Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 20:22 - Khmer Christian Bible

22 ពេល​ព្រះអង្គ​មាន​បន្ទូល​ដូច្នេះ​ហើយ​ ព្រះអង្គ​ក៏​ផ្លុំ​លើ​ពួកគេ​ទាំង​មាន​បន្ទូល​ថា៖​ «ចូរ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ!​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 នៅពេល​មានបន្ទូល​ដូច្នេះ​ហើយ ព្រះអង្គ​ក៏​ផ្លុំ​លើ​ពួកគេ រួច​មានបន្ទូលថា​៖“ចូរ​ទទួល​ព្រះវិញ្ញាណដ៏វិសុទ្ធ​ចុះ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ ព្រះ‌អង្គ​ផ្លុំ​លើ​ពួក​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 បន្ទាប់​ពី​មាន​ព្រះ‌បន្ទូល​ហើយ ព្រះអង្គ​ផ្លុំ​លើ​ពួក​គេ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទទួល​ព្រះ‌វិញ្ញាណ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ទ្រង់​មាន​បន្ទូល​ដូច្នោះ រួច​ក៏​ផ្លុំ​លើ​គេ​ទាំង​មាន​បន្ទូល​ថា ចូរ​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 បន្ទាប់​ពី​មាន​ប្រសាសន៍​ហើយ អ៊ីសា​ផ្លុំ​លើ​ពួក​គេ ទាំង​មាន​ប្រសាសន៍​ថា៖ «ចូរ​ទទួល​រស‌អុលឡោះ​!។

សូមមើលជំពូក ចម្លង




យ៉ូហាន 20:22
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​នឹង​សុំ​ព្រះ​វរ​បិតា​ឲ្យ​ព្រះអង្គ​ប្រទាន​អ្នក​ជំនួយ​ម្នាក់​ទៀត​ដល់​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​នៅ​ជាមួយ​អ្នក​រាល់គ្នា​អស់កល្ប​ជានិច្ច​


ប៉ុន្ដែ​នៅ​ពេល​អ្នក​ជំនួយ​មក​ដល់​ ជា​អ្នក​ដែល​ខ្ញុំ​នឹង​ចាត់​ពី​ព្រះវរបិតា​ឲ្យ​មក​ឯ​អ្នក​រាល់គ្នា​ គឺ​ជា​ព្រះវិញ្ញាណ​នៃ​សេចក្ដី​ពិត​ដែល​ចេញ​ពី​ព្រះវរបិតា​មក​ ព្រះអង្គ​នឹង​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ​


ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ពិត​ថា​ ការ​ដែល​ខ្ញុំ​ទៅ​ នោះ​វា​ល្អ​ប្រសើរ​សម្រាប់​អ្នក​រាល់គ្នា​វិញ​ ដ្បិត​បើ​ខ្ញុំ​មិន​ទៅ​ទេ​ នោះ​អ្នក​ជំនួយ​ក៏​មិន​មក​ឯ​អ្នក​រាល់គ្នា​ដែរ​ ប៉ុន្ដែ​បើ​ខ្ញុំ​ទៅ​វិញ​ ខ្ញុំ​នឹង​ចាត់​អ្នក​ជំនួយ​នោះ​ឲ្យ​មក​ឯ​អ្នក​រាល់គ្នា​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ម្តង​ទៀត​ថា៖​ «សូម​ឲ្យ​អ្នក​រាល់គ្នា​មាន​សេចក្ដី​សុខសាន្ត!​ ព្រះវរបិតា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ជា​យ៉ាង​ណា​ ខ្ញុំ​ក៏​ចាត់​អ្នក​រាល់គ្នា​ឲ្យ​ទៅ​ជា​យ៉ាង​នោះ​ដែរ»។​


បើ​អ្នក​រាល់គ្នា​លើកលែង​ទោស​បាប​ឲ្យ​អ្នកណា​ នោះ​ពួកគេ​នឹង​ទទួល​បាន​ការ​លើកលែង​ទោស​ ប៉ុន្ដែ​បើ​អ្នក​រាល់គ្នា​មិន​លើកលែង​ទោស​បាប​ឲ្យ​ពួកគេ​ទេ​ នោះ​ពួកគេ​នឹង​នៅ​តែ​មាន​បាប»។​


ប៉ុន្ដែ ​សេចក្ដី​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​នេះ​ គឺ​អំពី​ព្រះវិញ្ញាណ​ដែល​អស់​អ្នក​ជឿ​លើ​ព្រះអង្គ​នឹង​ទទួល​បាន​ ដ្បិត​ព្រះវិញ្ញាណ​បរិសុទ្ធ​មិន​ទាន់​យាង​មក​ទេ​ ព្រោះ​ព្រះយេស៊ូ​មិន​ទាន់​បាន​ទទួល​ការ​លើក​តម្កើង​ឡើង​នៅ​ឡើយ។​


«តើ​មាន​នរណា​អាច​រារាំង​អ្នក​ទាំង​នេះ​ដែល​បាន​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ ដូចជា​យើង​មិន​ឲ្យ​ទទួល​ពិធី​ជ្រមុជទឹក​បាន?»​


គាត់​បាន​សួរ​ពួកគេ​ថា៖​ «ពេល​បងប្អូន​ជឿ​ តើ​បងប្អូន​បាន​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ​ឬ​ទេ?»​ ពួកគេ​ឆ្លើយ​ថា៖​ «ទេ​ យើង​មិន​ដែល​ទាំង​ឮ​ថា​ មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ផង»​


លោក​ពេត្រុស​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​ប្រែចិត្ដ​ ហើយ​ទទួល​ពិធី​ជ្រមុជទឹក​ក្នុង​ព្រះនាម​ព្រះ​យេស៊ូ​គ្រិស្ដ​រៀងៗ​ខ្លួន​ចុះ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ទទួល​បាន​ការ​លើកលែង​ទោស​បាប​ និង​ទទួល​បាន​អំណោយទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​


ពួកគេ​ទាំងអស់​គ្នា​ក៏​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ហើយ​ចាប់ផ្ដើម​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​តាម​ដែល​ព្រះវិញ្ញាណ​ផ្ដល់​ឲ្យ។​


ពេលនោះ​ លោក​ពេត្រុស​បាន​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ក៏​និយាយ​ទៅ​ពួកគេ​ថា៖​ «ឱ​ពួក​អ្នក​ដឹកនាំ​ និង​ពួក​ចាស់ទុំ​របស់​ប្រជាជន​អើយ!​


អ្នក​ទាំង​ពីរ​ក៏​ចុះ​មក​ ហើយ​អធិស្ឋាន​សម្រាប់​ពួកគេ​ ដើម្បី​ឲ្យ​ពួកគេ​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​


ខ្ញុំ​គ្រាន់តែ​ចង់​ដឹង​សេចក្ដី​នេះ​ពី​អ្នក​រាល់គ្នា​ប៉ុណ្ណោះ​ តើ​អ្នក​រាល់គ្នា​ទទួល​ព្រះវិញ្ញាណ​ដោយសារ​ការ​ប្រព្រឹត្តិ​តាម​គម្ពីរ​វិន័យ​ ឬ​ដោយ‍សារ​ការ​ស្ដាប់​ទាំង​មាន​ជំនឿ?​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម