Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ យ៉ូហាន 2:13 - Khmer Christian Bible

13 ឪពុក​រាល់គ្នា​អើយ!​ ខ្ញុំ​សរសេរ​មក​អ្នក​រាល់គ្នា​ ពី​ព្រោះ​អ្នក​រាល់គ្នា​បាន​ស្គាល់​ព្រះអង្គដែល​គង់​នៅ​តាំង​ពី​ដើម​ដំបូង​មក។​ កំលោះ​រាល់គ្នា​អើយ!​ ខ្ញុំ​សរសេរ​មក​អ្នក​រាល់គ្នា​ ពី​ព្រោះ​អ្នក​រាល់គ្នា​បាន​ឈ្នះ​អារក្ស​សាតាំង​ហើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 ឪពុក​រាល់គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា ពីព្រោះ​អ្នករាល់គ្នា​បាន​ស្គាល់​ព្រះអង្គ​ដែល​គង់នៅ​តាំងពី​ដើមដំបូង​; យុវជន​រាល់គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា ពីព្រោះ​អ្នករាល់គ្នា​បាន​ឈ្នះ​មេអាក្រក់​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ឪពុក​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា ព្រោះ​អ្នក​បាន​ស្គាល់​ព្រះ‌អង្គ ដែល​គង់​នៅ​តាំង​ពី​ដើម​រៀង​មក។ យុវជន​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា ព្រោះ​អ្នក​បាន​ឈ្នះ​មេ​កំណាច​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ចាស់​ទុំ​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ស្គាល់​ព្រះអង្គ​ដែល​គង់​នៅ​តាំង​ពី​មុន​កំណើត​អ្វីៗ​ទាំង​អស់។ យុវជន​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ឈ្នះ​មារ*​កំណាច​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ឪពុក​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ស្គាល់​ព្រះ ដែល​ទ្រង់​គង់​នៅ​តាំង​ពី​ដើម​រៀង​មក កំឡោះ​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ឈ្នះ​មេ​កំណាច​ហើយ ក្មេង​រាល់​គ្នា​អើយ ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ស្គាល់​ព្រះវរ‌បិតា

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ចាស់​ទុំ​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ស្គាល់​ទ្រង់​ដែល​នៅ​តាំង​ពី​មុន​កំណើត​អ្វីៗ​ទាំង​អស់។ យុវជន​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ឈ្នះ​អ៊ីព្លេស​កំណាច​ហើយ។

សូមមើលជំពូក ចម្លង




១ យ៉ូហាន 2:13
36 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះវរបិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​ឲ្យ​ខ្ញុំ​ ហើយ​គ្មាន​អ្នកណា​ស្គាល់​ព្រះរាជ​បុត្រា​ទេ​ ក្រៅ​ពី​ព្រះវរ​បិតា​ ហើយ​ក៏​គ្មាន​អ្នកណា​ស្គាល់​ព្រះវរបិតា​ដែរ​ ក្រៅ​ពី​ព្រះរាជ​បុត្រា​ និង​អស់​អ្នក​ដែល​ព្រះរាជ​បុត្រា​សព្វ​ព្រះហឫទ័យ​បើក​សំដែង​ឲ្យ​ស្គាល់​តែ​ប៉ុណ្ណោះ។​


អស់​អ្នក​ដែល​ឮ​ព្រះបន្ទូល​អំពី​នគរ​ព្រះជាម្ចាស់​ ប៉ុន្ដែ​មិន​យល់​ អារក្ស​ក៏​មក​ឆក់​យក​សេចក្ដី​ដែល​បាន​ព្រោះ​ក្នុង​ចិត្ដ​អ្នក​នោះ​ទៅ​ នេះ​ជា​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​នៅ​តាម​ផ្លូវ​


ឯ​ស្រែ​គឺ​ជា​ពិភព​លោក​ ហើយ​ពូជ​ល្អ​ទាំង​នេះ​ជា​កូន​នៃ​នគរ​ព្រះជាម្ចាស់​ ឯ​ស្រងែ​វិញ​ជា​កូន​នៃ​អារក្ស​សាតាំង‍។​


ចូរ​ឲ្យ​ពាក្យ​អ្នក​រាល់គ្នា​ មែន​គឺ​មែន​ ទេ​គឺ​ទេ​ ប៉ុន្ដែ​លើស​ពី​សេចក្ដី​ទាំង​នេះ​ គឺ​មក​ពី​អារក្ស​សាតាំង​ទេ។​


ព្រះវរបិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​ឲ្យ​ខ្ញុំ​ ហើយ​គ្មាន​អ្នកណា​ស្គាល់​ថា​ ព្រះរាជ​បុត្រា​ជា​អ្នកណា​ទេ​ ក្រៅពី​ព្រះវរបិតា​ ហើយ​ក៏គ្មាន​អ្នកណា​ស្គាល់​ថា​ ព្រះវរបិតា​ជា​អ្នកណា​ដែរ​ ក្រៅពី​ព្រះរាជ​បុត្រា​ និង​អស់​អ្នក​ដែល​ព្រះរាជ​បុត្រា​មាន​បំណង​បើកសំដែង​ឲ្យ​ស្គាល់​ប៉ុណ្ណោះ»។​


ដូច្នេះ​បើ​អ្នក​រាល់គ្នា​ស្គាល់​ខ្ញុំ​ អ្នក​រាល់គ្នា​ក៏​ស្គាល់​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ដែរ។​ ចាប់​ពី​ពេល​នេះ​ត​ទៅ​ អ្នក​រាល់គ្នា​បាន​ស្គាល់ ​និង​បាន​ឃើញ​ព្រះអង្គ​ហើយ»។​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ភីលីព​អើយ!​ ខ្ញុំ​បាន​នៅ​ជាមួយ​អ្នក​រាល់គ្នា​យូរ​ហើយ​ តើ​អ្នក​នៅ​តែ​មិន​ទាន់​ស្គាល់​ខ្ញុំ​ទៀត​ឬ?​ អ្នកណា​ឃើញ​ខ្ញុំ​ក៏​ឃើញ​ព្រះ​វរ​បិតា​ដែរ​ ហេតុ​ដូចម្តេច​បាន​ជា​អ្នក​និយាយ​ថា​ សូម​បង្ហាញ​ឲ្យ​យើង​ឃើញ​ព្រះ​វរ​បិតា​ផង​ដូច្នេះ?​


ប៉ុន្ដែ​អ្វីៗ​ទាំងនេះ​ដែល​ពួកគេ​នឹង​ធ្វើ​ចំពោះ​អ្នក​រាល់គ្នា​ គឺ​មកពី​ពួកគេ​មិន​ស្គាល់​ព្រះវរបិតា​ ហើយ​ក៏​មិន​ស្គាល់​ខ្ញុំ​ដែរ។​


ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ទាំង​នេះ​ដើម្បី​ឲ្យ​អ្នករាល់គ្នា​មាន​សេចក្ដី​សុខសាន្ត​ដោយសារ​ខ្ញុំ។​ អ្នក​រាល់គ្នា​មាន​សេចក្ដី​វេទនា​នៅ​ក្នុង​លោកិយ​នេះ​មែន​ ប៉ុន្ដែ​ចូរ​អរ​សប្បាយ​ឡើង​ ដ្បិត​ខ្ញុំ​ឈ្នះ​លោកិយ​នេះ​ហើយ»។​


ដើម្បី​ឲ្យ​ទាំង​អស់​គ្នា​ត្រលប់​ជា​តែ​មួយ​ ឱ​ព្រះវរបិតា​អើយ!​ ព្រះអង្គ​នៅ​ក្នុង​ខ្ញុំ​ ហើយ​ខ្ញុំ​នៅ​ក្នុង​ព្រះអង្គ​ជា​យ៉ាង​ណា​ សូម​ឲ្យ​ពួកគេ​នៅ​ក្នុង​យើង​យ៉ាងនោះ​ដែរ​ ដើម្បី​ឲ្យ​លោកិយ​នេះ​ជឿ​ថា​ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន។​


ហើយ​ជីវិត​អស់​កល្ប​ជានិច្ច​នោះ​ គឺ​ឲ្យ​ពួកគេ​ស្គាល់​ព្រះអង្គ​ដែល​ជា​ព្រះ​ដ៏​ពិត​តែ​មួយ​ និង​ព្រះយេស៊ូ​គ្រិស្ដ​ដែល​ព្រះអង្គ​បាន​ចាត់​ឲ្យ​មក​


ពួកគេ​ក៏​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​ព្រះ​វរ​បិតា​របស់​អ្នក​នៅ​ឯ​ណា?»​ ព្រះយេស៊ូ​ឆ្លើយ​ថា៖​ «អ្នក​រាល់គ្នា​មិន​ស្គាល់​ខ្ញុំ​ទេ​ ហើយ​ក៏​មិន​ស្គាល់​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ដែរ​ បើ​អ្នក​រាល់គ្នា​ស្គាល់​ខ្ញុំ​ នោះ​អ្នក​រាល់គ្នា​ក៏​បាន​ស្គាល់​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ដែរ»។​


ពីព្រោះ​ព្រះជាម្ចាស់​ដែល​បាន​មាន​បន្ទូល​ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​សេចក្ដី​ងងឹត​ ព្រះអង្គ​បាន​ផ្ដល់​ពន្លឺ​មក​ក្នុង​ចិត្ដ​របស់​យើង​ ដើម្បី​បំភ្លឺ​ការ​យល់​ដឹង​អំពី​សិរី​រុងរឿង​របស់​ព្រះ​ជាម្ចាស់​ដែល​នៅ​លើ​ព្រះ​ភក្រ្ដព្រះ​យេស៊ូគ្រិស្ដ។​


មិន​ត្រូវ​ស្ដីបន្ទោស​ប្រុស​ចាស់‍ៗ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ដាស់តឿន​គាត់​ដូច​ជា​ឪពុក​ ហើយ​ប្រុស​ក្មេងៗ​ដូច​ជា​បងប្អូន​ប្រុស​


រីឯ​បុរស​ក្មេងៗ​វិញ​ ក៏​ដូច្នោះ​ដែរ​ ចូរ​ដាស់តឿន​គេ​ឲ្យ​មាន​គំនិត​ត្រឹមត្រូវ។​


អ្វី​ដែល​មាន​តាំង​ពីដើម​ដំបូង​មក​ ជា​អ្វី​ដែល​យើង​បាន​ឮ​ និង​បាន​ឃើញ​ផ្ទាល់​ភ្នែក​ ទាំង​បាន​ប៉ះ​ផ្ទាល់​ដៃ​របស់​យើង​ទៀត​ គឺ​អំពី​ព្រះបន្ទូល​នៃ​ជីវិត​


កូន​តូចៗ​របស់​ខ្ញុំ​អើយ!​ ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់គ្នា​ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់គ្នា​ប្រព្រឹត្ដ​បាប​ ផ្ទុយ​ទៅ​វិញ​ បើ​អ្នក​ណា​ម្នាក់​ប្រព្រឹត្ដ​បាប​ នោះ​យើង​មាន​អ្នក​ជំនួយ​ម្នាក់​នៅ​ចំពោះ​ព្រះវរបិតា​ គឺ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះ​ដ៏​សុចរិត​


កូន​តូចៗ​អើយ!​ ខ្ញុំ​សរសេរ​មក​អ្នក​រាល់គ្នា​ ពី​ព្រោះ​អ្នក​រាល់គ្នា​បាន​ទទួល​ការ​លើកលែង​ទោស​បាប​ហើយ​ ដោយសារ​ព្រះនាម​របស់​ព្រះអង្គ។​


ក្មេង​រាល់គ្នា​អើយ!​ ខ្ញុំ​សរសេរ​មក​អ្នក​រាល់គ្នា​ ពី​ព្រោះ​អ្នក​រាល់គ្នា​បាន​ស្គាល់​ព្រះវរបិតា​ហើយ‍។​ ឪពុក​រាល់គ្នា​អើយ!​ ខ្ញុំ​សរសេរ​មក​អ្នក​រាល់គ្នា​ ពី​ព្រោះ​អ្នក​រាល់គ្នា​បាន​ស្គាល់​ព្រះអង្គ​ដែល​គង់​នៅ​តាំង​ពី​ដើម​ដំបូង​មក។​ កំលោះ​រាល់គ្នា​អើយ!​ ខ្ញុំ​សរសេរ​មក​អ្នក​រាល់គ្នា​ ពី​ព្រោះ​អ្នក​រាល់គ្នា​មាន​កម្លាំង​ ហើយ​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់​ស្ថិត​នៅ​ក្នុង​អ្នក​រាល់គ្នា​ អ្នក​រាល់គ្នា​បាន​ឈ្នះ​អារក្ស​សាតាំង​ហើយ។​


មិន​មែន​ដូច​ជា​កាអ៊ីន​ដែល​មក​ពី​អារក្ស​សាតាំង​ ហើយ​បាន​សម្លាប់​ប្អូន​គាត់​នោះ​ទេ។​ តើ​ហេតុអ្វី​បាន​ជា​គាត់​សម្លាប់​ប្អូន​គាត់​ដូច្នេះ?​ ព្រោះ​ការ​ប្រព្រឹត្ដិ​របស់​គាត់​អាក្រក់​ ហើយ​ការ​ប្រព្រឹត្ដិ​របស់​ប្អូន​គាត់​សុចរិត។​


កូន​តូចៗ​អើយ!​ អ្នក​រាល់គ្នា​មក​ពី​ព្រះជាម្ចាស់​ ហើយ​អ្នក​រាល់គ្នាក៏​ឈ្នះ​ពួកគេ​ដែរ​ ព្រោះ​ព្រះអង្គ​ដែល​គង់​នៅ​ក្នុង​អ្នក​រាល់គ្នា​ធំ​ជាង​ម្នាក់​ដែល​នៅ​ក្នុង​លោកិយ​នេះ។​


យើង​ដឹង​ថា​ អស់​អ្នក​ដែល​កើត​ពី​ព្រះជាម្ចាស់​ នោះ​មិន​ប្រព្រឹត្ដ​បាប​ឡើយ​ ព្រោះ​ព្រះអង្គ​ដែល​ប្រសូត​ពី​ព្រះជាម្ចាស់​បាន​ការពារ​អ្នក​នោះ​ ហើយ​អារក្ស​សាតាំង​មិន​ប៉ះពាល់​អ្នក​នោះ​ឡើយ។​


ហើយ​យើង​ក៏​ដឹង​ថា​ ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​បាន​យាង​មក​ ទាំង​បាន​ប្រទាន​ប្រាជ្ញា​ដល់​យើង​ ដើម្បី​ឲ្យ​ស្គាល់​ព្រះ​ដ៏​ពិត​ ហើយ​យើង​ជា​អ្នក​នៅ​ក្នុង​ព្រះ​ដ៏​ពិត​នោះ​ គឺ​នៅ​ក្នុង​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ។​ ព្រះរាជ​បុត្រា​នេះ​ហើយ​ជា​ព្រះ​ដ៏​ពិត​ និង​ជា​ជីវិត​អស់កល្ប​ជានិច្ច។​


ពួកគេ​បាន​ឈ្នះ​វា​ដោយសារ​ឈាម​របស់​កូនចៀម​ និង​ដោយសារ​ពាក្យ​នៃ​សេចក្ដី​បន្ទាល់​របស់​ពួកគេ​ ដ្បិត​ពួកគេ​មិន​បាន​ស្រឡាញ់​ជីវិត​របស់​ខ្លួន​រហូត​ដល់​ស្លាប់។​


អ្នកណា​មាន​ត្រចៀក​ ចូរ​ស្ដាប់​សេចក្ដី​ដែល​ព្រះវិញ្ញាណ​មាន​បន្ទូល​មក​កាន់​ក្រុមជំនុំ​ទាំង​នោះ​ចុះ។​ អ្នកណា​មាន​ជ័យជម្នះ​ យើង​នឹង​ឲ្យ​អ្នក​នោះ​បរិភោគ​ពី​ដើម​ជីវិត​ ដែល​នៅ​ស្ថានសួគ៌​ជា​ស្ថាន​របស់​ព្រះជាម្ចាស់»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម