Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 3:8 - Khmer Christian Bible

8 យើង​ស្គាល់​ការ​ប្រព្រឹត្ដិ​របស់​អ្នក​ហើយ​ មើល៍​ យើង​បាន​បើក​ទ្វារ​ចំហ​នៅ​ពី​មុខ​អ្នក​ ដែល​គ្មាន​អ្នកណា​អាច​បិទ​បាន​ឡើយ។​ អ្នក​មាន​កម្លាំង​បន្ដិចបន្ដួច​មែន​ ប៉ុន្ដែ​អ្នក​បាន​កាន់​តាម​ពាក្យ​របស់​យើង​ ព្រមទាំង​មិន​បាន​បដិសេធ​ឈ្មោះ​របស់​យើង​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 យើង​ស្គាល់​កិច្ចការ​របស់អ្នក មើល៍! យើង​បាន​ដាក់​ទ្វារ​មួយ​ដែល​បើកចំហ​នៅមុខ​អ្នក ដែល​គ្មានអ្នកណា​អាច​បិទ​បាន​ឡើយ ដ្បិត​អ្នក​មាន​កម្លាំង​តែបន្តិច​មែន ប៉ុន្តែ​អ្នក​បាន​កាន់តាម​ពាក្យ​របស់យើង ហើយ​មិន​បាន​បដិសេធ​នាម​របស់យើង​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 "យើង​ស្គាល់​កិច្ច‌ការ​ដែល​អ្នក​ធ្វើ​ហើយ មើល៍! យើង​បាន​បើក​ទ្វារ​ចំហ​នៅ​មុខ​អ្នក ដែល​គ្មាន​អ្នក​ណា​អាច​នឹង​បិទ​បាន​ឡើយ។ យើង​ដឹង​ថា​អ្នក​មាន​កម្លាំង​បន្តិច​មែន តែ​អ្នក​បាន​កាន់​តាម​ពាក្យ​របស់​យើង ក៏​មិន​បាន​បដិសេធ​ឈ្មោះ​របស់​យើង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 “យើង​ស្គាល់​កិច្ចការ​ដែល​អ្នក​ប្រព្រឹត្ត​នោះ​ហើយ មើល៍! យើង​បាន​បើក​ទ្វារ​ចំហ​នៅ​មុខ​អ្នក​ហើយ គ្មាន​នរណា​អាច​បិទ​ទេ។ អ្នក​មាន​អំណាច​តិច​មែន តែ​អ្នក​បាន​ប្រតិបត្តិ​តាម​ពាក្យ​យើង ហើយ​មិន​បាន​បដិសេធ​ថា មិន​ស្គាល់​ឈ្មោះ​យើង​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 អញ​ស្គាល់​ការ​ដែល​ឯង​ធ្វើ​ហើយ មើល អញ​បាន​បើក​ទ្វារ​ចំហ​នៅ​មុខ​ឯង គ្មាន​អ្នក​ណា​អាច​នឹង​បិទ​បាន​ទេ ពី​ព្រោះ​ទោះ​បើ​ឯង​មាន​អំណាច​តែ​បន្តិច​ក៏​ដោយ គង់​តែ​បាន​កាន់​តាម​ពាក្យ​អញ​ដែរ ហើយ​មិន​បាន​លះ‌បង់​ឈ្មោះ​អញ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 “យើង​ស្គាល់​កិច្ចការ​ដែល​អ្នក​ប្រព្រឹត្ដ​នោះ​ហើយ មើល៍! យើង​បាន​បើក​ទ្វារ​ចំហ​នៅ​មុខ​អ្នក​ហើយ គ្មាន​នរណា​អាច​បិទ​បាន​ទេ។ អ្នក​មាន​អំណាច​តិច​មែន តែ​អ្នក​បាន​ប្រតិបត្ដិ​តាម​ពាក្យ​យើង ហើយ​មិន​បាន​បដិសេធ​ថា មិន​ស្គាល់​នាម​យើង​ផង។

សូមមើលជំពូក ចម្លង




វិវរណៈ 3:8
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​អ្នកណា​ដែល​បដិសេធ​ខ្ញុំ​នៅ​មុខ​មនុស្ស​ អ្នក​នោះ​នឹង​ត្រូវ​បដិសេធ​វិញ​នៅ​ចំពោះ​មុខ​ពួក​ទេវតា​របស់​ព្រះជាម្ចាស់។​


ប៉ុន្ដែ​ចូរ​នឹកចាំ​ពី​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​ថា​ បាវបម្រើ​មិន​ដែល​ធំជាង​ចៅហ្វាយ​របស់​ខ្លួន​ទេ​ បើ​គេ​បាន​បៀតបៀន​ខ្ញុំ​ទៅ​ហើយ​ នោះ​គេ​មុខជា​បៀតបៀន​អ្នក​រាល់គ្នា​ដែរ​ បើ​គេ​កាន់​តាម​ពាក្យ​របស់​ខ្ញុំ​ នោះ​គេ​មុខជា​កាន់​តាម​ពាក្យ​របស់អ្នក​រាល់គ្នា​ដែរ​


ខ្ញុំ​បាន​បង្ហាញ​ឲ្យ​ពួកអ្នក​ដែល​ព្រះអង្គ​បាន​ជ្រើសរើស​ពី​លោកិយ​ប្រទាន​ឲ្យ​ខ្ញុំ​នោះ​បាន​ស្គាល់​ព្រះនាម​របស់​ព្រះអង្គ​ហើយ។​ ពួកអ្នក​ទាំងនោះ​ជា​របស់​ព្រះអង្គ​ ហើយ​ព្រះអង្គ​បាន​ប្រទាន​ពួកគេ​ឲ្យ​ខ្ញុំ​ រួច​ពួកគេ​បាន​កាន់​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ។​


ពេល​ពួកគាត់​មក​ដល់​ ក៏​ប្រមូល​ក្រុមជំនុំ​មក​ជួបជុំ​គ្នា​ ហើយ​រៀបរាប់​ប្រាប់​ពួកគេ​ពី​កិច្ចការ​ទាំងឡាយ​ ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​ជាមួយ​ពួកគាត់​ និង​ពី​របៀប​ដែល​ព្រះអង្គ​បើក​ទ្វារ​នៃ​ជំនឿ​ឲ្យ​សាសន៍​ដទៃ​


ដ្បិត​មាន​ទ្វារ​យ៉ាង​ធំបាន​បើក​ចំហ​សម្រាប់​ខ្ញុំធ្វើ​ការ​យ៉ាង​មាន​ប្រសិទ្ធភាព​ ប៉ុន្ដែ​មាន​អ្នក​ប្រឆាំង​ច្រើន​ណាស់‍។​


ពេល​ខ្ញុំ​ទៅ​ក្រុង​ទ្រអាស​ ដើម្បី​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះគ្រិស្ដ​ នោះ​ព្រះអម្ចាស់​បាន​បើក​ទ្វារ​ឲ្យ​ខ្ញុំ​


ខ្ញុំ​អាច​ធ្វើ​អ្វីៗ​បាន​ទាំង​អស់​ដោយសារ​ព្រះអង្គ​ដែល​ចម្រើន​កម្លាំង​ដល់​ខ្ញុំ​


ហើយ​អធិស្ឋាន​ឲ្យ​យើង​ផង​ គឺ​សូម​ឲ្យ​ព្រះជាម្ចាស់​បើក​ទ្វារ​ឲ្យ​យើង​សម្រាប់​ព្រះបន្ទូល​ ដើម្បី​ឲ្យ​យើង​បាន​ប្រកាស​អំពី​អាថ៌កំបាំង​របស់​ព្រះគ្រិស្ដ​ ដែល​ខ្ញុំ​បាន​ជាប់​ចំណង​ដោយសារ​ការ​នេះ​ឯង​


ប៉ុន្ដែ​បើ​អ្នកណា​មិន​ផ្គត់ផ្គង់​សាច់​ញាតិ​របស់​ខ្លួន​ ជា​ពិសេស​ក្រុម​គ្រួសារ​របស់​ខ្លួន​ នោះ​ឈ្មោះ​ថា​បាន​បោះបង់​ចោល​ជំនឿ​ ហើយ​អាក្រក់​ជាង​អ្នក​មិន​ជឿ​ទៅ​ទៀត។​


ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ​ ខ្ញុំ​បាន​បញ្ចប់​ការ​ប្រណាំង​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​ក៏​បាន​រក្សា​ជំនឿ​ដែរ។​


ដ្បិត​មាន​មនុស្ស​ខ្លះ​បាន​ជ្រៀតចូល​មក​ដោយ​លួចលាក់​ គឺ​ជា​ពួក​ដែល​ត្រូវ​បាន​កត់​ទុក​តាំង​ពីដើម​មក​សម្រាប់​ការ​ជំនុំជម្រះ​នេះ​ ពួកគេ​ជា​មនុស្ស​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ គេ​បាន​ផ្លាស់ប្ដូរ​ព្រះគុណ​របស់​ព្រះជាម្ចាស់​នៃ​យើង​ទៅ​ការ​ល្មោភកាម​ ហើយ​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ចៅ​ហ្វាយ​ និង​ជា​ព្រះអម្ចាស់​តែ​មួយ​គត់​របស់​យើង​ទេ។​


យើង​ស្គាល់​កន្លែង​ដែល​អ្នក​រស់​នៅឋហើយ​ គឺឋជា​កន្លែង​ដែល​មាន​បល្ល័ង្ក​របស់​អារក្ស​សាតាំង​ ប៉ុន្ដែ​អ្នក​នៅ​តែ​ស្មោះស្ម័គ្រ​នឹង​ឈ្មោះ​របស់​យើង ហើយ​មិន​បាន​លះបង់​ចោល​ជំនឿ​លើ​យើង​ឡើយ​ ទោះបី​ជា​ក្នុង​ពេល​ដែល​អាន់ទីប៉ាស​ ជា​សាក្សី​ដ៏​ស្មោះត្រង់​របស់​យើង​ត្រូវ​គេ​សម្លាប់​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ជា​កន្លែង​ដែល​អារក្ស​សាតាំង​នៅ​នោះ​ក៏​ដោយ​


យើង​ស្គាល់​ការ​ប្រព្រឹត្ដិ​ ការ​នឿយ​ហត់​ ព្រម​ទាំង​ការ​ស៊ូទ្រាំ​របស់​អ្នក​ហើយ​ ទាំង​ដឹង​ថា​ អ្នក​មិន​អាច​ទ្រាំទ្រ​នឹង​ពួក​មនុស្ស​អាក្រក់​បាន​ឡើយ។​ អ្នក​បាន​ល្បងល​ពួកអ្នក​ដែល​ហៅ​ខ្លួន​ឯង​ថា​ជាសាវក​ ប៉ុន្ដែ​ពួកគេ​មិន​មែនជា​សាវក​ទេ​ គឺ​អ្នក​បាន​ឃើញ​ថា​ ពួកគេ​ជា​អ្នក​ភូតភរ​វិញ។​


មើល៍​ យើង​នឹង​មក​យ៉ាង​ឆាប់។​ មាន​ពរ​ហើយ​ អ្នកណា​ដែល​កាន់​តាម​ព្រះបន្ទូល​ដែល​បាន​ថ្លែង​ទុក​នៅ​ក្នុង​សៀវភៅ​នេះ។​


«ចូរ​សរសេរ​ទៅ​ទេវតា​របស់​ក្រុមជំនុំ​នៅ​ក្រុង​សើដេស​ថា​ ព្រះអង្គ​ដែល​មាន​ព្រះវិញ្ញាណ​ទាំង​ប្រាំពីរ​របស់​ព្រះជាម្ចាស់​ និង​មាន​ផ្កាយ​ទាំង​ប្រាំពីរ ​មាន​បន្ទូល​ដូច្នេះ​ថា​ យើង​ស្គាល់​ការ​ប្រព្រឹត្ដិ​របស់​អ្នក​ហើយ​ អ្នក​ឈ្មោះ​ថា​រស់​ ប៉ុន្ដែ​អ្នក​ស្លាប់​ទេ។​


ដោយ​ព្រោះ​អ្នក​បាន​កាន់​តាម​ពាក្យ​របស់​យើង​ដែល​ឲ្យ​ស៊ូទ្រាំ​ នោះ​យើង​នឹង​រក្សា​អ្នក​ឲ្យ​រួចផុត​ពី​គ្រា​នៃ​សេចក្ដី​វេទនា​ ដែល​បម្រុង​នឹង​មក​លើ​ពិភព​លោក​ទាំង​មូល​ដើម្បី​ល្បងល​ពួកអ្នក​ដែល​រស់​នៅ​លើ​ផែនដី។​


យើង​ស្គាល់​ការ​ប្រព្រឹត្ដិ​របស់​អ្នក​ហើយ​ គឺ​អ្នក​ត្រជាក់​មិន​ត្រជាក់​ ក្ដៅ​មិន​ក្ដៅ​ យើង​ចង់​ឲ្យ​អ្នក​ បើ​ត្រជាក់​គឺ​ត្រជាក់​ បើ​ក្ដៅ​គឺ​ក្ដៅ។​


«ចូរ​សរសេរ​ទៅ​ទេវតា​របស់​ក្រុមជំនុំ​នៅ​ក្រុង​ភីឡាដិលភា​ថា​ ព្រះអង្គ​ដ៏​បរិសុទ្ធ​ ព្រះអង្គ​ដ៏​ពិត​ ព្រះអង្គ​ដែល​មាន​កូនសោ​របស់​ស្ដេច​ដាវីឌ​ បើ​ព្រះអង្គ​បើក​ គ្មាន​អ្នកណា​បិទ​បាន​ ហើយ​បើ​ព្រះអង្គ​បិទ​ ក៏​គ្មាន​អ្នកណា​បើក​បាន​ មាន​បន្ទូល​ដូច្នេះ​ថា​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម