Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 67:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ឲ្យ​ប្រជា‌ជន ទាំង‌ឡាយ​នាំ​គ្នា​លើក​តម្កើង​ព្រះអង្គ សូម​ឲ្យ​ប្រជា‌ជន​ទាំង​អស់​រួម​គ្នា លើក​តម្កើង​ព្រះអង្គ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ឱ​ព្រះ​អើយ សូមឲ្យ​បណ្ដាជន​អរព្រះគុណ​ព្រះអង្គ សូមឲ្យ​បណ្ដាជន​ទាំងអស់​អរព្រះគុណ​ព្រះអង្គ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ឱ​ព្រះ​អើយ សូម​ឲ្យ​ប្រជាជន​ទាំង‌ឡាយ សរសើរ​តម្កើង​ព្រះ‌អង្គ សូម​ឲ្យ​ប្រជាជន​ទាំង​អស់​សរសើរ​តម្កើង​ព្រះ‌អង្គ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ឱ​ព្រះ‌អង្គ​អើយ សូម​ឲ្យ​ជន​ទាំង‌ឡាយ​សរសើរ​ដល់​ទ្រង់ ឲ្យ​ជន​ទាំង​អស់​សរសើរ​ដល់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ឱ​អុលឡោះ​អើយ សូម​ឲ្យ​ប្រជា‌ជន ទាំង‌ឡាយ​នាំ​គ្នា​លើក​តម្កើង​ទ្រង់ សូម​ឲ្យ​ប្រជា‌ជន​ទាំង​អស់​រួម​គ្នា លើក​តម្កើង​ទ្រង់!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 67:3
8 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​ទូលបង្គំ​រស់‌រាន​មាន​ជីវិត ដើម្បី​សរសើរ​តម្កើង​ព្រះអង្គ! សូម​ឲ្យ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ជួយ​លើក​ទឹក​ចិត្ត​ទូលបង្គំ។


សូម​ដោះ​លែង​ទូលបង្គំ​ឲ្យ​មាន​សេរី‌ភាព ដើម្បី​ឲ្យ​ទូលបង្គំ​លើក​តម្កើង ព្រះ‌នាម​ព្រះអង្គ ក្នុង​អង្គ​ប្រជុំ​នៃ​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ ព្រោះ​ព្រះអង្គ​ប្រណី‌សន្ដោស​ដល់​ទូលបង្គំ។


ទូលបង្គំ​នឹង​ថ្លា‌ថ្លែង​រំឭក​ពី​ព្រះ‌នាម របស់​ព្រះអង្គ​រហូត​ត​ទៅ ហើយ​ប្រជា‌រាស្ត្រ​នានា​ក៏​នឹង​នាំ​គ្នា​លើក​តម្កើង ព្រះអង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ដែរ។


ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ឲ្យ​ប្រជា‌ជន​ទាំង‌ឡាយ នាំ​គ្នា​លើក​តម្កើង​ព្រះអង្គ សូម​ឲ្យ​ប្រជា‌ជន​ទាំង​អស់​រួម​គ្នា លើក​តម្កើង​ព្រះអង្គ!


សូម​កុំ​ឲ្យ​អស់​អ្នក​ដែល​គេ​ជិះ‌ជាន់ ត្រូវ​អាម៉ាស់​មុខ​ទៀត​ឡើយ តែ​សូម​ឲ្យ​ជន​ក្រីក្រ និង​ជន​ទុគ៌ត អាច​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះអង្គ។


ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា: អ្នក​មិន​គ្រាន់​តែ​ជា​អ្នក​បម្រើ ដែល​ណែ‌នាំ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ របស់​លោក​យ៉ាកុប​ឲ្យ​ងើប​ឡើង និង​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់ ឲ្យ​វិល​មក​វិញ​ប៉ុណ្ណោះ​ទេ គឺ​យើង​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ពន្លឺ សម្រាប់​បំភ្លឺ​ប្រជា‌ជាតិ​ទាំង‌ឡាយ ហើយ​នាំ​ការ​សង្គ្រោះ​របស់​យើង រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី។


ស្ដេច​នោះ​នឹង​ក្រោក​ឡើង ហើយ​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អម្ចាស់ និង​ភាព​ថ្កុំ‌ថ្កើង​នៃ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក។ អ៊ីស្រា‌អែល​នឹង​រស់​នៅ​ដោយ​សុខ‌សាន្ត ដ្បិត​ចាប់​ពី​ពេល​នេះ​ទៅ ស្ដេច​នោះ​មាន​អំណាច​ឧត្ដុង្គ‌ឧត្ដម រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម