ដានីយ៉ែល 7:5 - ព្រះគម្ពីរខ្មែរសាកល “មើល៍! មានសត្វមួយទៀតជាសត្វទីពីរ ដូចខ្លាឃ្មុំ។ វាត្រូវបានធ្វើឲ្យឈរដោយចំហៀងខ្លួនម្ខាង ហើយមានឆ្អឹងជំនីរបីនៅក្នុងមាត់របស់វា នៅចន្លោះធ្មេញរបស់វា។ មានបា្រប់ដល់វាដូច្នេះថា: ‘ចូរក្រោកឡើងត្របាក់ស៊ីសាច់ច្រើនចុះ!’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍ មានសត្វមួយទៀត ជាសត្វទីពីរ មានសណ្ឋានជាខ្លាឃ្មុំ វាឈរលើជើងម្ខាង ទាំងពាំឆ្អឹងជំនីរ បីនៅក្នុងមាត់ ខាំដោយធ្មេញ ហើយមានគេប្រាប់វាថា "ចូរក្រោកឡើង ហើយត្របាក់ស៊ីសាច់ឲ្យច្រើនទៅ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សត្វទីពីរមានរូបរាងដូចខ្លាឃ្មុំ វាឈរលើជើងម្ខាង ព្រមទាំងពាំឆ្អឹងជំនីរបីក្នុងមាត់ផង។ មានគេប្រាប់វាថា “ចូរក្រោកឡើង ហើយត្របាក់ស៊ីសាច់ឲ្យច្រើនទៅ!”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចឃើញសត្វ១ទៀត ជាសត្វទី២ មានសណ្ឋានជាខ្លាឃ្មុំ ក៏ឈរចំខែងពាំឆ្អឹងជំនីរ៣នៅក្នុងមាត់ ខាំដោយធ្មេញ ហើយមានគេប្រាប់ដល់វាថា ចូរក្រោកឡើង ហើយត្របាក់ស៊ីសាច់ឲ្យច្រើនៗទៅ អាល់គីតាប សត្វទីពីរមានរូបរាងដូចខ្លាឃ្មុំ វាឈរលើជើងម្ខាង ព្រមទាំងពាំឆ្អឹងជំនីរបីក្នុងមាត់ផង។ មានគេប្រាប់វាថា “ចូរក្រោកឡើង ហើយត្របាក់ស៊ីសាច់ឲ្យច្រើនទៅ!”។ |
ឥឡូវនេះ ខ្ញុំនឹងប្រាប់សេចក្ដីពិតដល់អ្នក”។ “មើល៍! នឹងមានស្ដេចបីអង្គទៀតឈរឡើងនៅពើស៊ី។ បន្ទាប់មក ស្ដេចទីបួននឹងមានទ្រព្យសម្បត្តិច្រើនជាងស្ដេចទាំងអស់នោះ ហើយកាលណាទ្រង់មានអំណាចខ្លាំងតាមរយៈទ្រព្យសម្បត្តិរបស់ទ្រង់ នោះទ្រង់ដាស់អាណាចក្រទាំងមូលឡើង ទាស់នឹងអាណាចក្រក្រិក។
“បន្ទាប់ពីព្រះករុណា នឹងមានអាណាចក្រមួយទៀតក្រោកឡើង ដែលអន់ជាងព្រះករុណា រួចនឹងមានអាណាចក្រទីបីមួយទៀតធ្វើពីលង្ហិន ដែលនឹងគ្រប់គ្រងលើផែនដីទាំងមូល។
‘ពេរេស’ គឺអាណាចក្ររបស់ព្រះករុណាត្រូវបានបែងចែក និងត្រូវបានប្រគល់ទៅជនជាតិមេឌី និងជនជាតិពើស៊ី”។
“សត្វទីមួយដូចសិង្ហ ហើយមានស្លាបរបស់ឥន្ទ្រី។ ខណៈដែលខ្ញុំកំពុងតែសង្កេតមើល ស្លាបរបស់វាត្រូវបានដកចេញ ហើយវាត្រូវបានលើកពីដីឲ្យឈរដោយជើងពីរដូចជាមនុស្ស ហើយចិត្តរបស់មនុស្សក៏ត្រូវបានប្រគល់ដល់វា។
“បន្ទាប់ពីការនេះ ខ្ញុំបន្តសង្កេតមើល នោះមើល៍! មានសត្វមួយទៀតដូចខ្លារខិន! មានស្លាបបួនរបស់បក្សាបក្សីនៅលើខ្នងវា; សត្វនោះមានក្បាលបួន ហើយអំណាចគ្រប់គ្រងត្រូវបានប្រគល់ដល់វា។
សត្វតិរច្ឆានដែលខ្ញុំឃើញនោះស្រដៀងនឹងខ្លារខិន ជើងវាដូចជើងខ្លាឃ្មុំ ហើយមាត់វាដូចមាត់សិង្ហ។ នាគបានប្រគល់មហិទ្ធិឫទ្ធិ និងរាជ្យបល្ល័ង្ករបស់ខ្លួន ព្រមទាំងសិទ្ធិអំណាចដ៏ធំដល់សត្វនោះ។