ដោយសារតែការស្ដីបន្ទោសរបស់ព្រះអង្គ ទឹកដ៏ច្រើនក៏រត់គេច ដោយសារតែសំឡេងផ្គរលាន់របស់ព្រះអង្គ វាក៏ប្រញាប់រត់ចេញ;
ទំនុកតម្កើង 114:3 - ព្រះគម្ពីរខ្មែរសាកល សមុទ្របានឃើញ ក៏រត់គេច ទន្លេយ័រដាន់ក៏ហូរត្រឡប់ទៅក្រោយវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ សមុទ្របានឃើញ ហើយក៏រត់បាត់ទៅ ទន្លេយ័រដាន់ក៏ដកថយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលឃើញពួកគេ សមុទ្រក៏រត់បាត់ទៅ ហើយទន្លេយ័រដាន់ក៏ដកខ្លួនថយដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សមុទ្របានឃើញ ហើយក៏រត់បាត់ទៅ ទន្លេយ័រដាន់ក៏ហូរថយច្រាសវិញ អាល់គីតាប ពេលឃើញពួកគេ សមុទ្រក៏រត់បាត់ទៅ ហើយទន្លេយ័រដាន់ក៏ដកខ្លួនថយដែរ។ |
ដោយសារតែការស្ដីបន្ទោសរបស់ព្រះអង្គ ទឹកដ៏ច្រើនក៏រត់គេច ដោយសារតែសំឡេងផ្គរលាន់របស់ព្រះអង្គ វាក៏ប្រញាប់រត់ចេញ;
ដូច្នេះ ព្រះអង្គបានស្ដីបន្ទោសសមុទ្រក្រហម នោះវាក៏រីងទៅ ហើយព្រះអង្គបាននាំពួកគាត់ដើរកាត់ទីជម្រៅ ដូចដើរកាត់ទីរហោស្ថាន។
គឺព្រះអង្គហើយ ដែលបើកប្រភពទឹក និងជ្រោះទឹក គឺព្រះអង្គហើយ ដែលធ្វើឲ្យទន្លេដែលហូរជានិច្ចរីងស្ងួត។
ឱព្រះអើយ ទឹកដ៏ច្រើនបានឃើញព្រះអង្គ ទឹកដ៏ច្រើនបានឃើញព្រះអង្គ ក៏រញ្ជួយ ហើយទីជម្រៅក៏ញ័រដែរ!
ពពកដ៏ក្រាស់បានចាក់ទឹកចេញ ផ្ទៃមេឃបានបន្លឺសំឡេង ហើយព្រួញរបស់ព្រះអង្គក៏បាញ់ចេញទៅគ្រប់ទិសដែរ។
ព្រះអង្គដែលឲ្យព្រះពាហុដ៏រុងរឿងរបស់ព្រះអង្គទៅនៅនឹងដៃស្ដាំរបស់ម៉ូសេ ជាព្រះអង្គដែលញែកទឹកចេញពីគ្នានៅមុខពួកគេ ដើម្បីតាំងព្រះនាមដ៏អស់កល្បសម្រាប់អង្គទ្រង់ផ្ទាល់ តើនៅឯណា?