Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យូដាស 1:12 - Khmer Christian Bible

12 មនុស្ស​ទាំង​នោះ​ជា​ស្នាម​ប្រឡាក់​នៅ​ក្នុង​ពិធី​បរិភោគ​អាហារ​រួមគ្នា​ដោយ​ក្ដី​ស្រឡាញ់​របស់​អ្នក​រាល់គ្នា​ ពួកគេ​បរិភោគ​ជាមួយ​អ្នក​រាល់គ្នា​ដោយ​ឥត​ភ័យខ្លាច​ឡើយ​ ពួកគេ​ចិញ្ចឹម​តែ​ខ្លួនឯង​ទេ​ ពួកគេ​ជា​ពពក​គ្មាន​ទឹក​ដែល​ត្រូវ​ខ្យល់​បក់​ផាត់​ទៅ​មក​ ជា​ដើមឈើ​នៅ​រដូវ​ត្រជាក់​ដែល​គ្មាន​ផ្លែ​ ងាប់​ពីរដង​ ហើយ​ត្រូវ​រម្លើង​ឫស​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 អ្នកទាំងនោះ​ជា​ស្នាមប្រឡាក់​ក្នុង​ពិធីលៀងនៃ​សេចក្ដីស្រឡាញ់​របស់អ្នករាល់គ្នា​។ នៅពេល​ពួកគេ​ស៊ីលៀងជាមួយ​អ្នករាល់គ្នា​ដោយ​ឥតភ័យខ្លាច ពួកគេ​បំប៉ន​ខ្លួនឯង​។ ពួកគេ​ជា​ពពក​ហួតហែង​ដែល​ត្រូវ​ខ្យល់​បក់បោក ជា​ដើមឈើ​គ្មានផ្លែ​ក្នុងរដូវផ្លែ ដែល​ងាប់​ពីរដង ហើយ​ត្រូវបាន​ដកចេញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 មនុស្ស​ទាំង​នេះ​ជា​ស្នាម​ប្រឡាក់ នៅ​ក្នុង​ពិធី​ដែល​អ្នក​រាល់​គ្នា​ប្រកប​អាហារ​ដោយចិត្ត​ស្រឡាញ់ គេ​ស៊ី​ផឹក​ដោយ​ឥត​ក្រែង គេ​បំពេញ​តែ​ក្រពះ​របស់​គេ គេ​ជា​ពពក​គ្មាន​ទឹក ដែល​រសាត់​តាម​ខ្យល់ ជា​ដើម​ឈើ​គ្មាន​ផ្លែ​ក្នុង​រដូវ​ផ្លែ ជា​សេចក្ដី​ស្លាប់​ពីរ​ដង ហើយ​ត្រូវ​រលើង​ឫស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 នៅ​ពេល​បងប្អូន​បរិភោគ​អាហារ​រួម​គ្នា​ដោយ​ចិត្ត​ស្រឡាញ់ អ្នក​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​មាន​ល្អក់‌កករ គឺ​គេ​នាំ​គ្នា​ស៊ី​ផឹក​បំពេញ​ក្រពះ ឥត​អៀន​ខ្មាស​ទាល់​តែ​សោះ។ ពួក​គេ​ប្រៀប​បាន​ទៅ​នឹង​ពពក​ឥត​មាន​ភ្លៀង ដែល​រសាត់​តាម​ខ្យល់ ប្រៀប​បាន​នឹង​ដើម​ឈើ​គ្មាន​ផ្លែ​ក្នុង​រដូវ​ផ្លែ ហើយ​ជា​ដើម​ឈើ​រលើង​ឫស ដែល​ងាប់​ពីរ​ដង​ទៅ​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ពួក​នោះ​ជា​ដុំ​ស្មោក‌គ្រោក ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​បរិភោគ ជា​មួយ​គ្នា​ដោយ​ស្រឡាញ់ គេ​បរិភោគ​ជា​មួយ​ឥត​ខ្លាច ទាំង​ចិញ្ចឹម​តែ​ខ្លួន​គេ គេ​ជា​ពពក​ឥត​ទឹក ដែល​ត្រូវ​ខ្យល់​បក់​ផាត់​ទៅ​មក ជា​ដើម​ឈើ​ឥត​ផ្លែ​ក្នុង​រដូវ​កាល ដែល​ស្លាប់​២​ដង​រួច​ហើយ ក៏​ត្រូវ​រលើង​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

12 នៅ​ពេល​ដែល​បង​ប្អូន​បរិភោគ​អាហារ​រួម​គ្នា​ដោយ​ចិត្ដ​ស្រឡាញ់ អ្នក​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​មាន​ល្អក់​កករ គឺ​គេ​នាំ​គ្នា​ស៊ី​ផឹក​បំពេញ​ក្រពះ ឥត​អៀន​ខ្មាស​ទាល់​តែ​សោះ។ ពួក​គេ​ប្រៀប​បាន​ទៅ​នឹង​ពពក​ឥត​មាន​ភ្លៀង ដែល​រសាត់​តាម​ខ្យល់ ប្រៀប​បាន​នឹង​ដើម​ឈើ​គ្មាន​ផ្លែ​ក្នុង​រដូវ​ផ្លែ ហើយ​ជា​ដើម​ឈើ​រលើង​ឫស ដែល​ងាប់​ពីរ​ដង​ទៅ​ហើយ

សូមមើលជំពូក ចម្លង




យូដាស 1:12
35 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ពេល​ថ្ងៃ​រះ​ឡើង​ ពន្លក​ក៏​ក្រៀម​ស្វិត​ដោយ​ព្រោះ​គ្មាន​ឫស។​


តែ​ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «រុក្ខជាតិ​ទាំងឡាយ​ណា​ដែល​ព្រះវរបិតា​របស់​ខ្ញុំ​គង់​នៅ​ស្ថានសួគ៌​មិន​បាន​ដាំ​ នោះ​នឹង​ត្រូវ​ដក​ចោល​


ហើយ​នៅ​ពេល​ថ្ងៃ​រះ​ឡើង​ វា​ក៏​ក្រៀម​ស្វិត​ ដោយ​ព្រោះ​គ្មាន​ឫស​


ប៉ុន្ដែ​ប្រសិន​បើ​បាវបម្រើ​នោះ​គិត​នៅ​ក្នុង​ចិត្ដ​ថា​ ចៅហ្វាយ​របស់​អញ​ក្រ​មក​ដល់​ណាស់​ នោះ​គាត់​ក៏​ចាប់ផ្ដើម​វាយ​បាវបម្រើ​ប្រុស​ស្រី​ឯ​ទៀតៗ​ ព្រមទាំង​ស៊ី​ផឹក​ទាល់​តែ​ស្រវឹង​


មាន​បុរស​ម្នាក់​ជា​អ្នក​មាន​ គាត់​ស្លៀក​ពាក់​សំពត់​ពណ៌​ស្វាយ​ និង​ក្រណាត់​ទេស​ឯក​ប្រណិត​ ហើយ​រស់​នៅ​សប្បាយ​រីករាយ​យ៉ាង​រុងរឿង​ជា​រៀង​រាល់​ថ្ងៃ។​


ដូច្នេះ​ចូរ​អ្នក​រាល់គ្នា​ប្រយ័ត្ន​ខ្លួន​ ក្រែង​លោ​ចិត្ដ​របស់​អ្នក​រាល់គ្នា​ផ្ទុក​ដោយ​ការ​ស្រវឹង​អួ​ និង​ការ​ខ្វល់​ខ្វាយ​នៃ​ជីវិត​ ហើយ​ថ្ងៃ​នោះ​អាច​ធ្លាក់មក​លើ​អ្នក​រាល់គ្នា​ភ្លាមៗ​ដូចជា​អន្ទាក់​


ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​មាន​ថ្ម​ កាល​ដុះ​ឡើង​ នោះ​ក៏​ក្រៀម​ស្វិត​ទៅ​ ព្រោះ​គ្មាន​សំណើម​


ដូច្នេះ​ យើង​មិន​ត្រូវ​នៅ​ជា​ទារក​ទៀត​ឡើយ​ យើង​មិន​ត្រូវ​ឃ្លេងឃ្លោង​ ហើយ​រសាត់​ចុះ​ឡើង​តាម​ខ្យល់​នៃ​សេចក្ដី​បង្រៀន​គ្រប់​បែប​យ៉ាង​ និង​តាម​ឧបាយ​កល​របស់​មនុស្ស‍​ដែល​មាន​ល្បិច​ប៉ិនប្រសប់​ក្នុង​ការ​បោកប្រាស់​


ហើយ​ទីបញ្ចប់​របស់​អ្នក​ទាំង​នោះ​ជា​សេចក្ដី​វិនាស​ ដ្បិត​ព្រះ​របស់​គេ​ជា​ក្រពះ​របស់​គេ​នោះ​ឯង​ រីឯ​សិរី​រុងរឿង​របស់​គេ​ ជា​សេចក្ដី​អាម៉ាស់​របស់​គេ​នោះ​ហើយ​ ពួកគេ​គិត​តែ​ពី​រឿង​លោកិយ​នេះ​ប៉ុណ្ណោះ​


ប៉ុន្ដែ​ស្រ្ដី​មេម៉ាយ​ណា​ដែល​រស់នៅ​ក្នុង​សេចក្ដី​ស្រើប​ស្រាល​ ទោះបី​នៅ​រស់​ក៏​ដោយ​ ក៏​ឈ្មោះ​ថា​ស្លាប់​ហើយ​ដែរ។​


កុំ​បណ្ដោយ​តាម​សេចក្ដី​បង្រៀន​ផ្សេងៗ​ និង​ប្លែកៗ​ឡើយ។​ ដ្បិត​ជា​ការ​ប្រសើរ​ ដែល​តាំងចិត្ដ​ឲ្យ​ខ្ជាប់ខ្ជួន​ដោយ​ព្រះគុណ​ មិន​មែន​ដោយ​អាហារ​ទេ​ ព្រោះ​អ្នកដែល​ប្រព្រឹត្ដ​បែប​នេះ​ គ្មាន​ប្រយោជន៍​អ្វី​ឡើយ។


អ្នក​រាល់គ្នា​បាន​រស់នៅ​លើ​ផែនដី​នេះ​យ៉ាង​ថ្កុំថ្កើង​រុងរឿង​ តាម​បំណង​ស្រើបស្រាល​ ហើយ​អ្នក​រាល់គ្នា​បាន​ចម្អែត​ចិត្ដ​របស់​ខ្លួន​ដូច​ជា​នៅ​ថ្ងៃ​សម្លាប់​សត្វ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម