ទំនុកតម្កើង 45:1 - ព្រះគម្ពីរខ្មែរសាកល ចិត្តរបស់ខ្ញុំបានពេញហៀរដោយពាក្យពេចន៍ដ៏ល្អ ខ្ញុំសូត្រកំណាព្យរបស់ខ្ញុំដល់ស្ដេច អណ្ដាតរបស់ខ្ញុំជាប៉ាកការបស់អ្នកនិពន្ធដ៏ស្ទាត់ជំនាញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចិត្តរបស់ខ្ញុំពេញហៀរដោយពាក្យពេជន៍ដ៏ល្អ ខ្ញុំលើកកំណាព្យរបស់ខ្ញុំថ្វាយព្រះមហាក្សត្រ អណ្ដាតខ្ញុំប្រៀបដូចជាប៉ាកការបស់កវីនិពន្ធ ដែលត្រៀមជាស្រេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចិត្តរបស់ខ្ញុំពោរពេញ ទៅដោយពាក្យពេចន៍ដ៏សែនពីរោះ ខ្ញុំតែងបទចម្រៀងនេះថ្វាយព្រះមហាក្សត្រ ។ សូមឲ្យសម្ដីខ្ញុំចាប់ចុងជួន ដូចបទកំណាព្យរបស់កវីនិពន្ធមួយរូបដ៏ចំណាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចិត្តរបស់ខ្ញុំពេញហៀរដោយសេចក្ដីដ៏ល្អ គឺខ្ញុំនិយាយពីសេចក្ដីដែលខ្ញុំបាននិពន្ធ ពីដំណើរមហាក្សត្រ អណ្តាតខ្ញុំជាស្លាបប្រកានៃអ្នកតែងរឿងយ៉ាងជំនាញ។ អាល់គីតាប ចិត្តរបស់ខ្ញុំពោរពេញ ទៅដោយពាក្យពេចន៍ដ៏សែនពីរោះ ខ្ញុំតែងបទចំរៀងនេះជូនស្តេច ។ សូមឲ្យសំដីខ្ញុំចាប់ចុងជួន ដូចបទកំណាព្យរបស់កវីនិពន្ធមួយនាក់ដ៏ចំណាន។ |
ឱព្រះអើយ ដូចដែលក្ដាន់ដង្ហក់រកជ្រោះទឹកយ៉ាងណា ព្រលឹងរបស់ទូលបង្គំក៏ដង្ហក់រកព្រះអង្គយ៉ាងនោះដែរ!
ព្រះអង្គដែលជាអ្នកគង្វាលនៃអ៊ីស្រាអែលអើយ ព្រះអង្គដែលដឹកនាំយ៉ូសែបដូចជាដឹកនាំចៀមអើយ សូមផ្ទៀងព្រះកាណ៌ផង! ព្រះអង្គដែលគង់លើចេរ៉ូប៊ីនអើយ សូមបញ្ចេញពន្លឺផង!
ចិត្តរបស់មនុស្សមានប្រាជ្ញាបង្គាប់មាត់របស់ខ្លួន ហើយក៏បង្កើនសេចក្ដីអប់រំដល់បបូរមាត់របស់ខ្លួនដែរ។
សូមឲ្យខ្ញុំច្រៀងសម្រាប់អ្នកដ៏ជាទីស្រឡាញ់របស់ខ្ញុំ នូវចម្រៀងមួយអំពីគូស្នេហ៍របស់ខ្ញុំ គឺអំពីចម្ការទំពាំងបាយជូររបស់គាត់។ អ្នកដ៏ជាទីស្រឡាញ់របស់ខ្ញុំ មានចម្ការទំពាំងបាយជូរមួយនៅលើភ្នំដែលមានជីជាតិ។
មនុស្សល្អតែងតែបញ្ចេញសេចក្ដីល្អពីសម្បត្តិដ៏ល្អនៃចិត្តរីឯមនុស្សអាក្រក់ក៏តែងតែបញ្ចេញសេចក្ដីអាក្រក់ពីសម្បត្តិដ៏អាក្រក់នៃចិត្តដែរ។
ពេលនោះ ព្រះមហាក្សត្រនឹងមានបន្ទូលនឹងពួកអ្នកដែលនៅខាងស្ដាំព្រះអង្គថា: ‘មក៍! ពួកអ្នកដែលមានព្រះពរពីព្រះបិតារបស់យើងអើយ ចូរមកទទួលអាណាចក្រដែលបានរៀបចំសម្រាប់អ្នករាល់គ្នាតាំងពីកំណើតនៃពិភពលោកជាមរតកចុះ!
នៅខាងលើព្រះសិររបស់ព្រះអង្គ ពួកគេបិទផ្លាកសញ្ញាអំពីទោសរបស់ព្រះអង្គ ដែលមានសរសេរថា “នេះជាយេស៊ូវ ស្ដេចនៃជនជាតិយូដា”។
អាថ៌កំបាំងនេះជ្រាលជ្រៅណាស់ ប៉ុន្តែខ្ញុំនិយាយដូច្នេះ សំដៅលើព្រះគ្រីស្ទ និងក្រុមជំនុំប៉ុណ្ណោះ។
ដ្បិតពាក្យព្យាករមិនដែលចេញមកពីបំណងមនុស្សឡើយ គឺមនុស្សដែលត្រូវព្រះវិញ្ញាណដ៏វិសុទ្ធបណ្ដាល បានថ្លែងចេញពីព្រះវិញ៕