ប៉ុន្ដែ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់លោកថា៖ «អ្នកនោះមិនត្រូវទទួលមត៌ករបស់អ្នកទេ គឺកូនដែលនឹងកើតចេញពីអ្នកវិញ ដែលត្រូវទទួលមត៌ក»។
២ សាំយូអែល 7:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាឯងបានរស់នៅគ្រប់កំណត់អាយុហើយ រួចបានដេកលក់ទៅជាមួយបុព្វបុរសឯង នោះយើងនឹងតាំងពូជពង្សដែលកើតពីឯងមក ឲ្យឡើងសោយរាជ្យជំនួសឯង ហើយយើងនឹងតាំងរាជ្យគេឲ្យខ្ជាប់ខ្ជួនឡើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលណាអ្នកលាចាកលោកនេះទៅជួបជុំនឹងបុព្វបុរសរបស់អ្នក យើងនឹងឲ្យពូជពង្សរបស់អ្នកផ្ទាល់ឡើងស្នងរាជ្យ ហើយយើងនឹងពង្រឹងរាជ្យរបស់គេផង ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាឯងបានរស់នៅគ្រប់កំណត់អាយុហើយ រួចបានដេកលក់ទៅជាមួយនឹងពួកឰយុកោឯង នោះអញនឹងតាំងពូជពង្សដែលកើតពីឯងមក ឲ្យសោយរាជ្យឡើងជំនួសឯង ហើយអញនឹងតាំងរាជ្យវាឲ្យខ្ជាប់ខ្ជួនឡើង អាល់គីតាប ពេលណាអ្នកលាចាកលោកនេះ ទៅជួបជុំនឹងបុព្វបុរសរបស់អ្នក យើងនឹងឲ្យពូជពង្សរបស់អ្នកផ្ទាល់ ឡើងស្នងរាជ្យ ហើយយើងនឹងពង្រឹងរាជ្យរបស់គេផង។ |
ប៉ុន្ដែ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់លោកថា៖ «អ្នកនោះមិនត្រូវទទួលមត៌ករបស់អ្នកទេ គឺកូនដែលនឹងកើតចេញពីអ្នកវិញ ដែលត្រូវទទួលមត៌ក»។
ព្រះអង្គបានប្រោសសេចក្ដីសង្គ្រោះយ៉ាងធំ ដល់ស្តេចរបស់ព្រះអង្គ ហើយក៏សម្ដែងសេចក្ដីសប្បុរសដល់អ្នក ដែលព្រះអង្គបានចាក់ប្រេងតាំង គឺដល់ដាវីឌ និងព្រះរាជវង្ស ជារៀងដរាបតទៅ។
បើមិនដូច្នោះទេ កាលណាព្រះករុណា ជាព្រះអង្គម្ចាស់ផ្ទំលក់ជាមួយបុព្វបុរសរបស់ព្រះករុណាទៅ នោះខ្ញុំម្ចាស់ និងសាឡូម៉ូន ជាកូនរបស់ខ្ញុំម្ចាស់ នឹងត្រូវគេរាប់ថាជាអ្នកមានទោសមិនខាន»។
ហើយមានរាជឱង្ការថា "សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលប្រកបដោយព្រះពរ ដែលព្រះអង្គបានប្រទានឲ្យមានម្នាក់ អង្គុយលើបល្ល័ង្ករបស់ទូលបង្គំនៅថ្ងៃនេះ ឲ្យភ្នែកទូលបង្គំបានឃើញ"»។
ព្រះបាទដាវីឌក៏បានផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសពស្ដេចនៅក្នុងទីក្រុងដាវីឌ។
ធ្វើដូច្នោះ ព្រះយេហូវ៉ានឹងសម្រេចតាមព្រះបន្ទូលដែលព្រះអង្គបានមានព្រះបន្ទូលនឹងបិតាថា "បើកូនចៅរបស់ឯងរក្សាផ្លូវរបស់គេ ឲ្យបានដើរនៅចំពោះមុខយើង ដោយស្មោះត្រង់ អស់ពីចិត្ត អស់ពីព្រលឹងគេ នោះនឹងមិនដែលខានមានពូជឯង អង្គុយលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែលឡើយ"។
ដូច្នេះ ទូលបង្គំមានបំណងនឹងសង់ព្រះដំណាក់មួយថ្វាយព្រះយេហូវ៉ា ជាព្រះរបស់ទូលបង្គំ តាមដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកកាន់ព្រះបាទដាវីឌ ជាបិតាទូលបង្គំថា "បុត្ររបស់អ្នក ដែលយើងនឹងតាំងឲ្យសោយរាជ្យជំនួសអ្នក នោះនឹងស្អាងវិហារមួយសម្រាប់ឈ្មោះយើង"។
ទ្រង់មានរាជឱង្ការថា៖ «សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលបានប្រកបដោយព្រះពរ ជាព្រះដែលសម្រេចតាមរយៈព្រះបន្ទូល ដែលព្រះអង្គបានសន្យាចំពោះព្រះបាទដាវីឌបិតារបស់យើងថា
ប៉ុន្តែ ឯងមិនត្រូវស្អាងវិហារនោះទេ គឺជាកូនដែលឯងនឹងបង្កើតមក កូននោះនឹងស្អាងសម្រាប់ឈ្មោះយើងវិញ"។
ដូច្នេះ ព្រះយេហូវ៉ាបានសម្រេចតាមព្រះបន្ទូលនោះហើយ ដ្បិតយើងនេះបានកើតឡើង ជំនួសដាវីឌ ជាបិតាយើង ក៏អង្គុយលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាបានសន្យា ហើយយើងបានស្អាងព្រះវិហារនេះ ថ្វាយព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល។
នោះយើងនឹងតាំងរាជ្យរបស់អ្នកលើសាសន៍អ៊ីស្រាអែលឲ្យនៅជាប់ជារៀងរាបតទៅ តាមដែលយើងបានសន្យានឹងដាវីឌ ជាបិតារបស់អ្នកថា "នឹងមិនដែលខានមានពូជឯងអង្គុយលើបល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែលឡើយ"។
ប៉ុន្តែ ព្រះយេហូវ៉ាមិនសព្វព្រះហឫទ័យនឹងបំផ្លាញពួកយូដាទេ ដោយយល់ដល់ដាវីឌជាអ្នកបម្រើរបស់ព្រះអង្គ ដូចជាបានសន្យាដល់ទ្រង់ថា នឹងប្រោសប្រទានឲ្យទ្រង់មានចង្កៀងមួយភ្លឺ សម្រាប់ពួកជំនួរវង្សរបស់ព្រះអង្គតទៅ។
កាលណាឯងបានរស់នៅគ្រប់កំណត់អាយុហើយ នៅខណៈដែលឯងត្រូវទៅជួបជុំនឹងបុព្វបុរសឯង នោះយើងនឹងតាំងពូជពង្សឯងឡើង គឺជាម្នាក់ក្នុងពួកកូនឯង ហើយនឹងតាំងរាជ្យរបស់អ្នកនោះ ឲ្យខ្ជាប់ខ្ជួនឡើង
ឥឡូវនេះ ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ សូមឲ្យសេចក្ដីដែលទ្រង់បានសន្យានឹងព្រះបាទដាវីឌ ជាបិតាទូលបង្គំ បានតាំងខ្ជាប់ខ្ជួន ដ្បិតទ្រង់បានលើកទូលបង្គំឡើង ជាស្តេចលើសាសន៍មួយមានគ្នាច្រើនដូចជាធូលីនៅផែនដី ។
តើអ្នករាល់គ្នាមិនដឹងទេថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល បានប្រទានអំណាចមកលើសាសន៍អ៊ីស្រាអែល គឺដល់ដាវីឌ និងវង្សានុវង្សរបស់ទ្រង់ឲ្យសោយរាជ្យជាដរាបតទៅ តាមសេចក្ដីសញ្ញាដែលតាំងដោយអំបិល?
ប៉ុន្តែ ព្រះយេហូវ៉ាមិនសព្វព្រះហឫទ័យនឹងបំផ្លាញពួកវង្សរបស់ដាវីឌទេ ដោយព្រោះសេចក្ដីសញ្ញាដែលព្រះអង្គបានតាំងនឹងដាវីឌ ហើយ ដោយព្រោះបានសន្យានឹងទ្រង់ថា នឹងប្រោសប្រទានចង្កៀងមួយដល់ទ្រង់ និងពួកកូនចៅទ្រង់ជាដរាបទៅ ។
រួចក្រុមជំនុំទាំងអស់គ្នាក៏ចុះសញ្ញានឹងស្តេច នៅក្នុងព្រះដំណាក់របស់ព្រះ។ យេហូយ៉ាដាមានប្រសាសន៍ទៅគេថា៖ «មើល៍! នេះជារាជបុត្ររបស់ស្តេច សូមឲ្យទ្រង់បានសោយរាជ្យឡើង ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូលអំពីដំណើររាជវង្សរបស់ព្រះបាទដាវីឌ។
ព្រះអង្គបានរក្សាសេចក្ដីសន្យា ដែលព្រះអង្គបានមានព្រះបន្ទូលនឹងអ្នកបម្រើរបស់ព្រះអង្គ គឺព្រះបាទដាវីឌ ជាបិតាទូលបង្គំ ព្រះអង្គបានមានព្រះបន្ទូលដោយព្រះឧស្ឋរបស់ព្រះអង្គ ហើយសម្រេចសេចក្ដីនោះ ដោយព្រះហស្តរបស់ព្រះអង្គ ដូចជាមានមកសព្វថ្ងៃនេះ។
តែមិនមែនឯងទេដែលត្រូវស្អាងព្រះវិហារនោះ គឺជាកូនដែលឯងនឹងបង្កើតវិញ កូននោះនឹងស្អាងព្រះវិហារ សម្រាប់ឈ្មោះរបស់យើង "។
យើងនឹងតាំងពូជពង្សរបស់គេ ឲ្យនៅជាប់ជារៀងរហូត ហើយឲ្យរាជបល្ល័ង្ករបស់គេ បាននៅជាប់ដូចជាផ្ទៃមេឃ។
នៅគ្រានោះ ឫសនៃអ៊ីសាយនឹងបានតាំងឡើង ទុកជាទង់ដល់ជនជាតិទាំងឡាយ ឯគ្រប់សាសន៍ គេនឹងស្វែងរកអ្នកនោះ ឯទីសម្រាករបស់អ្នកនោះ នឹងបានជាទីរុងរឿងឧត្តម។
ឯសេចក្ដីចម្រើននៃរដ្ឋបាលព្រះអង្គ និងសេចក្ដីសុខសាន្តរបស់ព្រះអង្គ នោះនឹងមិនចេះផុតពីបល្ល័ង្ករបស់ដាវីឌ និងនគរនៃព្រះអង្គឡើយ ដើម្បីនឹងតាំងឡើង ហើយទប់ទល់ ដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត ចាប់តាំងពីឥឡូវនេះ ជារៀងរាបដរាបទៅ គឺសេចក្ដីឧស្សាហ៍របស់ព្រះយេហូវ៉ា នៃពួកពលបរិវារនឹងសម្រេចការនេះ។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ដាវីឌនឹងមិនដែលអាក់ខានមានមនុស្សសម្រាប់អង្គុយលើបល្ល័ង្ករបស់ពូជពង្សនៃអ៊ីស្រាអែលឡើយ
មនុស្សជាច្រើន ក្នុងចំណោមអស់អ្នកដែលដេកលក់នៅក្នុងធូលីដី នឹងភ្ញាក់ឡើង ខ្លះភ្ញាក់ខាងឯជីវិតអស់កល្បជានិច្ច ហើយខ្លះទៀតភ្ញាក់ខាងឯសេចក្ដីអាម៉ាស់ ហើយអាប់យសអស់កល្បជានិច្ច។
នេះជាបញ្ជីពង្សាវតាររបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជវង្សព្រះបាទដាវីឌ និងជាជំនួរវង្សរបស់លោកអ័ប្រាហាំ។
បុត្រនោះនឹងបានជាធំឧត្តម ហើយគេនឹងហៅទ្រង់ថា "ព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត" ហើយព្រះអម្ចាស់ដ៏ជាព្រះ នឹងប្រទានរាជ្យបល្ល័ងរបស់ព្រះបាទដាវីឌ ជាបុព្វបុរសរបស់ព្រះអង្គថ្វាយដល់ព្រះអង្គ។
បន្ទាប់មក ព្រះអង្គក៏ស្រាយន័យសេចក្តីដែលចែងអំពីព្រះអង្គនៅក្នុងគម្ពីរទាំងមូល ឲ្យគេស្តាប់ ចាប់ពីគម្ពីរលោកម៉ូសេ និងគម្ពីរហោរារៀងមក។
រីឯព្រះបាទដាវីឌ ក្រោយពីស្ដេចបានបម្រើគោលបំណងរបស់ព្រះ ដល់មនុស្សជំនាន់របស់ខ្លួនរួចមក ទ្រង់ក៏ផ្ទំលក់ទៅ ហើយគេបានបញ្ចុះសពទ្រង់ជាមួយបុព្វបុរស ហើយក៏ឃើញសេចក្តីពុករលួយដែរ
ដូច្នេះ ដោយព្រោះព្រះបាទដាវីឌជាហោរា ហើយជ្រាបថា ព្រះបានស្បថសន្យាជាមួយលោកថា ព្រះអង្គនឹងប្រទានម្នាក់ពីពូជរបស់លោក ឲ្យបានគង់លើបល្ល័ង្ករបស់លោក។
មើល៍ ខ្ញុំប្រាប់អ្នករាល់គ្នាពីអាថ៌កំបាំង គឺថា យើងទាំងអស់គ្នានឹងមិនដេកលក់ទេ តែយើងទាំងអស់គ្នានឹងត្រូវផ្លាស់ប្រែ
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «មើល៍ អ្នកត្រូវដេកលក់ទៅជាមួយបុព្វបុរសរបស់អ្នក។ បន្ទាប់មក ប្រជាជននេះនឹងលើកគ្នា ហើយផិតទៅតាមព្រះដទៃ ជាព្រះរបស់ស្រុកដែលគេចូលទៅនៅកណ្ដាលនោះ។ គេនឹងបោះបង់ចោលយើង ហើយផ្តាច់សេចក្ដីសញ្ញាដែលយើងបានតាំងជាមួយគេ។
ប្រសិនបើយើងជឿថា ព្រះយេស៊ូវបានសុគត ព្រមទាំងរស់ឡើងវិញមែន នោះត្រូវជឿថា តាមរយៈព្រះយេស៊ូវ ព្រះនឹងនាំអស់អ្នកដែលបានដេកលក់ទៅហើយ ឲ្យបាននៅជាមួយព្រះអង្គដែរ។