ក៏ប្រៀបដូចជាទឹកសន្សើមនៃភ្នំហ៊ើរម៉ូន ដែលធ្លាក់មកលើភ្នំទាំងឡាយនៃស៊ីយ៉ូនដែរ ដ្បិតនៅទីនោះ ព្រះយេហូវ៉ាបានបង្គាប់ឲ្យមានព្រះពរ គឺជីវិតអស់កល្បជានិច្ច៕
ទំនុកតម្កើង 42:6 - ព្រះគម្ពីរខ្មែរសាកល ព្រះនៃទូលបង្គំអើយ ព្រលឹងរបស់ទូលបង្គំចុះខ្សោយនៅក្នុងទូលបង្គំហើយ! ដោយហេតុនេះ ទូលបង្គំនឹងនឹកចាំព្រះអង្គ ពីដែនដីយ័រដាន់ និងកំពូលភ្នំហ៊ើរម៉ូន ព្រមទាំងពីភ្នំមីតសារ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ព្រលឹងទូលបង្គំស្រយុតនៅក្នុងខ្លួន ហេតុនេះហើយបានជាទូលបង្គំ នឹកឃើញព្រះអង្គនៅក្នុងស្រុក ក្បែរទន្លេយ័រដាន់ ភ្នំហ៊ើរម៉ូន និងភ្នំមីតសារ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះនៃទូលបង្គំអើយ ទូលបង្គំស្រយុតចិត្តជាខ្លាំង ហេតុនេះហើយបានជាទូលបង្គំនឹកឃើញ ព្រះអង្គពីកន្លែងដែលទូលបង្គំនៅនេះ គឺភូមិភាគទន្លេយ័រដាន់ ភ្នំហ៊ើរម៉ូន និងភ្នំមីតសារ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ឱព្រះនៃទូលបង្គំអើយ ព្រលឹងទូលបង្គំត្រូវបង្អោន នៅក្នុងខ្លួន ហេតុនោះបានជាទូលបង្គំនឹកចាំពីទ្រង់ នៅក្នុងស្រុក ក្បែរទន្លេយ័រដាន់ ភ្នំហ៊ើម៉ូន នឹងភ្នំមីតសារ អាល់គីតាប អុលឡោះជាម្ចាស់នៃខ្ញុំអើយ ខ្ញុំស្រយុតចិត្តជាខ្លាំង ហេតុនេះហើយបានជាខ្ញុំនឹកឃើញ ទ្រង់ពីកន្លែងដែលខ្ញុំនៅនេះ គឺភូមិភាគទន្លេយ័រដាន់ ភ្នំហ៊ើរម៉ូន និងភ្នំមីតសារ។ |
ក៏ប្រៀបដូចជាទឹកសន្សើមនៃភ្នំហ៊ើរម៉ូន ដែលធ្លាក់មកលើភ្នំទាំងឡាយនៃស៊ីយ៉ូនដែរ ដ្បិតនៅទីនោះ ព្រះយេហូវ៉ាបានបង្គាប់ឲ្យមានព្រះពរ គឺជីវិតអស់កល្បជានិច្ច៕
ព្រះរបស់ទូលបង្គំ! ព្រះរបស់ទូលបង្គំអើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោល? ហេតុអ្វីបានជាព្រះអង្គនៅឆ្ងាយពីការសង្គ្រោះទូលបង្គំ ហើយនៅឆ្ងាយពីពាក្យថ្ងូររបស់ទូលបង្គំដូច្នេះ?
នោះទូលបង្គំនឹងទៅឯអាសនារបស់ព្រះ គឺទៅឯព្រះដែលជាអំណរដ៏លើសលប់របស់ទូលបង្គំ។ ព្រះដ៏ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គដោយពិណហាប!
ព្រលឹងរបស់ខ្ញុំអើយ ហេតុអ្វីបានជាចុះខ្សោយ ហើយជ្រួលច្របល់នៅក្នុងខ្ញុំដូច្នេះ? ចូររំពឹងលើព្រះទៅ! ដ្បិតខ្ញុំនឹងអរព្រះគុណព្រះអង្គទៀត សម្រាប់សេចក្ដីសង្គ្រោះនៅចំពោះខ្ញុំ គឺព្រះរបស់ខ្ញុំ៕
កាលណាចិត្តទូលបង្គំខ្សោយ ទូលបង្គំស្រែកហៅព្រះអង្គពីចុងបំផុតនៃផែនដី; សូមព្រះអង្គនាំទូលបង្គំទៅឯថ្មដាដែលខ្ពស់ជាងទូលបង្គំផង
ព្រះយេស៊ូវយាងទៅមុខបន្តិច ក៏ក្រាបព្រះភក្ត្រដល់ដី ហើយអធិស្ឋានថា៖“ព្រះបិតានៃទូលបង្គំអើយ ប្រសិនបើអាច សូមឲ្យពែងនេះចេញផុតពីទូលបង្គំផង! ប៉ុន្តែមិនមែនតាមដែលទូលបង្គំប្រាថ្នាទេ គឺតាមដែលព្រះអង្គសព្វព្រះហឫទ័យវិញ”។
ប្រមាណជាម៉ោងបីរសៀល ព្រះយេស៊ូវទ្រង់ស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖“អេលី អេលី ឡាម៉ាសាបាច់ថានី?” ដែលមានអត្ថន័យថា“ព្រះរបស់ទូលបង្គំ! ព្រះរបស់ទូលបង្គំអើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោល?”។