Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កូឡុស 2:13 - Khmer Christian Bible

13 នៅ​ពេល​អ្នក​រាល់គ្នា​ស្លាប់​នៅ​ក្នុង‍​បាប​ និង​ការ​មិន​កាត់ស្បែក​ខាង​សាច់ឈាម​ ព្រះអង្គ​បាន​ប្រោស​អ្នក​រាល់គ្នា​ឲ្យ​មាន​ជីវិត​រួម​ជាមួយ​ព្រះអង្គ​ ទាំង​លើក​លែង​ទោស​បាប​ទាំង​អស់​របស់​យើង​ផង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 នៅពេល​អ្នករាល់គ្នា​ជា​មនុស្សស្លាប់​ក្នុង​ការបំពាន និង​ក្នុង​ការមិនបានកាត់ស្បែក​ខាងសាច់ឈាម ព្រះ​បាន​ប្រោស​អ្នករាល់គ្នា​ឲ្យរស់​ជាមួយ​ព្រះគ្រីស្ទ​។ ព្រះ​បាន​លើកលែងទោស​ឲ្យ​យើង​ចំពោះ​ការបំពាន​ទាំងអស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ឯ​អ្នក​រាល់​គ្នា​ដែល​បាន​ស្លាប់​ក្នុង​អំពើ​រំលង និង​ក្នុង​សណ្ឋាន​មិន​កាត់​ស្បែក​ខាង​សាច់​ឈាម នោះ​ព្រះ​បាន​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​រស់​ជា​មួយ​ព្រះ‌អង្គ ដោយ​បាន​អត់​ទោស​គ្រប់​ទាំង​អំពើ​រំលង​របស់​យើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ពី​ដើម បងប្អូន​បាន​ស្លាប់​មក​ពី​កំហុស​របស់​បងប្អូន និង​មក​ពី​បងប្អូន​ពុំ​បាន​ទទួល​ពិធី​កាត់​ស្បែក​ខាង​រូប​កាយ​ មែន តែ​ឥឡូវ​នេះ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​បងប្អូន​មាន​ជីវិត​រួម​ជា​មួយ​ព្រះ‌គ្រិស្ត។ ព្រះអង្គ​បាន​លើក‌លែង​ទោស​ទាំង​ប៉ុន្មាន របស់​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ឯ​អ្នក​រាល់​គ្នា​ដែល​បាន​ស្លាប់​ក្នុង​ការ​រំលង ហើយ​ក្នុង​សណ្ឋាន​មិន​កាត់​ស្បែក​ខាង​សាច់​ឈាម នោះ​ទ្រង់​បាន​ប្រោស​ឲ្យ​រស់​ជា​មួយ​នឹង​ទ្រង់ ដោយ​បាន​អត់​ទោស​ចំពោះ​អស់​ទាំង​ការ​រំលង​របស់​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ពី​ដើម​បង​ប្អូន​បាន​ស្លាប់​មក​ពី​កំហុស​របស់​បង​ប្អូន និង​មក​ពី​បង​ប្អូន​ពុំ​បាន​ទទួល​ពិធី​ខតាន់​ខាង​រូប​កាយមែន តែ​ឥឡូវ​នេះ អុលឡោះ​បាន​ប្រោស​ឲ្យ​បង​ប្អូន​មាន​ជីវិត​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស។ ទ្រង់​បាន​លើក‌លែង​ទោស​ទាំង​ប៉ុន្មាន​របស់​យើង។

សូមមើលជំពូក ចម្លង




កូឡុស 2:13
36 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រោះ​កូន​ប្រុស​របស់​ខ្ញុំ​នេះ​បាន​ស្លាប់​ហើយ​ ប៉ុន្ដែ​រស់​ឡើង​វិញ​ វា​បាន​វង្វេង​បាត់​ទៅ​ ប៉ុន្ដែ​រក​ឃើញ​វិញ។​ រួច​ពួកគេ​ក៏​ចាប់ផ្ដើម​អរ​សប្បាយ។​


ដូច្នេះ​ត្រូវ​តែ​អរ​សប្បាយ​ និង​មាន​អំណរ​ឡើង​ ព្រោះ​ប្អូន​ប្រុស​របស់​កូន​នេះ​បាន​ស្លាប់​ហើយ​ តែ​រស់​ឡើង​វិញ​ និង​បាន​វង្វេង​បាត់​ទៅ​ ប៉ុន្ដែ​រក​ឃើញ​វិញ»។​


ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​ទុក​ឲ្យ​មនុស្ស​ស្លាប់​បញ្ចុះ​គ្នា​គេ​ចុះ​ រីឯ​អ្នក​វិញ​ ចូរ​ទៅ​ផ្សាយ​ពី​នគរ​ព្រះជាម្ចាស់​ចុះ»។​


ដ្បិត​ព្រះ​វរ​បិតា​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ ហើយ​ប្រទាន​ជីវិត​ដល់​គេ​ជា​យ៉ាង​ណា​ នោះ​ព្រះរាជ​បុត្រា​ក៏​ប្រទាន​ជីវិត​ដល់​អស់​អ្នក​ដែល​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​ជា​យ៉ាង​នោះ​ដែរ​


វិញ្ញាណ​ផ្ដល់​ជីវិត​ រូប​សាច់​គ្មាន​ប្រយោជន៍​អ្វី​ឡើយ​ ឯ​ពាក្យ​សំដី​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​ គឺ​ជា​វិញ្ញាណ​ ហើយ​ជា​ជីវិត​


ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «យើង​បាន​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ឪពុក​របស់​ជនជាតិ​ជាច្រើន»។​ គាត់​ជា​ឪពុក​របស់​យើង​នៅ​ក្នុង​ព្រះ​វត្ដមាន​របស់​ព្រះជាម្ចាស់​ ដែល​គាត់​បាន​ជឿ​ គឺ​ជា​ព្រះ​ដែល​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​វិញ​ និង​មាន​បន្ទូល​ឲ្យ​អ្វី​ដែល​គ្មាន​រូបរាងត្រលប់​ជា​មាន​រូបរាង។​


ហើយ​មិន​ត្រូវ​ប្រគល់​អវយវៈ​ទាំងឡាយ​របស់​អ្នក​រាល់គ្នា​ឲ្យ​បាប​ទុក​ជា​ឧបករណ៍​បម្រើ​សេចក្ដី​ទុច្ចរិត​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​ថ្វាយ​ខ្លួន​ដល់​ព្រះជាម្ចាស់​ ទុក​ដូចជា​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ រួច​ថ្វាយ​អវយវៈ​ទាំងឡាយ​របស់​អ្នក​រាល់គ្នា​ដល់​ព្រះជាម្ចាស់​ទុក​ជា​ឧបករណ៍​បម្រើ​សេចក្ដី​សុចរិត​វិញ​


ហើយ​បើ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ដែល​បាន​ប្រោស​ព្រះយេស៊ូ​ឲ្យ​រស់​ឡើង​វិញ​គង់​នៅ​ក្នុង​អ្នក​រាល់គ្នា​ នោះ​ព្រះជាម្ចាស់​ដែល​បាន​ប្រោស​ព្រះគ្រិស្ដ​ឲ្យ​រស់​ឡើង​វិញ​ ​នឹង​ប្រោស​រូបកាយ​ដែល​តែងតែ​ស្លាប់​របស់​អ្នក​រាល់គ្នា​ឲ្យ​រស់​ឡើង​វិញ​មិន​ខាន​ដែរ​ តាមរយៈ​ព្រះវិញ្ញាណ​របស់​ព្រះអង្គ​ដែល​គង់​នៅ​ក្នុង​អ្នក​រាល់គ្នា។​


មនុស្ស​ល្ងង់​អើយ!​ អ្វី​ដែល​អ្នក​ព្រោះ​ទៅ​ បើ​មិន​ងាប់​ទេ​ វា​ក៏​មិន​ដុះ​ឡើង​ដែរ​


ដូច្នេះ​ក៏​មាន​សេចក្ដី​ចែង​ទុក​ដែរ​ថា៖​ «លោក​អ័ដាម​ដែល​ជា​មនុស្ស​ទីមួយ​បាន​ត្រលប់​ជា​មាន​ជីវិត​រស់»​ ប៉ុន្ដែ​លោក​អ័ដាម​ចុងក្រោយ​ជា​វិញ្ញាណ​ដែល​ផ្ដល់​ជីវិត‍​


ព្រះអង្គ​ក៏​បាន​ធ្វើ​ឲ្យ​យើង​មាន​សមត្ថភាព​ធ្វើ​ជា​អ្នកបម្រើ​កិច្ច​ព្រមព្រៀង​ថ្មី​ដែល​មិន​មែន​សរសេរ​ជា​អក្សរ​ទេ​ ប៉ុន្ដែ​ដោយ​ព្រះវិញ្ញាណ​វិញ​ ដ្បិត​អក្សរ​សម្លាប់​ ប៉ុន្ដែ​ព្រះវិញ្ញាណ​ផ្ដល់​ជីវិត។​


គឺ​នៅ​ក្នុង​ព្រះគ្រិស្ដ​ ព្រះជាម្ចាស់​កំពុង​ផ្សះផ្សា​លោកិយ​នេះ​ជាមួយ​ព្រះអង្គ​ ដោយ​មិន​ប្រកាន់​កំហុស​របស់​ពួកគេ​ឡើយ​ ហើយ​ព្រះអង្គ​បាន​ប្រគល់​ព្រះបន្ទូល​នៃ​ការ​ផ្សះផ្សា​នោះ​ដល់​យើង​


រីឯ​អ្នក​រាល់គ្នា​វិញ​ អ្នក​រាល់គ្នា​បាន​ស្លាប់​នៅ​ក្នុង​កំហុស​ និង​បាប​របស់​អ្នក​រាល់គ្នា​


ដូច្នេះ​ ចូរ​ចាំ​ថា​ពី​មុន​អ្នក​រាល់គ្នា​ជា​សាសន៍​ដទៃ​ខាង​សាច់ឈាម​ ដែល​ត្រូវ​បាន​ពួកអ្នក​ដែល​ហៅ​ថា​ពួក​កាត់ស្បែក​ខាង​សាច់ឈាម​ដោយ​ដៃ​មនុស្ស​ ហៅ​អ្នក​រាល់គ្នា​ថា​ពួក​មិន​កាត់ស្បែក​


ព្រោះ​ជា​ពន្លឺ​ទេ​តើ​ដែល​បង្ហាញ​ឲ្យ​ឃើញ​អ្វីៗ​ទាំង​អស់។​ ដូច្នេះ​ហើយ​ បាន​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា​ ចូរ​ក្រោក​ឡើង​ អ្នក​ដែល​ដេក​លក់​អើយ!​ ចូរ​ក្រោក​ចេញ​ពី​ពួក​មនុស្ស​ស្លាប់​មក​ នោះ​ព្រះគ្រិស្ដ​នឹង​ចាំង​ពន្លឺ​មក​លើ​អ្នក។​


អ្នក​រាល់គ្នា​ត្រូវ​បាន​បញ្ចុះ​ជាមួយ​ព្រះគ្រិស្ដ​តាមរយៈ​ពិធី​ជ្រមុជ​ទឹក​ ហើយ​ក៏​បាន​រស់​ឡើង​វិញ​ជាមួយ​ព្រះអង្គ​ដែរ​តាមរយៈ​ជំនឿ​លើ​អានុភាព​របស់​ព្រះជាម្ចាស់​ដែល​បាន​ប្រោស​ព្រះគ្រិស្ដ​ឲ្យ​រស់​ឡើង​វិញ​


ប៉ុន្ដែ​ស្រ្ដី​មេម៉ាយ​ណា​ដែល​រស់នៅ​ក្នុង​សេចក្ដី​ស្រើប​ស្រាល​ ទោះបី​នៅ​រស់​ក៏​ដោយ​ ក៏​ឈ្មោះ​ថា​ស្លាប់​ហើយ​ដែរ។​


នៅ​ចំពោះ​ព្រះជាម្ចាស់​ដែល​បាន​ប្រទាន​ជីវិត​ដល់​អ្វីៗ​ទាំង​អស់​ និង​នៅ​ចំពោះ​ព្រះគ្រិស្ដ​យេស៊ូ​ដែល​បាន​ធ្វើ​បន្ទាល់​ដោយ​សេចក្ដី​ប្រកាស​ដ៏​ល្អ​នៅ​ចំពោះ​មុខ​លោក​ប៉ុនទាសពីឡាត់​ ខ្ញុំ​បង្គាប់​អ្នក​ថា​


ដូច្នេះ​ ចូរ​យើង​ចេញ​ពី​សេចក្ដី​បង្រៀន​បឋម​អំពី‍​ព្រះគ្រិស្ដ​ ហើយ​ឆ្ពោះ​ទៅ​កាន់​ភាព​គ្រប់​លក្ខណ៍​ កុំ​ឲ្យ​យើង​ចាក់​គ្រឹះ​ម្ដងទៀត​ឡើយ​ ដូច​ជា​ខាងឯ​ការ​ប្រែចិត្ដ​ចេញ​ពី​កិច្ចការ​របស់​សេចក្ដី​ស្លាប់ ​ជំនឿ​លើ​ព្រះជាម្ចាស់​


នោះ​ឈាម​របស់​ព្រះគ្រិស្ដ​ដែល​បាន​ថ្វាយ​អង្គ​ទ្រង់​ទុក​ជា​តង្វាយ​ដ៏​ឥត​សៅហ្មង​ដល់​ព្រះ​ជាម្ចាស់​តាមរយៈ​ព្រះវិញ្ញាណ​ដ៏​អស់កល្ប​ជានិច្ច​វិញ​ កាន់​តែ​ធ្វើ​ឲ្យ​មនសិការ​របស់​យើង​ស្អាត​ពី​កិច្ចការ​ខាង‍ឯ​សេចក្ដី​ស្លាប់​ទៅ​ទៀត​ ដើម្បី​ឲ្យ​បម្រើ​ព្រះ​ជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​


រីឯ​ជំនឿ​ក៏​ដូច្នោះ​ដែរ​ បើ​គ្មាន​ការ​ប្រព្រឹត្ដិ​ទេ​ នោះ​ស្លាប់​ហើយ​


ឱ​ មនុស្ស​ឥត​ប្រាជ្ញា​អើយ!​ តើ​អ្នក​ចង់​ដឹង​ដែរ‍ឬ​ទេ​ថា​ ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ដិ​ គឺ​គ្មាន​ប្រយោជន៍​អ្វី​ឡើយ។​


ដូច្នេះ​ រូបកាយ​គ្មាន​វិញ្ញាណ​ស្លាប់​ជា​យ៉ាង​ណា​ នោះ​ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ដិ​ក៏​ស្លាប់​ជា​យ៉ាង​នោះ​ដែរ។​


កូន​តូចៗ​អើយ!​ ខ្ញុំ​សរសេរ​មក​អ្នក​រាល់គ្នា​ ពី​ព្រោះ​អ្នក​រាល់គ្នា​បាន​ទទួល​ការ​លើកលែង​ទោស​បាប​ហើយ​ ដោយសារ​ព្រះនាម​របស់​ព្រះអង្គ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម