Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ យ៉ូហាន 3:24 - Khmer Christian Bible

24 អ្នក​ណា​ដែល​កាន់​តាម​បញ្ញត្ដិ​របស់​ព្រះអង្គ​ អ្នក​នោះ​នៅ​ជាប់​ក្នុង​ព្រះអង្គ​ ព្រះអង្គ​ក៏​នៅ​ជាប់​ក្នុង​អ្នក​នោះ​ ហើយ​ដោយ​របៀប​នេះ​យើង​ដឹង​ថា​ ព្រះអង្គ​គង់​នៅ​ក្នុង​យើង​ដោយសារ​ព្រះវិញ្ញាណ​ដែល​ព្រះអង្គ​ប្រទាន​ដល់​យើង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 អ្នក​ដែល​កាន់តាម​សេចក្ដីបង្គាប់​របស់​ព្រះអង្គ គឺ​ស្ថិតនៅ​ក្នុង​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​ស្ថិតនៅ​ក្នុង​អ្នកនោះ​ដែរ​។ យើង​ដឹង​ថា​ព្រះអង្គ​ស្ថិតនៅ​ក្នុង​យើង​ដោយសារតែការនេះ គឺ​ដោយសារតែ​ព្រះវិញ្ញាណ​ដែល​ព្រះអង្គ​បាន​ប្រទាន​មក​យើង​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 អ្នក​ណា​ដែល​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ អ្នក​នោះ​ស្ថិត​នៅ​ជាប់​ក្នុង​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ស្ថិត​នៅជាប់​ក្នុង​គេ​ដែរ។ យើង​ដឹង​ដោយ​សារ​សេចក្ដី​នេះ​ថា ព្រះ‌អង្គ​ស្ថិត​នៅជាប់​ក្នុង​យើង ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដែល​ព្រះ‌អង្គ​ប្រទាន​មក​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 អ្នក​ណា​កាន់​តាម​បទ​បញ្ជា*​របស់​ព្រះអង្គ អ្នក​នោះ​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌ជា‌ម្ចាស់ ហើយ​ព្រះ‌ជា‌ម្ចាស់​ក៏​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ​ដែរ។ ត្រង់​ហ្នឹង​ហើយ​ដែល​យើង​ដឹង​ថា ព្រះ‌ជា‌ម្ចាស់​ស្ថិត​នៅ​ជាប់​នឹង​យើង ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដែល​ព្រះអង្គ​ប្រទាន​មក​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 អ្នក​ណា​ដែល​កាន់​តាម​បញ្ញត្ត​ទ្រង់ នោះ​ឈ្មោះ​ថា​នៅ​ជាប់​ក្នុង​ទ្រង់ ហើយ​ទ្រង់​ក៏​គង់​នៅ​ក្នុង​អ្នក​នោះ​ដែរ យើង​ដឹង​ថា ទ្រង់​គង់​នៅ​ក្នុង​យើង ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដែល​ទ្រង់​ប្រទាន​មក។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 អ្នក​ណា​កាន់​តាម​បទ​បញ្ជា​របស់​អុលឡោះ អ្នក​នោះ​ស្ថិត​នៅ​ជាប់​នឹង​អុលឡោះ ហើយ​អុលឡោះ​ក៏​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ​ដែរ។ ត្រង់​ហ្នឹង​ហើយ​ដែល​យើង​ដឹង​ថា អុលឡោះ​ស្ថិត​នៅ​ជាប់​នឹង​យើង ដោយ‌សារ​រស‌អុលឡោះ​ដែល​ទ្រង់​ប្រទាន​មក​យើង។

សូមមើលជំពូក ចម្លង




១ យ៉ូហាន 3:24
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្ទុយ​ទៅ​វិញ​បើ​ខ្ញុំ​ធ្វើ​ នោះ​ទោះ​ជា​អ្នក​រាល់គ្នា​មិន​ជឿ​ខ្ញុំ​ក្ដី​ ចូរ​ជឿ​លើ​កិច្ចការ​ទាំង​នោះ​ចុះ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ដឹង​ ហើយ​យល់​ថែម​ទៀត​ថា​ ព្រះ​វរ​បិតា​នៅ​ក្នុង​ខ្ញុំ​ ហើយ​ខ្ញុំ​ក៏​នៅ​ក្នុង​ព្រះ​វរ​បិតា​ដែរ»។​


ហើយ​នោះ​ជា​ព្រះវិញ្ញាណ​នៃ​សេចក្ដី​ពិត ​ប៉ុន្ដែ​ពិភពលោក​មិន​អាច​ទទួល​យក​ព្រះវិញ្ញាណ​នោះ​បាន​ទេ ​ព្រោះ​មើល​មិន​ឃើញ​ ហើយ​មិន​ស្គាល់​ផង​ ប៉ុន្ដែ​អ្នក​រាល់គ្នា​ស្គាល់​ហើយ​ ដ្បិត​ព្រះវិញ្ញាណ​នោះ​បាន​គង់​ជាមួយ​អ្នក​រាល់គ្នា​ ហើយ​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់គ្នា។​


ដើម្បី​ឲ្យ​ទាំង​អស់​គ្នា​ត្រលប់​ជា​តែ​មួយ​ ឱ​ព្រះវរបិតា​អើយ!​ ព្រះអង្គ​នៅ​ក្នុង​ខ្ញុំ​ ហើយ​ខ្ញុំ​នៅ​ក្នុង​ព្រះអង្គ​ជា​យ៉ាង​ណា​ សូម​ឲ្យ​ពួកគេ​នៅ​ក្នុង​យើង​យ៉ាងនោះ​ដែរ​ ដើម្បី​ឲ្យ​លោកិយ​នេះ​ជឿ​ថា​ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន។​


តើ​អ្នក​រាល់គ្នា​មិន​ដឹង​ទេ​ឬ​ថា​ អ្នក​រាល់គ្នា​ជា​ព្រះវិហារ​របស់​ព្រះជាម្ចាស់​ ហើយ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​គង់​នៅ​ក្នុង​អ្នក​រាល់គ្នា?​


ឬ​មួយ​អ្នក​រាល់គ្នា​មិន​ដឹង​ថា​ រូបកាយ​របស់​អ្នក​រាល់គ្នា​ជា​ព្រះវិហារ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​នៅ​ក្នុង​អ្នក​រាល់គ្នា​ គឺ​ជា​ព្រះវិញ្ញាណ​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ពី​ព្រះជាម្ចាស់​ ដូច្នេះ​ អ្នក​រាល់គ្នា​មិន​មែន​ជា​របស់​ខ្លួន​ឯង​ទៀត​ទេ​


តើ​ព្រះវិហារ​របស់​ព្រះជាម្ចាស់​ និង​រូប​ព្រះ​រួមគ្នា​យ៉ាង​ដូចម្ដេច​បាន?​ ដ្បិត​យើង​ជា​ព្រះវិហារ​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ ដូច​ដែល​ព្រះជាម្ចាស់​បាន​មាន​បន្ទូល​ថា៖​ «យើង​នឹង​គង់​នៅ​ក្នុង​ចំណោម​ពួកគេ​ ហើយ​នឹង​ដើរ​ជាមួយ​ពួកគេ​ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួកគេ​ ហើយ​ពួកគេ​នឹង​ធ្វើ​ជា​ប្រជារាស្រ្ដ​របស់​យើង»​


ដូច្នេះ​ អ្នកណា​ដែល​បដិសេធ​សេចក្ដី​នេះ​ អ្នក​នោះ​មិន​មែន​បដិសេធ​មនុស្ស​ទេ​ គឺ​បដិសេធ​ព្រះជាម្ចាស់​ដែល​ប្រទាន​ព្រះវិញ្ញាណ​បរិសុទ្ធ​របស់​ព្រះអង្គ​ដល់​អ្នក​រាល់គ្នា​វិញ។​


ចំពោះ​សេចក្ដី​ល្អ​ដែល​បាន​ផ្ញើ​ទុក​នឹង​អ្នក​ ចូរ​រក្សា​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​គង់​នៅ​ក្នុង​យើង។​


ចំពោះ​អ្នក​រាល់គ្នា​វិញ​ ចូរ​ឲ្យ​សេចក្ដី​ដែល​អ្នក​រាល់គ្នា​បាន​ឮ​តាំង​ពី​ដើម​ដំបូង​មក​ បាន​នៅ​ជាប់​នឹង​អ្នក​រាល់គ្នា​ចុះ​ បើ​សិន​ជា​សេចក្ដី​ដែល​អ្នក​រាល់គ្នា​ឮ​តាំង​ពី​ដើម​ដំបូង​ បាន​នៅ​ជាប់​នឹង​អ្នក​រាល់គ្នា​មែន​ នោះ​អ្នក​រាល់គ្នា​ក៏​នៅ​ជាប់​នឹង​ព្រះរាជ​បុត្រា​ និង​ព្រះវរបិតា​ដែរ។​


យើង​ដឹង​ថា​ យើង​បាន​ស្គាល់​ព្រះអង្គ​ដោយសារ​សេចក្ដី​នេះ​ គឺ​បើ​យើង​កាន់​តាម​បញ្ញត្ដិ​របស់​ព្រះអង្គ‍។​


ផ្ទុយ​ទៅ​វិញ​ អ្នក​ណា​កាន់​តាម​ព្រះ​បន្ទូល​របស់​ព្រះអង្គ​ នោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ ពិត​ជា​បាន​គ្រប់​លក្ខណ៍​នៅ​ក្នុង​អ្នក​នោះ។​ យើង​ដឹង​ថា​ យើង​នៅ​ក្នុង​ព្រះអង្គ​ដោយសារ​សេចក្ដី​នេះ​


គឺ​អ្នក​ណា​ដែល​និយាយ​ថា​ ខ្លួន​នៅ​ក្នុង​ព្រះអង្គ​ អ្នក​នោះ​ត្រូវ​រស់​នៅ​ដូច​ព្រះអង្គ​រស់​នៅ​ដែរ។​


ហើយ​យើង​ទូល​សុំ​អ្វី​ក៏​ដោយ​ នោះ​យើង​នឹង​ទទួល​បាន​ពី​ព្រះអង្គ​ ព្រោះ​យើង​កាន់​តាម​បញ្ញត្ដិ​របស់​ព្រះអង្គ​ ហើយ​ប្រព្រឹត្ដ​អ្វី​ដែល​សព្វ​ព្រះ​ហឫទ័យ​ព្រះអង្គ​


បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ ចូរ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ ដ្បិត​សេចក្ដី​ស្រឡាញ់​មក​ពី​ព្រះជាម្ចាស់​ ហើយ​អស់​អ្នក​ដែល​មាន​សេចក្ដី​ស្រឡាញ់​ នោះ​កើត​មក​ពី​ព្រះជាម្ចាស់​ ព្រមទាំង​ស្គាល់​ព្រះជាម្ចាស់​ដែរ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម