ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ប៉ុន្តែ អាចារ្យ​នោះ​ចង់​បង្ហាញ​ថា សំណួរ​របស់​គាត់​ជា​សំណួរ​ត្រឹម​ត្រូវ គាត់​ក៏​សួរ​ព្រះ‌យេស៊ូ​ទៀត​ថា៖ «តើ​នរណា​ជា​បងប្អូន​របស់​ខ្ញុំ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 តែ​អ្នក​នោះ​ចង់​សំដែង​ខ្លួន​ជា​អ្នក​សុចរិត ក៏​ទូល​សួរ​ទៀត​ថា តើ​អ្នក​ណា​ជា​អ្នក​ជិត​ខាង​ខ្ញុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ប៉ុន្តែ​តួន​នោះ​ចង់​បង្ហាញ​ថា សំណួរ​របស់​គាត់​ជា​សំណួរ​ត្រឹម​ត្រូវ គាត់​ក៏​សួរ​អ៊ីសា​ទៀត​ថា៖ «តើ​នរណា​ជា​បង​ប្អូន​របស់​ខ្ញុំ?»។

សូមមើលជំពូក ចម្លង




លូកា 10:29
11 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក ព្រះយេស៊ូវ​ទ្រង់​ហៅ​ហ្វូងមនុស្ស ព្រមទាំង​ពួក​សិស្ស​របស់​ព្រះអង្គ​មក មានបន្ទូល​នឹង​ពួកគេ​ថា​៖“ប្រសិនបើ​អ្នកណា​ចង់​មកតាម​ខ្ញុំ ចូរឲ្យ​អ្នកនោះ​បដិសេធ​ខ្លួនឯង ហើយ​លី​ឈើឆ្កាង​របស់​ខ្លួន មកតាម​ខ្ញុំ​ចុះ​។


“ដូច្នេះ តើ​អ្នក​យល់ថា ក្នុង​អ្នក​ទាំង​បី​នេះ អ្នកណា​ជា​អ្នកជិតខាង​របស់​អ្នក​ដែល​បាន​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​ពួក​ចោរប្លន់នោះ​?”។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“អ្នករាល់គ្នា​ជា​អ្នក​ដែល​បង្ហាញថា​ខ្លួន​សុចរិត​នៅមុខ​មនុស្ស ប៉ុន្តែ​ព្រះ​ទ្រង់​ជ្រាប​ចិត្ត​របស់អ្នករាល់គ្នា​។ ជាការពិត អ្វី​ដែល​រាប់ថា​ល្អប្រសើរ​ក្នុងចំណោម​មនុស្ស គឺជា​ទីស្អប់ខ្ពើម​នៅចំពោះ​ព្រះ។


ពោលគឺ ពួកគេ​មិន​បាន​ចុះចូល​នឹង​សេចក្ដីសុចរិត​របស់​ព្រះ ដោយ​មិនយល់​សេចក្ដីសុចរិត​របស់​ព្រះ ហើយ​ព្យាយាម​តាំង​សេចក្ដីសុចរិត​របស់ខ្លួនឯង​។


ជាការពិត ប្រសិនបើ​អ័ប្រាហាំ​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ការប្រព្រឹត្ត នោះ​លោក​មាន​អ្វីនឹង​អួតអាង ប៉ុន្តែ​នៅចំពោះ​ព្រះ លោក​គ្មាន​អ្វី​អួតអាង​ទេ​។


ដូច្នេះ ច្បាស់​ហើយ​ថា គ្មានអ្នកណា​ត្រូវបាន​រាប់ជាសុចរិត​នៅចំពោះ​ព្រះ​ដោយ​ក្រឹត្យវិន័យ​ឡើយ ពីព្រោះ“មនុស្ស​សុចរិត​នឹង​រស់​ដោយ​ជំនឿ”។


អ្នករាល់គ្នា​ឃើញ​ថា មនុស្ស​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ការប្រព្រឹត្ត មិនមែន​ដោយសារតែ​ជំនឿ​ប៉ុណ្ណោះទេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម