ព្រោះកូនប្រុសរបស់ខ្ញុំនេះបានស្លាប់ហើយ ប៉ុន្ដែរស់ឡើងវិញ វាបានវង្វេងបាត់ទៅ ប៉ុន្ដែរកឃើញវិញ។ រួចពួកគេក៏ចាប់ផ្ដើមអរសប្បាយ។
វិវរណៈ 3:1 - Khmer Christian Bible «ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងសើដេសថា ព្រះអង្គដែលមានព្រះវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់ និងមានផ្កាយទាំងប្រាំពីរ មានបន្ទូលដូច្នេះថា យើងស្គាល់ការប្រព្រឹត្ដិរបស់អ្នកហើយ អ្នកឈ្មោះថារស់ ប៉ុន្ដែអ្នកស្លាប់ទេ។ ព្រះគម្ពីរខ្មែរសាកល “ចូរសរសេរទៅទូត របស់ក្រុមជំនុំនៅសើដេសថា: ‘ព្រះអង្គដែលមានព្រះវិញ្ញាណប្រាំពីររបស់ព្រះ និងផ្កាយប្រាំពីរ មានបន្ទូលដូច្នេះ: យើងស្គាល់កិច្ចការរបស់អ្នក គឺអ្នកមានឈ្មោះថារស់ ប៉ុន្តែតាមពិតអ្នកជាមនុស្សស្លាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរសរសេរផ្ញើទៅទេវតានៃក្រុមជំនុំនៅក្រុងសើដេសថា៖ ព្រះអង្គដែលមានព្រះវិញ្ញាណទាំងប្រាំពីរ និងផ្កាយទាំងប្រាំពីរ ទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះថា "យើងស្គាល់ការដែលអ្នកប្រព្រឹត្តហើយ អ្នកមានឈ្មោះថារស់ តែអ្នកស្លាប់ទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរសរសេរទៅកាន់ទេវតា*របស់ក្រុមជំនុំនៅក្រុងសើដេសដូចតទៅនេះ៖ ព្រះអង្គដែលមានព្រះវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់ និងមានផ្កាយទាំងប្រាំពីរ ទ្រង់មានព្រះបន្ទូលថា: “យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្តនោះហើយ អ្នកមានឈ្មោះល្បីថារស់ តែតាមពិត អ្នកស្លាប់ទេតើ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងសើដេសថា ព្រះដ៏មានព្រះវិញ្ញាណទាំង៧ នឹងផ្កាយទាំង៧ ទ្រង់មានបន្ទូលសេចក្ដីទាំងនេះថា អញស្គាល់ការដែលឯងប្រព្រឹត្តហើយ គឺដែលឯងមានឈ្មោះថារស់ តែឯងស្លាប់ទេ អាល់គីតាប «ចូរសរសេរទៅកាន់ម៉ាឡាអ៊ីកាត់របស់ក្រុមជំអះនៅក្រុងសើដេស ដូចតទៅនេះ៖ អ៊ីសាដែលមានរសទាំងប្រាំពីររបស់អុលឡោះ និងមានផ្កាយទាំងប្រាំពីរ គាត់ប្រាប់ថាៈ “យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្ដនោះហើយ អ្នកមានឈ្មោះល្បីថារស់ តែតាមពិត អ្នកស្លាប់ទេតើ!។ |
ព្រោះកូនប្រុសរបស់ខ្ញុំនេះបានស្លាប់ហើយ ប៉ុន្ដែរស់ឡើងវិញ វាបានវង្វេងបាត់ទៅ ប៉ុន្ដែរកឃើញវិញ។ រួចពួកគេក៏ចាប់ផ្ដើមអរសប្បាយ។
ដូច្នេះត្រូវតែអរសប្បាយ និងមានអំណរឡើង ព្រោះប្អូនប្រុសរបស់កូននេះបានស្លាប់ហើយ តែរស់ឡើងវិញ និងបានវង្វេងបាត់ទៅ ប៉ុន្ដែរកឃើញវិញ»។
យើងទាំងអស់គ្នាបានទទួលពីសេចក្ដីពោរពេញរបស់ព្រះអង្គដែលជាព្រះគុណថែមលើព្រះគុណ
ខ្ញុំមិនបានស្គាល់ព្រះអង្គទេ ប៉ុន្ដែព្រះអង្គដែលចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជដោយទឹក បានមានបន្ទូលប្រាប់ខ្ញុំថា៖ «ពេលអ្នកឃើញព្រះវិញ្ញាណយាងចុះមកសណ្ឋិតលើអ្នកណា គឺអ្នកនោះហើយដែលធ្វើពិធីជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ»។
ពេលព្រះអង្គមានបន្ទូលដូច្នេះហើយ ព្រះអង្គក៏ផ្លុំលើពួកគេទាំងមានបន្ទូលថា៖ «ចូរទទួលព្រះវិញ្ញាណបរិសុទ្ធចុះ!
ដ្បិតព្រះមួយអង្គដែលព្រះជាម្ចាស់បានចាត់ឲ្យមកនោះ ព្រះអង្គថ្លែងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដ្បិតព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកដោយគ្មានកម្រិត
ដូច្នេះក្រោយពីព្រះជាម្ចាស់បានលើកតម្កើងព្រះយេស៊ូឲ្យគង់នៅខាងស្ដាំព្រះអង្គ ហើយក្រោយពីបានទទួលសេចក្ដីសន្យាអំពីព្រះវិញ្ញាណបរិសុទ្ធពីព្រះវរបិតារួច ព្រះអង្គក៏ចាក់ព្រះវិញ្ញាណ ដូចដែលអ្នករាល់គ្នាបានឃើញ និងបានឮនេះស្រាប់ហើយ។
រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាបានស្លាប់នៅក្នុងកំហុស និងបាបរបស់អ្នករាល់គ្នា
ទោះបីយើងបានស្លាប់នៅក្នុងកំហុសរបស់យើងក៏ដោយ ក៏ព្រះអង្គប្រោសយើងឲ្យមានជីវិតរួមជាមួយព្រះគ្រិស្ដដែរ ដូច្នេះ អ្នករាល់គ្នាទទួលបានសេចក្ដីសង្គ្រោះដោយសារព្រះគុណ
នៅពេលអ្នករាល់គ្នាស្លាប់នៅក្នុងបាប និងការមិនកាត់ស្បែកខាងសាច់ឈាម ព្រះអង្គបានប្រោសអ្នករាល់គ្នាឲ្យមានជីវិតរួមជាមួយព្រះអង្គ ទាំងលើកលែងទោសបាបទាំងអស់របស់យើងផង
ប៉ុន្ដែស្រ្ដីមេម៉ាយណាដែលរស់នៅក្នុងសេចក្ដីស្រើបស្រាល ទោះបីនៅរស់ក៏ដោយ ក៏ឈ្មោះថាស្លាប់ហើយដែរ។
ដូច្នេះ រូបកាយគ្មានវិញ្ញាណស្លាប់ជាយ៉ាងណា នោះជំនឿដែលគ្មានការប្រព្រឹត្ដិក៏ស្លាប់ជាយ៉ាងនោះដែរ។
ព្រមទាំងស្វែងយល់ឲ្យបានដឹងអំពីពេលវេលា ឬកាលៈទេសៈបែបណាដែលនឹងកើតឡើងសម្រាប់សេចក្ដីបន្ទាល់ដែលព្រះវិញ្ញាណរបស់ព្រះគ្រិស្ដគង់នៅក្នុងពួកគេប្រាប់ជាមុនយ៉ាងច្បាស់អំពីការរងទុក្ខរបស់ព្រះគ្រិស្ដ និងសិរីរុងរឿងដែលត្រូវមកតាមក្រោយ។
មនុស្សទាំងនោះជាស្នាមប្រឡាក់នៅក្នុងពិធីបរិភោគអាហាររួមគ្នាដោយក្ដីស្រឡាញ់របស់អ្នករាល់គ្នា ពួកគេបរិភោគជាមួយអ្នករាល់គ្នាដោយឥតភ័យខ្លាចឡើយ ពួកគេចិញ្ចឹមតែខ្លួនឯងទេ ពួកគេជាពពកគ្មានទឹកដែលត្រូវខ្យល់បក់ផាត់ទៅមក ជាដើមឈើនៅរដូវត្រជាក់ដែលគ្មានផ្លែ ងាប់ពីរដង ហើយត្រូវរម្លើងឫស
បន្លឺឡើងថា៖ «អ្វីដែលអ្នកឃើញ ចូរសរសេរទុកក្នុងសៀវភៅមួយ ហើយផ្ញើទៅក្រុមជំនុំទាំងប្រាំពីរដែលនៅក្រុងអេភេសូរ ក្រុងស្មឺណា ក្រុងពើការម៉ុស ក្រុងធាទេរ៉ា ក្រុងសើដេស ក្រុងភីឡាដិលភា និងក្រុងឡៅឌីសេ»។
លោកកាន់ផ្កាយប្រាំពីរនៅដៃស្ដាំ ក៏មានដាវមុខពីរដ៏មុត ចេញពីមាត់លោកមក ហើយមុខលោកដូចជាដួងអាទិត្យភ្លឺពេញកម្ដៅ។
រីឯអាថ៌កំបាំងអំពីផ្កាយទាំងប្រាំពីរដែលអ្នកបានឃើញនៅដៃស្ដាំរបស់យើង និងជើងចង្កៀងមាសទាំងប្រាំពីរនោះ គឺដូច្នេះ ផ្កាយទាំងប្រាំពីរជាទេវតារបស់ក្រុមជំនុំទាំងប្រាំពីរ ហើយជើងចង្កៀងទាំងប្រាំពីរជាក្រុមជំនុំទាំងប្រាំពីរនោះហើយ»។
ខ្ញុំ យ៉ូហាន ជូនចំពោះក្រុមជំនុំទាំងប្រាំពីរនៅស្រុកអាស៊ី។ សូមឲ្យអ្នករាល់គ្នាទទួលបានព្រះគុណ និងសេចក្ដីសុខសាន្តពីព្រះអង្គដែលគង់នៅសព្វថ្ងៃ គង់នៅតាំងពីដើម ហើយដែលត្រូវយាងមក និងពីព្រះវិញ្ញាណទាំងប្រាំពីរដែលនៅពីមុខបល្ល័ង្ករបស់ព្រះអង្គ
យើងស្គាល់កន្លែងដែលអ្នករស់នៅឋហើយ គឺឋជាកន្លែងដែលមានបល្ល័ង្ករបស់អារក្សសាតាំង ប៉ុន្ដែអ្នកនៅតែស្មោះស្ម័គ្រនឹងឈ្មោះរបស់យើង ហើយមិនបានលះបង់ចោលជំនឿលើយើងឡើយ ទោះបីជាក្នុងពេលដែលអាន់ទីប៉ាស ជាសាក្សីដ៏ស្មោះត្រង់របស់យើងត្រូវគេសម្លាប់នៅក្នុងចំណោមអ្នករាល់គ្នា ជាកន្លែងដែលអារក្សសាតាំងនៅនោះក៏ដោយ
យើងស្គាល់ការប្រព្រឹត្ដិ សេចក្ដីស្រឡាញ់ ជំនឿ ការបម្រើ និងការស៊ូទ្រាំរបស់អ្នកហើយ ទាំងដឹងថា ការប្រព្រឹត្ដិរបស់អ្នកនៅគ្រាចុងក្រោយនេះប្រសើរជាងមុនទៅទៀត
យើងស្គាល់ការប្រព្រឹត្ដិ ការនឿយហត់ ព្រមទាំងការស៊ូទ្រាំរបស់អ្នកហើយ ទាំងដឹងថា អ្នកមិនអាចទ្រាំទ្រនឹងពួកមនុស្សអាក្រក់បានឡើយ។ អ្នកបានល្បងលពួកអ្នកដែលហៅខ្លួនឯងថាជាសាវក ប៉ុន្ដែពួកគេមិនមែនជាសាវកទេ គឺអ្នកបានឃើញថា ពួកគេជាអ្នកភូតភរវិញ។
យើងស្គាល់សេចក្ដីវេទនា និងភាពក្រីក្ររបស់អ្នកហើយ ប៉ុន្ដែអ្នកជាអ្នកមានវិញ ហើយយើងស្គាល់ការជេរប្រមាថរបស់ពួកអ្នកដែលហៅខ្លួនថាជាជនជាតិយូដាដែរ ប៉ុន្ដែពួកគេមិនមែនជាជនជាតិយូដាទេ គឺជាក្រុមជំនុំរបស់អារក្សសាតាំងវិញ។
យើងស្គាល់ការប្រព្រឹត្ដិរបស់អ្នកហើយ គឺអ្នកត្រជាក់មិនត្រជាក់ ក្ដៅមិនក្ដៅ យើងចង់ឲ្យអ្នក បើត្រជាក់គឺត្រជាក់ បើក្ដៅគឺក្ដៅ។
ចូរប្រុងស្មារតី ហើយពង្រឹងអ្វីៗនៅសល់ដែលបម្រុងនឹងស្លាប់នោះ ដ្បិតយើងបានឃើញថា ការប្រព្រឹត្ដិរបស់អ្នកមិនបានគ្រប់លក្ខណ៍នៅចំពោះមុខព្រះជាម្ចាស់របស់យើងឡើយ។
យើងស្គាល់ការប្រព្រឹត្ដិរបស់អ្នកហើយ មើល៍ យើងបានបើកទ្វារចំហនៅពីមុខអ្នក ដែលគ្មានអ្នកណាអាចបិទបានឡើយ។ អ្នកមានកម្លាំងបន្ដិចបន្ដួចមែន ប៉ុន្ដែអ្នកបានកាន់តាមពាក្យរបស់យើង ព្រមទាំងមិនបានបដិសេធឈ្មោះរបស់យើងឡើយ។
មានផ្លេកបន្ទោរ មានសំឡេង និងផ្គរលាន់ចេញពីបល្ល័ង្កនោះ ហើយមានចង្កៀងប្រាំពីរកំពុងឆេះនៅពីមុខបល្ល័ង្កនោះ គឺជាព្រះវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់។
ខ្ញុំឃើញកូនចៀមមួយដែលមើលទៅដូចជាគេសម្លាប់រួចហើយ កំពុងឈរនៅរវាងបល្ល័ង្ក និងសត្វមានជីវិតទាំងបួន ព្រមទាំងនៅកណ្ដាលពួកចាស់ទុំទាំងឡាយ កូនចៀមនោះមានស្នែងប្រាំពីរ ភ្នែកប្រាំពីរ គឺជាព្រះវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់ដែលព្រះអង្គបានចាត់ឲ្យទៅពាសពេញលើផែនដី។