ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 74:19 - ព្រះគម្ពីរខ្មែរសាកល

សូម​កុំ​ប្រគល់​ព្រលឹង​សត្វលលក​របស់ព្រះអង្គ​ដល់​សត្វព្រៃ សូម​កុំ​ភ្លេច​ជីវិត​មនុស្ស​ទ័លក្រ​របស់ព្រះអង្គ​ឡើយ គឺ​ជារៀងរហូត​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​សូម​កុំ​ប្រគល់​ព្រលឹង​នៃ​សត្វ​លលក របស់​ព្រះ‌អង្គ​ដល់​សត្វ​ព្រៃ សូម​កុំ​ភ្លេច​ជីវិត​មនុស្ស​កម្សត់​របស់​ព្រះ‌អង្គ រហូត​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​កុំ​ប្រគល់​ជីវិត​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ដែល​កំពុង​តែ​អស់​សង្ឃឹម​នេះ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​ដ៏​សាហាវ សូម​កុំ​បំភ្លេច​ប្រជា‌រាស្ត្រ​ដ៏​កម្សត់​ទុគ៌ត របស់​ព្រះអង្គ​ជា​រៀង​រហូត​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​សូម​កុំ​ប្រគល់​ជីវិត​នៃ​លលក​ទ្រង់​ដល់​សត្វ​ព្រៃ សូម​កុំ​ភ្លេច​ពួក​មនុស្ស​កំសត់​របស់​ទ្រង់​ជា​ដរាប​ឡើយ

សូមមើលជំពូក

អាល់គីតាប

សូម​កុំ​ប្រគល់​ជីវិត​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ដែល​កំពុង​តែ​អស់​សង្ឃឹម​នេះ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​ដ៏​សាហាវ សូម​កុំ​បំភ្លេច​ប្រជា‌រាស្ត្រ​ដ៏​កំសត់​ទុគ៌ត របស់​ទ្រង់​ជា​រៀង​រហូត​ឡើយ។

សូមមើលជំពូក



ទំនុកតម្កើង 74:19
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ សូម​ក្រោកឡើង​! ឱ​ព្រះ​អើយ សូម​លើក​ព្រះហស្ត​របស់ព្រះអង្គ​ឡើង​! សូម​កុំ​ភ្លេច​មនុស្ស​តូចទាប​ឡើយ​!


សហគមន៍​របស់ព្រះអង្គ​រស់នៅ​ទីនោះ ឱ​ព្រះ​អើយ ព្រះអង្គ​បាន​ផ្គត់ផ្គង់​មនុស្ស​ទ័លក្រ​ក្នុង​សេចក្ដីល្អ​របស់ព្រះអង្គ​!


ទោះបីជា​អ្នករាល់គ្នា​ដែលជាប្រុស ដេក​ក្នុង​ក្រោលចៀម​ក៏ដោយ​។ ស្លាប​របស់​សត្វព្រាប​ជាជ័យភណ្ឌ ត្រូវបាន​ស្រោប​ដោយ​ប្រាក់ ហើយ​ចំអេងស្លាប​របស់វា​ត្រូវបាន​ស្រោប​ដោយ​មាស​រលោង​!”។


សូមឲ្យ​ទ្រង់​ជំនុំជម្រះ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ដោយ​សេចក្ដីសុចរិត សូមឲ្យ​ទ្រង់​ជំនុំជម្រះ​មនុស្ស​ទ័លក្រ​របស់ព្រះអង្គ​ដោយ​សេចក្ដីយុត្តិធម៌​។


ពិតមែនហើយ មនុស្ស​ខ្វះខាត​នឹង​មិន​ត្រូវបាន​ភ្លេច​ឡើយ គឺ​ជាដរាប សេចក្ដីសង្ឃឹម​របស់​មនុស្ស​ទ័លក្រ​នឹង​មិន​វិនាស​ឡើយ គឺ​ជារៀងរហូត​។


តើ​អ្នកទាំងនេះ​ជា​នរណា ដែល​ហើរ​មក​ដូចជា​ពពក និង​ដូចជា​ព្រាប​មករក​បង្អួច​របស់វា​?


“មើល៍! ខ្ញុំ​ចាត់​អ្នករាល់គ្នា​ឲ្យទៅ ដូចជា​ចៀម​ទៅក្នុង​កណ្ដាលចំណោម​ចចក ដូច្នេះ​ចូរ​ឈ្លាសវៃ​ដូច​ពស់ ហើយ​ស្លូតត្រង់​ដូច​ព្រាប​។