Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 7:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 រួច​ឃើញ​សត្វ​១​ទៀត ជា​សត្វ​ទី​២ មាន​សណ្ឋាន​ជា​ខ្លា‌ឃ្មុំ ក៏​ឈរ​ចំខែង​ពាំ​ឆ្អឹង​ជំនីរ​៣​នៅ​ក្នុង​មាត់ ខាំ​ដោយ​ធ្មេញ ហើយ​មាន​គេ​ប្រាប់​ដល់​វា​ថា ចូរ​ក្រោក​ឡើង ហើយ​ត្របាក់​ស៊ី​សាច់​ឲ្យ​ច្រើនៗ​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 “មើល៍! មាន​សត្វ​មួយទៀត​ជាសត្វ​ទីពីរ ដូច​ខ្លាឃ្មុំ​។ វា​ត្រូវបាន​ធ្វើឲ្យ​ឈរ​ដោយ​ចំហៀង​ខ្លួន​ម្ខាង ហើយ​មាន​ឆ្អឹងជំនីរ​បី​នៅក្នុង​មាត់​របស់វា នៅចន្លោះ​ធ្មេញ​របស់វា​។ មាន​បា្រប់​ដល់​វា​ដូច្នេះ​ថា​: ‘ចូរ​ក្រោកឡើង​ត្របាក់ស៊ី​សាច់​ច្រើន​ចុះ​!’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 មើល៍ មាន​សត្វ​មួយ​ទៀត ជា​សត្វ​ទីពីរ មាន​សណ្ឋាន​ជា​ខ្លា​ឃ្មុំ វា​ឈរ​លើ​ជើង​ម្ខាង ទាំង​ពាំ​ឆ្អឹង​ជំនីរ បី​នៅ​ក្នុង​មាត់ ខាំ​ដោយ​ធ្មេញ ហើយ​មាន​គេ​ប្រាប់​វា​ថា "ចូរ​ក្រោក​ឡើង ហើយ​ត្របាក់​ស៊ី​សាច់​ឲ្យ​ច្រើន​ទៅ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 សត្វ​ទី​ពីរ​មាន​រូប​រាង​ដូច​ខ្លា‌ឃ្មុំ វា​ឈរ​លើ​ជើង​ម្ខាង ព្រម​ទាំង​ពាំ​ឆ្អឹង​ជំនីរ​បី​ក្នុង​មាត់​ផង។ មាន​គេ​ប្រាប់​វា​ថា “ចូរ​ក្រោក​ឡើង ហើយ​ត្របាក់​ស៊ី​សាច់​ឲ្យ​ច្រើន​ទៅ!”។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 សត្វ​ទី​ពីរ​មាន​រូប​រាង​ដូច​ខ្លា‌ឃ្មុំ វា​ឈរ​លើ​ជើង​ម្ខាង ព្រម​ទាំង​ពាំ​ឆ្អឹង​ជំនីរ​បី​ក្នុង​មាត់​ផង។ មាន​គេ​ប្រាប់​វា​ថា “ចូរ​ក្រោក​ឡើង ហើយ​ត្របាក់​ស៊ី​សាច់​ឲ្យ​ច្រើន​ទៅ!”។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 7:5
14 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ក៏​បែរ​មើល​មក​ក្រោយ​ឃើញ ហើយ​ដាក់​បណ្តាសា​ដល់​វា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ស្រាប់​តែ​មាន​ខ្លា‌ឃ្មុំ​ញី​២ ចេញ​ពី​ព្រៃ​មក ហែក​ក្មេង​ទាំង​នោះ អស់​៤២​នាក់​ទៅ


ស៊ូ​ឲ្យ​ប្រទះ​នឹង​មេ​ខ្លា‌ឃ្មុំ​ដែល​បាត់​កូន នោះ​គ្រាន់​បើ​ជាង​ប្រទះ​នឹង​មនុស្ស​ល្ងី‌ល្ងើ ដែល​កំពុង​តែ​ប្រព្រឹត្ត​ការ​ចំកួត​របស់​ខ្លួន។


នែ អស់​ទាំង​សត្វ​នៅ​វាល ហើយ​សត្វ​នៅ​ព្រៃ​ទាំង​ប៉ុន្មាន​អើយ ចូរ​មក​ហែក​ស៊ី​ចុះ


ឥឡូវ​នេះ យើង​នឹង​សំដែង​ឲ្យ​អ្នក​ឃើញ​សេចក្ដី​ពិត មើល ត្រូវ​មាន​ស្តេច​សាសន៍​ពើស៊ី​៣​អង្គ​ទៀត​សោយ‌រាជ្យ​ឡើង រួច​ស្តេច​ទី​៤​នឹង​មាន​ព្រះ‌រាជ​ទ្រព្យ​ច្រើន​ក្រៃ‌លែង​ជា​ជាង​គេ​ទាំង​អស់ កាល​ណា​បាន​ចំរើន​កំឡាំង ដោយ‌សារ​ព្រះ‌រាជ​ទ្រព្យ​ទាំង​នោះ​ហើយ នោះ​ទ្រង់​នឹង​លើក​មនុស្ស​ទាំង​អស់​ឡើង ទាស់​នឹង​អាណា‌ចក្រ​របស់​សាសន៍​ក្រេក


ត​ពី​ទ្រង់​ទៅ នោះ​នឹង​មាន​នគរ​១​ទៀត​កើត​ឡើង ដែល​ថោក​ជាង​ទ្រង់ រួច​នឹង​មាន​នគរ​១​ទៀត ជា​នគរ​ទី​៣​ដែល​ជា​លង្ហិន នគរ​នោះ​នឹង​មាន​អំណាច​គ្រប់‌គ្រង​លើ​ផែនដី​ទាំង​មូល


ឯ «ពេរេស» នោះ​ប្រែ​ថា នគរ​របស់​ទ្រង់​ត្រូវ​បែង​ចែក​ឲ្យ​ដល់​ពួក​សាសន៍​មេឌី នឹង​សាសន៍​ពើស៊ី​ហើយ។


សត្វ​ទី​១​ដូច​ជា​សិង្ហ ហើយ​មាន​ស្លាប​ជា​ស្លាប​ឥន្ទ្រី ខ្ញុំ​បាន​គន់​មើល​ដរាប​ដល់​ចំអេង​ស្លាប​វា​ត្រូវ​ដក​ចេញ ហើយ​វា​ត្រូវ​លើក​ឡើង​ផុត​ពី​ដី ក៏​ដាក់​ឲ្យ​ឈរ​ជើង​២​ដូច​ជា​មនុស្ស ហើយ​បាន​ឲ្យ​វា​មាន​ចិត្ត​របស់​មនុស្ស​ដែរ


ក្រោយ​មក ខ្ញុំ​គន់​មើល​ទៅ​ឃើញ​សត្វ​១​ទៀត មាន​សណ្ឋាន​ជា​ខ្លា​រខិន ឯ​នៅ​លើ​ខ្នង​វា មាន​ស្លាប​៤​នៃ​សត្វ​ហើរ ក៏​មាន​ក្បាល​៤​ដែរ ហើយ​មាន​អំណាច​គ្រប់‌គ្រង​ប្រគល់​ដល់​វា


អញ​នឹង​សង្ខុញ​ចូល​ទៅ​លើ​ឯង ដូច​ជា​ខ្លា‌ឃ្មុំ​ដែល​ត្រូវ​ព្រាត់​ពី​កូន គឺ​អញ​នឹង​ហែក​ស្រោម​បេះ‌ដូង​ឯង​ចេញ នៅ​ទី​នោះ​នឹង​ត្របាក់​ស៊ី​ឯង​ទៅ ដូច​ជា​សិង្ហ​ញី ឯ​សត្វ​ព្រៃ​នឹង​ហែក​ឯង​ដែរ។


សត្វ​ដែល​ខ្ញុំ​ឃើញ​នោះ មើល​ទៅ​ដូច​ជា​ខ្លា​រខិន ជើង​វា​ដូច​ជា​ជើង​នៃ​ខ្លា‌ឃ្មុំ ហើយ​មាត់​វា​ដូច​ជា​មាត់​សិង្ហ នាគ​ក៏​ឲ្យ​ឫទ្ធិ នឹង​បល្ល័ង្ក​របស់​វា​ដល់​សត្វ​នោះ ព្រម​ទាំង​អំណាច​យ៉ាង​ធំ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម