Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 7:4 - ព្រះគម្ពីរខ្មែរសាកល

4 “សត្វ​ទីមួយ​ដូច​សិង្ហ ហើយ​មាន​ស្លាប​របស់​ឥន្ទ្រី​។ ខណៈដែល​ខ្ញុំ​កំពុងតែ​សង្កេតមើល ស្លាប​របស់វា​ត្រូវបាន​ដកចេញ ហើយ​វា​ត្រូវបាន​លើក​ពី​ដី​ឲ្យ​ឈរ​ដោយ​ជើង​ពីរ​ដូចជា​មនុស្ស ហើយ​ចិត្ត​របស់​មនុស្ស​ក៏​ត្រូវបាន​ប្រគល់​ដល់​វា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 សត្វ​ទី​មួយ​មាន​រាង​ដូច​ជា​សិង្ហ ហើយ​មាន​ស្លាប​ជា​ស្លាប​ឥន្ទ្រី។ ពេល​ខ្ញុំ​តាម​មើល ខ្ញុំ​ឃើញ​គេ​ដក​ស្លាប​វា ហើយ​គេ​លើក​វា​ឡើង​ផុត​ពី​ដី ក៏​ដាក់​ឲ្យ​ឈរ​ជើង​ពីរ​ដូច​មនុស្ស រួច​គេ​ឲ្យ​វា​មាន​ចិត្ត​ដូច​មនុស្ស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 សត្វ​ទី​មួយ​មាន​រូប​រាង​ដូច​តោ ហើយ​មាន​ស្លាប​ដូច​ឥន្ទ្រី។ ពេល​ខ្ញុំ​កំពុង​តែ​មើល​នោះ ខ្ញុំ​ឃើញ​គេ​ដក​ស្លាប​វា ហើយ​លើក​វា​ឡើង​ផុត​ពី​ដី​ឲ្យ​ឈរ​ជើង​ពីរ​ដូច​មនុស្ស រួច​គេ​ឲ្យ​វា​មាន​ចិត្ត​ដូច​មនុស្ស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 សត្វ​ទី​១​ដូច​ជា​សិង្ហ ហើយ​មាន​ស្លាប​ជា​ស្លាប​ឥន្ទ្រី ខ្ញុំ​បាន​គន់​មើល​ដរាប​ដល់​ចំអេង​ស្លាប​វា​ត្រូវ​ដក​ចេញ ហើយ​វា​ត្រូវ​លើក​ឡើង​ផុត​ពី​ដី ក៏​ដាក់​ឲ្យ​ឈរ​ជើង​២​ដូច​ជា​មនុស្ស ហើយ​បាន​ឲ្យ​វា​មាន​ចិត្ត​របស់​មនុស្ស​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 សត្វ​ទី​មួយ​មាន​រូប​រាង​ដូច​តោ ហើយ​មាន​ស្លាប​ដូច​ឥន្ទ្រី។ ពេល​ខ្ញុំ​កំពុង​តែ​មើល​នោះ ខ្ញុំ​ឃើញ​គេ​ដក​ស្លាប​វា ហើយ​លើក​វា​ឡើង​ផុត​ពី​ដី​ឲ្យ​ឈរ​ជើង​ពីរ​ដូច​មនុស្ស រួច​គេ​ឲ្យ​វា​មាន​ចិត្ត​ដូច​មនុស្ស។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 7:4
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ សូម​ដាក់​សេចក្ដីភិតភ័យ​លើ​ពួកគេ​! សូមឲ្យ​ប្រជាជាតិ​នានា​ដឹង​ថា​ពួកគេ​គ្រាន់តែជា​មនុស្ស​ប៉ុណ្ណោះ​៕ សេឡា


ព្រះ​បាន​ប្រគល់​មនុស្សលោក សត្វព្រៃនៃទីវាល និង​បក្សាបក្សីនៅលើអាកាស នៅ​កន្លែងណាក៏ដោយ​ដែល​គេ​រស់នៅ មកក្នុង​កណ្ដាប់ដៃ​របស់ព្រះករុណា ព្រមទាំង​ឲ្យ​ព្រះករុណា​គ្រប់គ្រង​លើ​ទាំងអស់​នោះ​ផង គឺ​ព្រះករុណា​ហើយ ជា​ក្បាល​ធ្វើពី​មាស​នោះ​។


នៅ​ពេល​នោះ​ឯង វិចារណញ្ញាណ​របស់យើង​ក៏​ត្រឡប់​មក​យើង​វិញ ហើយ​សិរីរុងរឿង​នៃ​អាណាចក្រ​របស់យើង ភាពឧត្ដុង្គឧត្ដម​របស់យើង ព្រមទាំង​ភាពថ្កុំថ្កើង​របស់យើង ក៏​ត្រឡប់​មក​យើង​វិញ​ដែរ​។ ពួក​ទីប្រឹក្សា​របស់យើង និង​ពួក​នាម៉ឺន​របស់យើង បាន​ស្វែងរក​យើង ហើយ​យើង​ត្រូវបាន​តាំងឡើង​លើ​អាណាចក្រ​របស់យើង​វិញ ក៏​មាន​អានុភាព​ដ៏ខ្លាំងក្រៃលែង​ត្រូវបាន​បន្ថែម​ដល់​យើង​ទៀត​។


រីឯ​សត្វ​ឯទៀត​ទាំងនោះ អំណាចគ្រប់គ្រង​របស់ពួកវា​ត្រូវបាន​ដកចេញ យ៉ាងណាមិញ អាយុជីវិត​របស់ពួកវា​ត្រូវបាន​ពន្យារ​រហូតដល់​ពេលកំណត់ និង​គ្រា​មួយ​។


“មើល៍! មាន​សត្វ​មួយទៀត​ជាសត្វ​ទីពីរ ដូច​ខ្លាឃ្មុំ​។ វា​ត្រូវបាន​ធ្វើឲ្យ​ឈរ​ដោយ​ចំហៀង​ខ្លួន​ម្ខាង ហើយ​មាន​ឆ្អឹងជំនីរ​បី​នៅក្នុង​មាត់​របស់វា នៅចន្លោះ​ធ្មេញ​របស់វា​។ មាន​បា្រប់​ដល់​វា​ដូច្នេះ​ថា​: ‘ចូរ​ក្រោកឡើង​ត្របាក់ស៊ី​សាច់​ច្រើន​ចុះ​!’។


ទីណាក៏ដោយដែល​មាន​សាកសព ត្មាត​នឹង​ផ្ដុំគ្នា​នៅ​ទីនោះ​។


សត្វតិរច្ឆាន​ដែល​ខ្ញុំ​ឃើញ​នោះ​ស្រដៀងនឹង​ខ្លារខិន ជើង​វា​ដូច​ជើង​ខ្លាឃ្មុំ ហើយ​មាត់​វា​ដូច​មាត់​សិង្ហ​។ នាគ​បាន​ប្រគល់​មហិទ្ធិឫទ្ធិ និង​រាជ្យបល្ល័ង្ក​របស់​ខ្លួន ព្រមទាំង​សិទ្ធិអំណាច​ដ៏ធំ​ដល់​សត្វនោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម