Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 9:18 - ព្រះគម្ពីរខ្មែរសាកល

18 ពិតមែនហើយ មនុស្ស​ខ្វះខាត​នឹង​មិន​ត្រូវបាន​ភ្លេច​ឡើយ គឺ​ជាដរាប សេចក្ដីសង្ឃឹម​របស់​មនុស្ស​ទ័លក្រ​នឹង​មិន​វិនាស​ឡើយ គឺ​ជារៀងរហូត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ដ្បិត​មនុស្ស​ក្រីក្រ​មិន​ត្រូវ​គេ​ភ្លេច​រហូត​ទេ ហើយ​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​ទ័ល‌ក្រ ក៏​មិន​ត្រូវ​វិនាស​បាត់​ជានិច្ច​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 រីឯ​មនុស្ស​ក្រីក្រ ព្រះអង្គ​មិន​ភ្លេច​គេ​សោះ​ឡើយ ហើយ​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​វេទនា ក៏​មិន​ដែល​សាប‌សូន្យ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ដ្បិត​មនុស្ស​កំសត់​មិន​ត្រូវ​គេ​ភ្លេច​ជា​ដរាប​ទេ ហើយ​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​ទ័ល‌ក្រ ក៏​មិន​ត្រូវ​វិនាស​បាត់​ជានិច្ច​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 រីឯ​មនុស្ស​ក្រីក្រ ទ្រង់​មិន​ភ្លេច​គេ​សោះ​ឡើយ ហើយ​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​វេទនា ក៏​មិន​ដែល​សាប‌សូន្យ​ដែរ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 9:18
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ទ្រង់​បែរមក​ឯ​ពាក្យអធិស្ឋាន​របស់​មនុស្សទ័លក្រ ក៏​មិន​មើលងាយ​សេចក្ដីអធិស្ឋាន​របស់ពួកគេ​ឡើយ​។


ដើម្បី​សណ្ដាប់​សម្រែកថ្ងូរ​របស់​អ្នកទោស ហើយ​ដោះលែង​អ្នកដែលត្រូវបានតម្រូវឲ្យស្លាប់


ដ្បិត​ព្រះអង្គ​ទ្រង់​ឈរ​នៅ​ខាងស្ដាំ​មនុស្ស​ខ្វះខាត ដើម្បី​សង្គ្រោះ​ពួកគេ​ពី​ពួកអ្នកដែល​ផ្ដន្ទាទោស​ព្រលឹង​របស់ពួកគេ​៕


ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “ដោយសារតែ​ការសង្កត់សង្កិន​លើ​មនុស្ស​ទ័លក្រ ដោយសារតែ​សម្រែកថ្ងូរ​របស់​មនុស្ស​ខ្វះខាត យើង​នឹង​ក្រោកឡើង​ឥឡូវនេះ​។ យើង​នឹង​ដាក់​ពួកគេ​ឲ្យ​នៅ​ទីសុវត្ថិភាព​ដែល​គេ​ដង្ហក់រក​នោះ”។


ឱបើ​ព្រះ​ប្រហារ​មនុស្ស​អាក្រក់​ទៅអេះ! មនុស្ស​បង្ហូរឈាម​អើយ ចូរ​ថយចេញ​ពី​ខ្ញុំ​ទៅ​!


ឥឡូវនេះ ពួកដែល​ភ្លេច​ព្រះ​អើយ ចូរ​យល់ច្បាស់​នូវ​សេចក្ដីនេះ ក្រែងលោ​យើង​ហែក​ពួកអ្នក​ជាបំណែក ហើយ​គ្មានអ្នកណា​រំដោះឲ្យរួច​ឡើយ​។


ដ្បិត​ព្រះអង្គ​ជា​សេចក្ដីសង្ឃឹម​របស់ទូលបង្គំ​! ព្រះអម្ចាស់​នៃទូលបង្គំ គឺ​ព្រះយេហូវ៉ា​អើយ ព្រះអង្គជា​ទីទុកចិត្ត​របស់ទូលបង្គំ​តាំងពី​យុវវ័យ​របស់ទូលបង្គំ​មកម្ល៉េះ​!


សូមឲ្យ​ទ្រង់​រកយុត្តិធម៌​ឲ្យ​មនុស្ស​ទ័លក្រ​ក្នុងចំណោម​ប្រជារាស្ត្រ សូមឲ្យ​ទ្រង់​សង្គ្រោះ​កូនចៅ​របស់​មនុស្ស​ខ្វះខាត ហើយ​ជាន់កម្ទេច​អ្នកដែល​សង្កត់សង្កិន​។


ដ្បិត​ព្រះអង្គដែល​រកយុត្តិធម៌​ឲ្យ​ឈាម ព្រះអង្គ​ទ្រង់​នឹកចាំ​អំពី​អ្នកទាំងនោះ​ជានិច្ច ព្រះអង្គ​មិន​ភ្លេច​សម្រែក​របស់​មនុស្ស​តូចទាប​ឡើយ​។


អ្នក​ប្រាកដជា​មាន​អនាគត ហើយ​សេចក្ដីសង្ឃឹម​របស់អ្នក​នឹង​មិន​ត្រូវបាន​កាត់ចេញ​ឡើយ​។


ចូរ​ដឹង​ថា​ប្រាជ្ញា​ក៏ដូចគ្នាដែរ​សម្រាប់​ព្រលឹង​របស់អ្នក​; ប្រសិនបើ​អ្នក​រក​នាង​ឃើញ នោះ​អ្នកនឹង​មាន​អនាគត ហើយ​សេចក្ដីសង្ឃឹម​របស់អ្នក​នឹង​មិន​ត្រូវបាន​កាត់ចេញ​ឡើយ​។


ព្រះអង្គ​ទ្រង់​ចម្អែត​មនុស្ស​ស្រេកឃ្លាន​ដោយ​សេចក្ដី​ល្អ ហើយ​បណ្ដេញ​អ្នក​មាន​ឲ្យទៅ​ដោយដៃទទេ​។


ព្រះយេស៊ូវ​ទ្រង់​ងើបព្រះនេត្រ​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ ហើយ​មានបន្ទូលថា​៖ “មានពរ​ហើយ អ្នក​ដែល​ក្រខ្សត់ ដ្បិត​អាណាចក្រ​របស់​ព្រះ​ជា​របស់អ្នករាល់គ្នា​។


បងប្អូន​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ ចូរ​ស្ដាប់​ចុះ​! តើ​ព្រះ​មិន​បាន​ជ្រើសរើស​អ្នកក្រ​ក្នុង​ពិភពលោកនេះ​ឲ្យធ្វើជា​អ្នកមាន​ក្នុង​ជំនឿ និង​ជា​អ្នកទទួលមរតក​នៃ​អាណាចក្រ​ដែល​ព្រះអង្គ​បាន​សន្យា​ដល់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ​ទេ​ឬ​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម