Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 74:20 - ព្រះគម្ពីរខ្មែរសាកល

20 សូម​យកចិត្តទុកដាក់​នឹង​សម្ពន្ធមេត្រី​ផង ដ្បិត​ទីងងឹត​នៃ​ផែនដី​បាន​ពោរពេញ​ទៅដោយ​លំនៅ​នៃ​សេចក្ដីឃោរឃៅ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 សូម​យោគ​យល់​ដល់​សេចក្ដី​សញ្ញា​របស់​ព្រះ‌អង្គ ដ្បិត​អស់​ទាំង​ទី​ងងឹត​នៅ​ផែនដី មាន​ពេញ​ដោយ​លំនៅ​នៃ​អំពើ​ឃោរ‌ឃៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 សូម​នឹក​ដល់​សម្ពន្ធ‌មេត្រី​ដែល​ព្រះអង្គ បាន​ចង​ជា​មួយ​យើង​ខ្ញុំ! ដ្បិត​ជន​រង​គ្រោះ​ដោយ‌សារ​អំពើ​ឃោរ‌ឃៅ នាំ​គ្នា​រត់​ពួន​សព្វ​ទី​កន្លែង​ក្នុង​ទឹក​ដី​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 សូម​ទ្រង់​យល់​ដល់​សេចក្ដី​សញ្ញា ដ្បិត​អស់​ទាំង​ទី​ងងឹត​នៅ​ផែនដី បាន​ពេញ​ដោយ​ទី​អាស្រ័យ​នៃ​សេចក្ដី​ច្រឡោត​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 សូម​នឹក​ដល់​សម្ពន្ធ‌មេត្រី​ដែល​ទ្រង់ បាន​ចង​ជា​មួយ​យើង​ខ្ញុំ! ដ្បិត​ជន​រង​គ្រោះ​ដោយ‌សារ​អំពើ​ឃោរ‌ឃៅ នាំ​គ្នា​រត់​ពួន​សព្វ​ទី​កន្លែង​ក្នុង​ទឹក​ដី​នេះ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 74:20
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ទ្រង់​នឹកចាំ​សម្ពន្ធមេត្រី​របស់ព្រះអង្គ​ជារៀងរហូត ក៏​នឹកចាំ​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​បង្គាប់ រហូតដល់​មួយពាន់​តំណ


ហើយ​ដោយយល់ដល់​ពួកគាត់ ព្រះអង្គ​ទ្រង់​នឹកចាំ​សម្ពន្ធមេត្រី​របស់ព្រះអង្គ ក៏​ប្ដូរព្រះហឫទ័យ​ស្របតាម​ភាពបរិបូរ​នៃ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ


ព្រះយេហូវ៉ា​អើយ សូម​ដឹកនាំ​ទូលបង្គំ​ក្នុង​សេចក្ដីសុចរិត​របស់ព្រះអង្គ​ដោយព្រោះ​ពួក​សត្រូវ​របស់ទូលបង្គំ​ផង សូម​តម្រង់​ផ្លូវ​របស់ព្រះអង្គ​នៅមុខ​ទូលបង្គំ​ផង​!


យើង​នឹង​រក្សា​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់យើង​ចំពោះ​គាត់​ជារៀងរហូត ហើយ​សម្ពន្ធមេត្រី​របស់យើង​នឹង​នៅស្ថិតស្ថេរ​សម្រាប់​គាត់​។


ព្រះអង្គ​បាន​ធ្វើឲ្យ​សម្ពន្ធមេត្រី​របស់​បាវបម្រើ​ព្រះអង្គ​ទៅជាមោឃៈ ហើយ​បន្ទាបបន្ថោក​មកុដ​របស់គាត់​ដល់​ដី​។


ព្រះអម្ចាស់​មានបន្ទូល​ទៀត​ថា នេះ​ជា​សម្ពន្ធមេត្រី​ដែល​យើង​នឹង​តាំង​ជាមួយ​ពូជពង្ស​អ៊ីស្រាអែល​ក្រោយពី​ថ្ងៃ​ទាំងនោះ​: យើង​នឹង​ដាក់​ក្រឹត្យវិន័យ​របស់យើង​ក្នុង​គំនិត​របស់​ពួកគេ ហើយ​ចារឹក​ក្នុង​ចិត្ត​របស់​ពួកគេ រួច​យើង​នឹង​ធ្វើជា​ព្រះ​របស់​ពួកគេ ហើយ​ពួកគេ​នឹង​ធ្វើជា​ប្រជារាស្ត្រ​របស់យើង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម