Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 45:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ចិត្ត​របស់​ខ្ញុំ​ពេញ​ហៀរ​ដោយ​សេចក្ដី​ដ៏​ល្អ គឺ​ខ្ញុំ​និយាយ​ពី​សេចក្ដី​ដែល​ខ្ញុំ​បាន​និពន្ធ ពី​ដំណើរ​មហា‌ក្សត្រ អណ្តាត​ខ្ញុំ​ជា​ស្លាប​ប្រកា​នៃ​អ្នក​តែង​រឿង​យ៉ាង​ជំនាញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ចិត្ត​របស់ខ្ញុំ​បាន​ពេញហៀរ​ដោយ​ពាក្យពេចន៍​ដ៏ល្អ ខ្ញុំ​សូត្រ​កំណាព្យ​របស់ខ្ញុំ​ដល់​ស្ដេច អណ្ដាត​របស់ខ្ញុំ​ជា​ប៉ាកកា​របស់​អ្នកនិពន្ធ​ដ៏ស្ទាត់ជំនាញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ចិត្ត​របស់​ខ្ញុំ​ពេញ​ហៀរ​ដោយ​ពាក្យ​ពេជន៍​ដ៏​ល្អ ខ្ញុំ​លើកកំណាព្យ​របស់​ខ្ញុំ​ថ្វាយ​ព្រះមហាក្សត្រ អណ្ដាត​ខ្ញុំ​ប្រៀប​ដូច​ជា​ប៉ាកកា​របស់​កវី​និពន្ធ ដែល​ត្រៀម​ជា​ស្រេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ចិត្ត​របស់​ខ្ញុំ​ពោរ‌ពេញ ទៅ​ដោយ​ពាក្យ‌ពេចន៍​ដ៏​សែន​ពីរោះ ខ្ញុំ​តែង​បទ​ចម្រៀង​នេះ​ថ្វាយ​ព្រះ‌មហា‌ក្សត្រ ។ សូម​ឲ្យ​សម្ដី​ខ្ញុំ​ចាប់​ចុង​ជួន ដូច​បទ​កំណាព្យ​របស់​កវី​និពន្ធ​មួយ​រូប​ដ៏​ចំណាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ចិត្ត​របស់​ខ្ញុំ​ពោរ‌ពេញ ទៅ​ដោយ​ពាក្យ‌ពេចន៍​ដ៏​សែន​ពីរោះ ខ្ញុំ​តែង​បទ​ចំរៀង​នេះ​ជូន​ស្តេច​ ។ សូម​ឲ្យ​សំដី​ខ្ញុំ​ចាប់​ចុង​ជួន ដូច​បទ​កំណាព្យ​របស់​កវី​និពន្ធ​មួយ​នាក់​ដ៏​ចំណាន។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 45:1
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ដោយ‌សារ​ខ្ញុំ ព្រះ‌បន្ទូល​នៃ​ទ្រង់​នៅ​លើ​អណ្តាត​ខ្ញុំ


អែសរ៉ា​នេះ លោក​ឡើង​មក​ពី​ក្រុង​បាប៊ីឡូន លោក​ជា​ស្មៀន​ស្ទាត់​ជំនាញ​ខាង​ក្រិត្យ‌វិន័យ​លោក​ម៉ូសេ ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​បាន​ប្រទាន​មក ហើយ​ដោយ​ព្រោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក បាន​សណ្ឋិត​លើ​លោក បាន​ជា​ស្តេច​ទ្រង់​អនុញ្ញាត​គ្រប់​ទាំង​សេចក្ដី​ដែល​លោក​សូម


ពាក្យ​សំដី​ខ្ញុំ​នឹង​សំដែង​ចេញ ជា​សេចក្ដី​ទៀង​ត្រង់​នៃ​ចិត្ត​ខ្ញុំ ហើយ​បបូរ​មាត់​ខ្ញុំ​នឹង​និយាយ​យ៉ាង​ច្បាស់ ពី​សេចក្ដី​ដែល​ខ្ញុំ​ដឹង


សូម​ឲ្យ​យើង​រាល់​គ្នា​រើស​យក​សេចក្ដី​ណា​ដែល​ត្រឹម‌ត្រូវ សំរាប់​ពួក​យើង ហើយ​ឲ្យ​យើង​បាន​ស្គាល់​សេចក្ដី​ដែល​ល្អ​នៅ​ក្នុង​ចំណោម​យើង


អញ​បាន​តាំង​ស្តេច​របស់​អញ​ឡើង​ហើយ គឺ​នៅ​ស៊ីយ៉ូន ជា​ភ្នំ​បរិសុទ្ធ​របស់​អញ។


ឱ​ព្រះ‌អង្គ​អើយ ព្រលឹង​ទូលបង្គំ​ដង្ហក់​រក​ទ្រង់ ដូច​ជា​ក្តាន់​ញី​ដង្ហក់​រក​ជ្រោះ​ទឹក


មាត់​ខ្ញុំ​នឹង​បញ្ចេញ​ប្រាជ្ញា ហើយ​ចិត្ត​ខ្ញុំ​នឹង​រំពឹង​គិត​តែ​ពី សេចក្ដី​ត្រឹម‌ត្រូវ


ឱ​ព្រះ‌អង្គ​អើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ ដ្បិត​ទឹក​បាន​ហូរ​ចូល ដល់​ព្រលឹងនៃ​ទូលបង្គំ​ហើយ


ឱ​ព្រះ​ដ៏​ឃ្វាល​សាសន៍​អ៊ីស្រាអែល ជា​ព្រះ​ដែល​នាំ​មុខ​ពួក​យ៉ូសែប ដូច​ជា នាំ​ហ្វូង​ចៀម​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់ ឱ​ព្រះ​ដែល​គង់​នៅ​កណ្តាល​ចេរូប៊ីន​អើយ សូម​ភ្លឺ​មក


ចិត្ត​របស់​មនុស្ស​ដែល​មាន​ប្រាជ្ញា នោះ​បង្រៀន​មាត់​របស់​ខ្លួន ហើយ​ក៏​បង្កើន​ឲ្យ​បបូរ​មាត់​មាន​ចំណេះ​កាន់​តែ​ច្រើន​ឡើង​ផង។


៙ កំពុង​ដែល​ស្តេច​ទ្រង់​គង់​នៅ​តុ នោះ​ប្រេង​ទេព្វិរូ​របស់​ខ្ញុំ​បាន​ផ្សាយ​ក្លិន​ក្រអូប​ទៅ


ខ្ញុំ​សូម​ច្រៀង​បទ​ថ្វាយ​ស្ងួន​សំឡាញ់​របស់​ខ្ញុំ គឺ​ជា​បទ​ចំរៀង ច្រៀង​ពី​ស្ងួន​សំឡាញ់​ខ្ញុំ ខាង​ឯ​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​ទ្រង់​ថា- ស្ងួន​សំឡាញ់​ខ្ញុំ ទ្រង់​មាន​ចំការ​ទំពាំង‌បាយ‌ជូរ​នៅ​លើ​ភ្នំ ដែល​មាន​ជី​ជាតិ


ធម្មតា​មនុស្ស​ល្អ តែង​បញ្ចេញ​សេចក្ដី​ល្អ អំពី​កំណប់​ដ៏​ល្អ​ដែល​បាន​កប់​ទុក​ក្នុង​ចិត្ត ឯ​មនុស្ស​អាក្រក់​វិញ គេ​ក៏​បញ្ចេញ​សេចក្ដី​អាក្រក់​អំពី​កំណប់​អាក្រក់​របស់​គេ​ដែរ


នោះ​លោក​ដ៏​ជា​ស្តេច នឹង​មាន​បន្ទូល​ទៅ​ពួក​អ្នក​ដែល​នៅ​ខាង​ស្តាំ​ថា ឱ​ពួក​អ្នក​ដែល​ព្រះវរ‌បិតា​យើង​បាន​ប្រទាន​ពរ​អើយ ចូរ​មក​ទទួល​មរដក​ចុះ គឺ​ជា​នគរ​ដែល​បាន​រៀបចំ​ទុក​សំរាប់​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​លោកីយ​មក


ក៏​បិទ​ប្រកាស​ដែល​កត់​ទោស​ទ្រង់ ដាក់​ពី​លើ​ព្រះ‌សិរ​ថា «នេះ​ឈ្មោះ​យេស៊ូវ ជា​ស្តេច​សាសន៍​យូដា»


សេចក្ដី​អាថ៌‌កំបាំង​នេះ​ជ្រៅ​ណាស់ តែ​ខ្ញុំ​និយាយ​ខាង​ឯ​ព្រះ‌គ្រីស្ទ នឹង​ពួក​ជំនុំ​វិញ


ដ្បិត​សេចក្ដី​ទំនាយ​មិន​ដែល​មក ដោយ​បំណង​ចិត្ត​មនុស្ស​ទេ គឺ​ជា​មនុស្ស​បរិសុទ្ធ​របស់​ព្រះ ដែល​បាន​ទាយ ដោយ‌សារ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ទ្រង់​បណ្តាល​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម