Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 5:6 - Khmer Christian Bible

6 ខ្ញុំ​ឃើញ​កូនចៀម​មួយ​ដែល​មើល​ទៅ​ដូច​ជា​គេ​សម្លាប់​រួច​ហើយ​ កំពុង​ឈរ​នៅ​រវាង​បល្ល័ង្ក​ និង​សត្វ​មាន​ជីវិត​ទាំង​បួន​ ព្រមទាំង​នៅ​កណ្ដាល​ពួក​ចាស់ទុំ​ទាំងឡាយ​ កូនចៀម​នោះ​មាន​ស្នែង​ប្រាំពីរ​ ភ្នែក​ប្រាំពីរ​ គឺ​ជា​ព្រះវិញ្ញាណ​ទាំង​ប្រាំពីរ​របស់​ព្រះជាម្ចាស់​ដែល​ព្រះអង្គ​បាន​ចាត់​ឲ្យ​ទៅ​ពាសពេញ​លើ​ផែនដី។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 បន្ទាប់មកទៀត ខ្ញុំ​ឃើញ​កូនចៀម​ឈរ​នៅ​កណ្ដាល​បល្ល័ង្ក កណ្ដាល​សត្វមានជីវិត​ទាំង​បួន ‍និង​នៅ​កណ្ដាលចំណោម​ពួក​ចាស់ទុំ​។ កូនចៀមនោះ​ដូចជា​ត្រូវបាន​សម្លាប់​ហើយ ទាំង​មាន​ស្នែង​ប្រាំពីរ និង​ភ្នែក​ប្រាំពីរ ដែល​ជា​ព្រះវិញ្ញាណ​ប្រាំពីរ​របស់​ព្រះ ដែល​ត្រូវបាន​ចាត់ឲ្យទៅ​ក្នុង​ផែនដីទាំងមូល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 បន្ទាប់​មក នៅ​រវាង​បល្ល័ង្ក​នឹង​សត្វ​មាន​ជីវិត​ទាំង​បួន និង​ក្នុង​ចំណោម​ពួក​ចាស់​ទុំ ខ្ញុំ​ឃើញ​កូន​ចៀមមួយ ដែល​មើល​ទៅ​ដូច​ជា​បាន​សម្លាប់​ហើយ មាន​ស្នែង​ប្រាំពីរ និង​ភ្នែក​ប្រាំពីរ ភ្នែក​ទាំង​នោះ​គឺ​ជា​វិញ្ញាណ​ទាំង​ប្រាំពីរ​របស់​ព្រះ ដែល​ទ្រង់​ចាត់​ទៅ​ពេញ​លើ​ផែនដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 បន្ទាប់​មក ខ្ញុំ​ឃើញ​កូន​ចៀម​មួយ​ឈរ​នៅ​ចំ​កណ្ដាល​បល្ល័ង្ក នៅ​កណ្ដាល​សត្វ​មាន​ជីវិត​ទាំង​បួន និង​នៅ​កណ្ដាល​ពួក​ព្រឹទ្ធា‌ចារ្យ។ កូន​ចៀម​ នោះ​មើល​ទៅ ដូច​ជា​គេ​បាន​សម្លាប់​ធ្វើ​យញ្ញ‌បូជា*​រួច​ហើយ មាន​ស្នែង​ប្រាំ‌ពីរ និង​ភ្នែក​ប្រាំ‌ពីរ ជា​ព្រះ‌វិញ្ញាណ​ទាំង​ប្រាំ‌ពីរ​របស់​ព្រះ‌ជា‌ម្ចាស់ ដែល​ព្រះអង្គ​ចាត់​ឲ្យ​យាង​ទៅ​ពាស‌ពេញ​លើ​ផែនដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​មាន​កូន​ចៀម​១ ដែល​មើល​ទៅ​ដូច​ជា​បាន​សំឡាប់​ហើយ មាន​ទាំង​ស្នែង​៧ នឹង​ភ្នែក​៧ កំពុង​តែ​ឈរ​នៅ​កណ្តាល​បល្ល័ង្ក នឹង​តួ​មាន​ជីវិត​ទាំង​៤ ហើយ​នៅ​កណ្តាល​ពួក​ចាស់‌ទុំ​ទាំង​ប៉ុន្មាន ឯ​ភ្នែក​ទាំង​នោះ គឺ​ជា​វិញ្ញាណ​ទាំង​៧​របស់​ព្រះ ដែល​ទ្រង់​ចាត់​ទៅ​ពេញ​លើ​ផែនដី

សូមមើលជំពូក ចម្លង

អាល់គីតាប

6 បន្ទាប់​មក ខ្ញុំ​ឃើញ​កូន​ចៀម​មួយ​ឈរ​នៅ​ចំ​កណ្ដាល​បល្ល័ង្ក នៅ​កណ្ដាល​សត្វ​មាន​ជីវិត​ទាំង​បួន និង​នៅ​កណ្ដាល​ពួក​អះលី‌ជំអះ។ កូន​ចៀមនោះ​មើល​ទៅ ដូច​ជា​គេ​បាន​សម្លាប់​ធ្វើ​គូរបាន​រួច​ហើយ មាន​ស្នែង​ប្រាំ​ពីរ និង​ភ្នែក​ប្រាំ​ពីរ ជា​រស​ទាំង​ប្រាំ​ពីរ​របស់​អុលឡោះ ដែល​ទ្រង់​ចាត់​ឲ្យ​ទៅ​ពាស‌ពេញ​លើ​ផែនដី។

សូមមើលជំពូក ចម្លង




វិវរណៈ 5:6
35 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រមទាំង​បាន​លើក​ស្នែង​នៃ​សេចក្ដី​សង្គ្រោះ​ឡើង​សម្រាប់​យើង​នៅ​ក្នុង​ពូជពង្ស​របស់​ដាវីឌ​ ជា​បាវបម្រើ​របស់​ព្រះអង្គ​


ថ្ងៃ​បន្ទាប់​មក​ លោក​យ៉ូហាន​បាន​ឃើញ​ព្រះយេស៊ូ​យាង​មកឯ​គាត់​ នោះ​គាត់​និយាយ​ថា៖​ «មើល៍​ នោះ​ជា​កូន​ចៀម​របស់​ព្រះជាម្ចាស់​ដែល​ដក​យក​បាប​របស់​មនុស្ស​លោក​


គាត់​មើល​ឃើញ​ព្រះយេស៊ូ​កំពុង​យាង​កាត់​ទី​នោះ​ គាត់​ក៏​និយាយ​ថា៖​ «មើល៍​ នោះ​ជា​កូន​ចៀម​របស់​ព្រះជាម្ចាស់»។​


បទគម្ពីរ​ដែល​មន្ដ្រី​ម្នាក់​នោះ​កំពុង​អាន​គឺ​ លោក​ត្រូវ​គេ​នាំ​ទៅ​ដូចជា​ចៀម​ ដែល​គេ​យក​ទៅ​សម្លាប់​ ហើយ​ដូចជា​កូន​ចៀម​ ដែល​ស្ងាត់​ស្ងៀម​នៅ​ចំពោះ​មុខ​អ្នក​កាត់​រោម​ ដូច្នេះ​ហើយ​បាន​ជា​លោក​មិន​បើក​មាត់​និយាយ​សោះ។​


ខ្ញុំ​ យ៉ូហាន​ ជូន​ចំពោះ​ក្រុមជំនុំ​ទាំង​ប្រាំពីរ​នៅ​ស្រុក​អាស៊ី។​ សូម​ឲ្យ​អ្នក​រាល់គ្នា​ទទួល​បាន​ព្រះគុណ​ និង​សេចក្ដី​សុខសាន្ត​ពី​ព្រះអង្គ​ដែល​គង់​នៅ​សព្វ​ថ្ងៃ​ គង់​នៅ​តាំង​ពី​ដើម​ ហើយ​ដែល​ត្រូវ​យាង​មក​ និង​ពី​ព្រះវិញ្ញាណ​ទាំង​ប្រាំពីរ​ដែល​នៅ​ពី​មុខ​បល្ល័ង្ក​របស់​ព្រះអង្គ​


ពួកគេ​បាន​ឈ្នះ​វា​ដោយសារ​ឈាម​របស់​កូនចៀម​ និង​ដោយសារ​ពាក្យ​នៃ​សេចក្ដី​បន្ទាល់​របស់​ពួកគេ​ ដ្បិត​ពួកគេ​មិន​បាន​ស្រឡាញ់​ជីវិត​របស់​ខ្លួន​រហូត​ដល់​ស្លាប់។​


រីឯ​អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​នឹង​ថ្វាយបង្គំ​វា​ គឺ​ជា​អស់​អ្នក​ដែល​តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក​គ្មាន​ឈ្មោះ​កត់​ទុក​នៅ​ក្នុង​បញ្ជី​ជីវិត​របស់​កូនចៀម​ដែល​ត្រូវ​បាន​គេ​សម្លាប់។​


បន្ទាប់​មក​ ខ្ញុំ​មើល​ទៅ​ឃើញ​កូនចៀម​ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន​ ហើយ​នៅ​ជាមួយ​ព្រះអង្គ​មាន​មនុស្ស​មួយសែន​បួនម៉ឺន​បួនពាន់​នាក់​ដែល​មាន​ព្រះនាម​របស់​ព្រះអង្គ​ និង​ព្រះនាម​ព្រះ​វរ​បិតា​របស់​ព្រះអង្គ​សរសេរ​នៅ​លើ​ថ្ងាស​របស់​គេ​


ស្ដេច​ទាំង​នោះ​នឹង​ច្បាំង​ជាមួយ​កូនចៀម​ ប៉ុន្ដែ​កូនចៀម​នឹង​ឈ្នះ​ពួកគេ​ ពី​ព្រោះ​កូនចៀម​ជា​ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់​ និង​ជា​ស្ដេច​លើ​អស់​ទាំង​ស្ដេច​ ហើយ​អស់​អ្នក​ដែល​នៅ​ជាមួយ​ព្រះអង្គ​ គឺ​ជា​អ្នក​ដែល​ព្រះអង្គ​បាន​ត្រាស់ហៅ​ បាន​ជ្រើសរើស​ និង​ជា​អ្នក​ស្មោះត្រង់»។​


ខ្ញុំ​មិន​ឃើញ​មាន​ព្រះវិហារ​នៅ​ក្នុង​ក្រុង​នោះ​ទេ​ ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់​ ព្រមទាំង​កូនចៀម​ គឺ​ជា​ព្រះវិហារ​របស់​ក្រុង​នោះ។​


ក្រុង​នោះ​មិន​ត្រូវ​ការ​ដួង​អាទិត្យ​ ឬ​លោកខែ​ដើម្បី​បំភ្លឺ​ឡើយ​ ដ្បិត​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​បាន​បំភ្លឺ​ក្រុង​នោះ​ហើយ​ រីឯ​កូនចៀម​ក៏​ជា​ចង្កៀង​របស់​ក្រុង​នោះ​ដែរ។​


បន្ទាប់​មក​ ទេវតា​នោះ​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ទន្លេ​ទឹក​ជីវិត​មួយ​ថ្លា​ដូច​ជា​កែវ​ចរណៃ​ហូរ​ចេញ​ពី​បល្ល័ង្ក​របស់​ព្រះជាម្ចាស់​ និង​បល្ល័ង្ក​របស់​កូនចៀម​


គ្រប់​ទាំង​បណ្ដាសា​លែង​មាន​នៅ​ក្នុង​ក្រុង​នោះ​ទៀត​ហើយ​ គឺ​មាន​តែ​បល្ល័ង្ក​របស់​ព្រះជាម្ចាស់​ និង​បល្ល័ង្ក​របស់​កូនចៀម​ប៉ុណ្ណោះ​នៅ​ក្នុង​ក្រុង​នោះ​ ហើយ​ពួក​បាវបម្រើ​របស់​ព្រះអង្គ​នឹង​បម្រើ​ព្រះអង្គ។​


សត្វ​មាន​ជីវិត​ទាំង​បួន​នោះ​ សត្វ​នីមួយៗ​មាន​ស្លាប​ប្រាំមួយ​ ក៏​មាន​ភ្នែក​ពេញ​នៅ​ជុំវិញ​ខ្លួន​ និង​នៅ​ខាង​ក្នុង​ខ្លួន​ដែរ​ ក៏​ពោល​ពាក្យ​ឥត​ឈប់​ទាំង​យប់ទាំង​ថ្ងៃ​ថា៖​ «បរិសុទ្ធ​ បរិសុទ្ធ​ បរិសុទ្ធ​ គឺ​ព្រះអម្ចាស់​ ជា​ព្រះ​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់​ ជា​ព្រះ​ដែល​គង់​នៅ​តាំង​ពីដើម គង់​នៅ​សព្វ​ថ្ងៃ​ ហើយ​ដែល​ត្រូវ​យាង​មក»។​


នោះ​ខ្ញុំ​ឃើញ​ ហើយ​ឮ​សំឡេង​ទេវតា​ជា​ច្រើន​នៅ​ជុំវិញ​បល្ល័ង្ក​ សត្វ​មាន​ជីវិត​ និង​ពួក​ចាស់ទុំ​ រីឯ​ចំនួន​ទេវតា​ទាំង​នោះ​មាន​រាប់ពាន់​រាប់ម៉ឺន​


នាំគ្នា​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំង‍ៗ​ថា៖​ «កូនចៀម​ដែល​គេ​បាន​សម្លាប់​នោះ​ស័ក្ដិសម​នឹង​ទទួល​អំណាច​ ទ្រព្យសម្បត្ដិ​ ប្រាជ្ញា​ ឥទ្ធិឫទ្ធិ​ កិត្ដិយស​ សិរី​រុងរឿង​ និង​ព្រះពរ»។​


នោះ​ខ្ញុំ​ក៏​ឮ​គ្រប់​ទាំង​ជីវិត​ដែល​បាន​បង្កើត​មក​ដែល​នៅ​ស្ថានសួគ៌​ នៅ​ផែនដី​ នៅ​ក្រោម​ដី​ និង​នៅ​ក្នុង​សមុទ្រ​ ព្រមទាំង​អ្វីៗ​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ​និយាយ​ថា៖​ «សូម​ឲ្យ​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក​ និង​កូនចៀម​បាន​ប្រកប​ដោយ​ព្រះពរ​ កិត្ដិយស​ សិរី​រុងរឿង​ និង​ព្រះចេស្ដា​រហូត​អស់កល្ប​ជានិច្ច»។​


រីឯ​សត្វ​មាន​ជីវិត​ទាំង​បួន​ក៏​និយាយ​ថា៖​ «អាម៉ែន!»​ នោះ​ពួក​ចាស់ទុំ​ក៏​ក្រាប​ថ្វាយបង្គំ។​


ទាំង​និយាយ​ទៅ​ភ្នំ​ និង​ថ្ម​ថា៖​ «ចូរ​ធ្លាក់​មក​លើ​យើង​ ហើយ​បំបាំង​យើង​ពី​ព្រះភក្រ្ត​របស់​ព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក​ និង​ពី​សេចក្ដី​ក្រោធ​របស់​កូនចៀម​ចុះ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម