សូមឲ្យព្រលឹងរបស់ទូលបង្គំមានជីវិតរស់ និងសរសើរតម្កើងព្រះអង្គ ហើយសូមឲ្យច្បាប់របស់ព្រះអង្គជួយទូលបង្គំផង។
ទំនុកតម្កើង 67:3 - ព្រះគម្ពីរខ្មែរសាកល ឱព្រះអើយ សូមឲ្យបណ្ដាជនអរព្រះគុណព្រះអង្គ សូមឲ្យបណ្ដាជនទាំងអស់អរព្រះគុណព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអើយ សូមឲ្យប្រជាជនទាំងឡាយ សរសើរតម្កើងព្រះអង្គ សូមឲ្យប្រជាជនទាំងអស់សរសើរតម្កើងព្រះអង្គ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះជាម្ចាស់អើយ សូមឲ្យប្រជាជន ទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ សូមឲ្យប្រជាជនទាំងអស់រួមគ្នា លើកតម្កើងព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអង្គអើយ សូមឲ្យជនទាំងឡាយសរសើរដល់ទ្រង់ ឲ្យជនទាំងអស់សរសើរដល់ទ្រង់ អាល់គីតាប ឱអុលឡោះអើយ សូមឲ្យប្រជាជន ទាំងឡាយនាំគ្នាលើកតម្កើងទ្រង់ សូមឲ្យប្រជាជនទាំងអស់រួមគ្នា លើកតម្កើងទ្រង់! |
សូមឲ្យព្រលឹងរបស់ទូលបង្គំមានជីវិតរស់ និងសរសើរតម្កើងព្រះអង្គ ហើយសូមឲ្យច្បាប់របស់ព្រះអង្គជួយទូលបង្គំផង។
សូមនាំព្រលឹងរបស់ទូលបង្គំចេញពីគុកផង ដើម្បីឲ្យទូលបង្គំបានអរព្រះគុណដល់ព្រះនាមរបស់ព្រះអង្គ! មនុស្សសុចរិតនឹងព័ទ្ធជុំវិញទូលបង្គំ ពីព្រោះព្រះអង្គនឹងប្រព្រឹត្តយ៉ាងសប្បុរសដល់ទូលបង្គំ៕
យើងនឹងធ្វើឲ្យគេនឹកចាំឈ្មោះរបស់អ្នកនៅគ្រប់ជំនាន់ទាំងអស់ ដោយហេតុនេះ ប្រជាជាតិនានានឹងអរគុណអ្នក ជារៀងរហូតអស់កល្បជានិច្ច៕
ឱព្រះអើយ សូមឲ្យបណ្ដាជនអរព្រះគុណព្រះអង្គ សូមឲ្យបណ្ដាជនទាំងអស់អរព្រះគុណព្រះអង្គ!
សូមកុំឲ្យអ្នកដែលត្រូវគេសង្កត់សង្កិនត្រឡប់មកវិញទាំងអៀនខ្មាសឡើយ សូមឲ្យមនុស្សទ័លក្រ និងមនុស្សខ្វះខាតសរសើរតម្កើងព្រះនាមរបស់ព្រះអង្គ។
គឺព្រះអង្គមានបន្ទូលថា៖ “ជារឿងតូចតាចទេ ដែលអ្នកធ្វើជាបាវបម្រើរបស់យើង ដើម្បីស្ដារបណ្ដាកុលសម្ព័ន្ធរបស់យ៉ាកុបឡើងវិញ ហើយធ្វើឲ្យពួកអ្នកដែលត្រូវបានរក្សាទុកនៃអ៊ីស្រាអែលត្រឡប់មកវិញ! យើងនឹងធ្វើឲ្យអ្នកទៅជាពន្លឺដល់សាសន៍ដទៃទៀតផង ដើម្បីឲ្យសេចក្ដីសង្គ្រោះរបស់យើងបានទៅដល់ចុងបំផុតនៃផែនដី”។