វិវរណៈ 1:20 - Khmer Christian Bible20 រីឯអាថ៌កំបាំងអំពីផ្កាយទាំងប្រាំពីរដែលអ្នកបានឃើញនៅដៃស្ដាំរបស់យើង និងជើងចង្កៀងមាសទាំងប្រាំពីរនោះ គឺដូច្នេះ ផ្កាយទាំងប្រាំពីរជាទេវតារបស់ក្រុមជំនុំទាំងប្រាំពីរ ហើយជើងចង្កៀងទាំងប្រាំពីរជាក្រុមជំនុំទាំងប្រាំពីរនោះហើយ»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល20 រីឯអាថ៌កំបាំងនៃផ្កាយទាំងប្រាំពីរដែលអ្នកបានឃើញនៅដៃស្ដាំរបស់យើង និងជើងចង្កៀងមាសទាំងប្រាំពីរនោះ គឺដូច្នេះ: ផ្កាយទាំងប្រាំពីរជាទូតរបស់ក្រុមជំនុំទាំងប្រាំពីរ ហើយជើងចង្កៀងទាំងប្រាំពីរជាក្រុមជំនុំទាំងប្រាំពីរនោះឯង”៕ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 ឯអាថ៌កំបាំងអំពីផ្កាយទាំងប្រាំពីរ ដែលអ្នកបានឃើញនៅដៃស្តាំយើង និងអំពីជើងចង្កៀងមាសទាំងប្រាំពីរ គឺដូច្នេះ ផ្កាយទាំងប្រាំពីរនោះ ជាពួកទេវតារបស់ក្រុមជំនុំទាំងប្រាំពីរ ហើយជើងចង្កៀងទាំងពីរ ជាក្រុមជំនុំទាំងប្រាំពីរនោះឯង»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 ចំពោះអត្ថន័យលាក់កំបាំងអំពីផ្កាយទាំងប្រាំពីរ ដែលអ្នកឃើញយើងកាន់នៅដៃ និងជើងចង្កៀងមាសទាំងប្រាំពីរនេះ មានដូចតទៅ: ផ្កាយទាំងប្រាំពីរ គឺជាទេវតារបស់ក្រុមជំនុំ*ទាំងប្រាំពីរ ហើយជើងចង្កៀងទាំងប្រាំពីរ គឺជាក្រុមជំនុំទាំងប្រាំពីរនោះឯង»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 ឯសេចក្ដីអាថ៌កំបាំងពីផ្កាយទាំង៧ ដែលឯងបានឃើញនៅដៃស្តាំអញ ហើយពីជើងចង្កៀងមាសទាំង៧ នោះស្រាយថា ផ្កាយទាំង៧នោះ គឺជាទេវតារបស់ពួកជំនុំទាំង៧ ហើយជើងចង្កៀងទាំង៧ នោះគឺជាពួកជំនុំទាំង៧នោះឯង។ សូមមើលជំពូកអាល់គីតាប20 ចំពោះអត្ថន័យលាក់កំបាំង អំពីផ្កាយទាំងប្រាំពីរដែលអ្នកឃើញយើងកាន់នៅដៃ និងជើងចង្កៀងមាសទាំងប្រាំពីរនេះមានដូចតទៅៈ ផ្កាយទាំងប្រាំពីរ គឺជាម៉ាឡាអ៊ីកាត់របស់ក្រុមជំអះទាំងប្រាំពីរ ហើយជើងចង្កៀងទាំងប្រាំពីរ គឺជាក្រុមជំអះទាំងប្រាំពីរនោះឯង»។ សូមមើលជំពូក |