ឥឡូវនេះជាពេលជំនុំជម្រះពិភពលោកនេះ ហើយត្រូវបណ្ដេញពួកអ្នកគ្រប់គ្រងពិភពលោកនេះចេញ
១ យ៉ូហាន 4:4 - Khmer Christian Bible កូនតូចៗអើយ! អ្នករាល់គ្នាមកពីព្រះជាម្ចាស់ ហើយអ្នករាល់គ្នាក៏ឈ្នះពួកគេដែរ ព្រោះព្រះអង្គដែលគង់នៅក្នុងអ្នករាល់គ្នាធំជាងម្នាក់ដែលនៅក្នុងលោកិយនេះ។ ព្រះគម្ពីរខ្មែរសាកល កូនរាល់គ្នាអើយ អ្នករាល់គ្នាជារបស់ព្រះ ហើយអ្នករាល់គ្នាបានឈ្នះពួកព្យាការីក្លែងក្លាយទាំងនោះ ពីព្រោះព្រះអង្គដែលគង់នៅក្នុងអ្នករាល់គ្នា ធំជាងអ្នកដែលនៅក្នុងពិភពលោក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកកូនតូចៗអើយ អ្នករាល់គ្នាមកពីព្រះ ហើយក៏ឈ្នះវិញ្ញាណទាំងនោះដែរ ព្រោះព្រះអង្គដែលគង់ក្នុងអ្នករាល់គ្នា ទ្រង់ធំជាងអាមួយនោះ ដែលនៅក្នុងលោកីយ៍នេះទៅទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅអើយ អ្នករាល់គ្នាកើតមកពីព្រះជាម្ចាស់ ហើយអ្នករាល់គ្នាបានឈ្នះព្យាការី*ក្លែងក្លាយទាំងនោះ ដ្បិតព្រះអង្គដែលគង់នៅក្នុងអ្នករាល់គ្នា ព្រះអង្គមានអំណាចធំជាងម្ចាស់លោកីយ៍នេះទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកកូនតូចៗអើយ អ្នករាល់គ្នាមកពីព្រះ ហើយក៏ឈ្នះវិញ្ញាណទាំងនោះដែរ ពីព្រោះព្រះដែលគង់ក្នុងអ្នករាល់គ្នា នោះទ្រង់ធំជាងអានោះ ដែលនៅក្នុងលោកីយផង អាល់គីតាប កូនចៅអើយ អ្នករាល់គ្នាកើតមកពីអុលឡោះ ហើយអ្នករាល់គ្នាបានឈ្នះណាពីក្លែងក្លាយទាំងនោះ ដ្បិតទ្រង់ដែលនៅក្នុងអ្នករាល់គ្នា ទ្រង់មានអំណាចធំជាងម្ចាស់លោកីយ៍នេះទៅទៀត។ |
ឥឡូវនេះជាពេលជំនុំជម្រះពិភពលោកនេះ ហើយត្រូវបណ្ដេញពួកអ្នកគ្រប់គ្រងពិភពលោកនេះចេញ
ហើយខ្ញុំនិយាយជាមួយអ្នករាល់គ្នាមិនបានច្រើនទៀតទេ ដ្បិតមេដឹកនាំលោកិយនេះកំពុងមកហើយ គេធ្វើអ្វីខ្ញុំមិនបានទេ
គឺខ្ញុំនៅក្នុងពួកគេ ហើយព្រះអង្គនៅក្នុងខ្ញុំ ដើម្បីឲ្យពួកគេបានគ្រប់លក្ខណ៍រហូតត្រលប់ជាតែមួយ ដូច្នេះលោកិយនេះអាចដឹងថា ព្រះអង្គបានចាត់ខ្ញុំឲ្យមក ហើយព្រះអង្គស្រឡាញ់ពួកគេដូចដែលព្រះអង្គស្រឡាញ់ខ្ញុំដែរ។
ដូច្នេះ តើយើងនិយាយយ៉ាងដូចម្ដេចចំពោះសេចក្ដីទាំងនេះ? បើព្រះជាម្ចាស់នៅខាងយើង តើអ្នកណាទាស់ជាមួយយើងបាន?
ប៉ុន្ដែទោះបីនៅក្នុងសេចក្ដីទាំងនេះក៏ដោយ ក៏យើងមានជ័យជម្នះលើសពីអ្នកមានជ័យជម្នះទៅទៀតតាមរយៈព្រះអង្គដែលស្រឡាញ់យើង។
រីឯយើងវិញ យើងមិនបានទទួលវិញ្ញាណរបស់លោកិយទេ គឺទទួលព្រះវិញ្ញាណមកពីព្រះជាម្ចាស់វិញ ដើម្បីឲ្យយើងស្គាល់អ្វីៗដែលព្រះជាម្ចាស់បានប្រទានដល់យើង
អាហារសម្រាប់ក្រពះ ហើយក្រពះក៏សម្រាប់អាហារដែរ ប៉ុន្ដែព្រះជាម្ចាស់នឹងបំផ្លាញរបស់ទាំងពីរនេះ រីឯរូបកាយវិញមិនមែនសម្រាប់អំពើអសីលធម៌ខាងផ្លូវភេទទេ គឺសម្រាប់ព្រះអម្ចាស់ ហើយព្រះអម្ចាស់ក៏សម្រាប់រូបកាយដែរ។
ជាពួកអ្នកដែលព្រះនៃលោកិយនេះបានធ្វើឲ្យគំនិតរបស់ពួកអ្នកគ្មានជំនឿទៅជាងងឹត ដើម្បីកុំឲ្យពន្លឺដំណឹងល្អនៃសិរីរុងរឿងរបស់ព្រះគ្រិស្ដដែលជារូបអង្គរបស់ព្រះជាម្ចាស់បានចែងចាំងឡើយ
តើព្រះវិហាររបស់ព្រះជាម្ចាស់ និងរូបព្រះរួមគ្នាយ៉ាងដូចម្ដេចបាន? ដ្បិតយើងជាព្រះវិហាររបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ដូចដែលព្រះជាម្ចាស់បានមានបន្ទូលថា៖ «យើងនឹងគង់នៅក្នុងចំណោមពួកគេ ហើយនឹងដើរជាមួយពួកគេ យើងនឹងធ្វើជាព្រះរបស់ពួកគេ ហើយពួកគេនឹងធ្វើជាប្រជារាស្រ្ដរបស់យើង»
កាលពីមុនអ្នករាល់គ្នារស់នៅតាមរបៀបរបស់លោកិយនេះ គឺតាមចៅហ្វាយនៃសិទ្ធិអំណាចនៅលើអាកាស ជាវិញ្ញាណដែលកំពុងធ្វើការសព្វថ្ងៃនេះក្នុងពួកកូនៗដែលមិនស្តាប់បង្គាប់។
ដើម្បីឲ្យព្រះគ្រិស្ដគង់នៅក្នុងចិត្ដរបស់អ្នករាល់គ្នាតាមរយៈជំនឿ ហើយសូមឲ្យអ្នករាល់គ្នាដែលត្រូវបានចាក់ឫស និងចាក់គ្រឹះនៅក្នុងសេចក្ដីស្រឡាញ់
ទីបញ្ចប់នេះ ចូរមានកម្លាំងឡើងនៅក្នុងព្រះអម្ចាស់ និងនៅក្នុងព្រះចេស្ដាដ៏ខ្លាំងពូកែរបស់ព្រះអង្គ។
កូនតូចៗរបស់ខ្ញុំអើយ! ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាប្រព្រឹត្ដបាប ផ្ទុយទៅវិញ បើអ្នកណាម្នាក់ប្រព្រឹត្ដបាប នោះយើងមានអ្នកជំនួយម្នាក់នៅចំពោះព្រះវរបិតា គឺព្រះយេស៊ូគ្រិស្ដជាព្រះដ៏សុចរិត
ឪពុករាល់គ្នាអើយ! ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាបានស្គាល់ព្រះអង្គដែលគង់នៅតាំងពីដើមដំបូងមក។ កំលោះរាល់គ្នាអើយ! ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាបានឈ្នះអារក្សសាតាំងហើយ។
ព្រោះព្រះជាម្ចាស់ធំជាងចិត្ដរបស់យើង ហើយព្រះអង្គជ្រាបគ្រប់ការទាំងអស់ ទោះបីចិត្ដរបស់យើងចោទប្រកាន់យើងក៏ដោយ។
អ្នកណាដែលកាន់តាមបញ្ញត្ដិរបស់ព្រះអង្គ អ្នកនោះនៅជាប់ក្នុងព្រះអង្គ ព្រះអង្គក៏នៅជាប់ក្នុងអ្នកនោះ ហើយដោយរបៀបនេះយើងដឹងថា ព្រះអង្គគង់នៅក្នុងយើងដោយសារព្រះវិញ្ញាណដែលព្រះអង្គប្រទានដល់យើង។
ដោយរបៀបនេះយើងដឹងថា យើងនៅជាប់នឹងព្រះអង្គ ហើយព្រះអង្គក៏នៅជាប់នឹងយើងដែរ ព្រោះព្រះអង្គបានប្រទានព្រះវិញ្ញាណរបស់ព្រះអង្គដល់យើង
យើងបានស្គាល់ ព្រមទាំងបានជឿលើសេចក្ដីស្រឡាញ់ដែលព្រះជាម្ចាស់មានដល់យើង។ ព្រះជាម្ចាស់ជាសេចក្ដីស្រឡាញ់ រីឯអ្នកណាដែលនៅជាប់ក្នុងសេចក្ដីស្រឡាញ់ អ្នកនោះក៏នៅជាប់នឹងព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏គង់នៅក្នុងអ្នកនោះដែរ
រីឯយើងវិញ យើងមកពីព្រះជាម្ចាស់ ហើយអ្នកណាដែលស្គាល់ព្រះជាម្ចាស់ អ្នកនោះក៏ស្ដាប់យើងដែរ ប៉ុន្ដែអ្នកណាដែលមិនមកពីព្រះជាម្ចាស់ អ្នកនោះមិនស្ដាប់យើងឡើយ ដូច្នេះហើយបានជាយើងស្គាល់វិញ្ញាណនៃសេចក្ដីពិត និងវិញ្ញាណនៃការបោកប្រាស់។
យើងដឹងថាយើងមកពីព្រះជាម្ចាស់ រីឯលោកិយទាំងមូលវិញស្ថិតនៅក្រោមអំណាចរបស់អារក្សសាតាំង
ដ្បិតអស់អ្នកដែលកើតពីព្រះជាម្ចាស់ឈ្នះលោកិយនេះ ហើយនេះជាជ័យជម្នះដែលឈ្នះលោកិយនេះ គឺជំនឿរបស់យើង។
ពួកគេបានឈ្នះវាដោយសារឈាមរបស់កូនចៀម និងដោយសារពាក្យនៃសេចក្ដីបន្ទាល់របស់ពួកគេ ដ្បិតពួកគេមិនបានស្រឡាញ់ជីវិតរបស់ខ្លួនរហូតដល់ស្លាប់។