Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 89:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 យើង​នឹង​តាំង​ពូជ‌ពង្ស​របស់​គេ ឲ្យ​នៅ​ជាប់​ជារៀង​រហូត ហើយ​ឲ្យ​រាជបល្ល័ង្ក​របស់​គេ បាន​នៅ​ជាប់​ដូច​ជា​ផ្ទៃ​មេឃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 យើង​នឹង​តាំង​ពូជពង្ស​របស់គាត់​ឡើង​ជារៀងរហូត ហើយ​តាំង​បល្ល័ង្ក​របស់គាត់​ឡើង​ឲ្យបាន​ដូច​អាយុកាល​របស់​ផ្ទៃមេឃ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​គេ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ ហើយ​រាជ្យ​របស់​គេ​នឹង​គង់‌វង្ស នៅ​ជា​យូរ​អង្វែង​ដូច​ផ្ទៃ​មេឃ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 អញ​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​ដាវីឌ​នៅ​ជាប់​ជា​ដរាប ហើយ​ឲ្យ​រាជ្យ​បាន​នៅ​អស់​កាល​ដែល​ផ្ទៃ​មេឃ មាន​នៅ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

29 យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​គាត់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ ហើយ​រាជ្យ​របស់​គាត់​នឹង​គង់‌វង្ស នៅ​ជា​យូរ​អង្វែង​ដូច​ផ្ទៃ​មេឃ​ដែរ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 89:29
16 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​វង្ស​របស់​ខ្ញុំ​មិន​មែន​ដូច្នេះ នៅ​ចំពោះ​ព្រះ​ទេ​ឬ? ដ្បិត​ព្រះ‌អង្គ​បាន​តាំង​សញ្ញា​នឹង​ខ្ញុំ ឲ្យ​នៅ​ជាប់​អស់‌កល្ប​ជា‌និច្ច ជា​សញ្ញា​ដែល​មាន​របៀប​រៀប‌រយ ហើយ​ពិត​ប្រាកដ។ តើ​មិន​មែន​ព្រះ‌អង្គ ដែល​ប្រទាន​ឲ្យ​ខ្ញុំ​បាន​ចម្រើន​ឡើង ហើយ​ជួយ​ខ្ញុំ​ឲ្យ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​គ្រប់​យ៉ាង?


កូន​នោះ​នឹង​ស្អាង​ព្រះ‌វិហារ​សម្រាប់​ឈ្មោះ​យើង​វិញ គេ​នឹង​ធ្វើ​ជា​កូន​របស់​យើង យើង​ក៏​នឹង​ធ្វើ​ជា​ឪពុក​ដល់​គេ ហើយ​នឹង​តាំង​រាជ្យ​គេ​លើ​នគរ​អ៊ីស្រា‌អែល​ជា​ដរាប​ទៅ"។


៙ ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​ព្រះ​បាទ​ដាវីឌ ដោយ​សេចក្ដី​ពិត ដែល​ព្រះ‌អង្គ​នឹង​មិន​ប្រែ​ប្រួល​ឡើយ​ថា៖ «ក្នុង​ចំណោម​កូន​ប្រុស​ៗ ដែល​កើត​ចេញ​ពី​ខ្លួន​អ្នក យើង​នឹង​តាំង​ម្នាក់ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​របស់​អ្នក។


ព្រះ​រាជា​ទូល​សូម​ជីវិត​ពី​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​ប្រទាន​ឲ្យ គឺ​ឲ្យ​មាន​អាយុ​យឺន‌យូរ ជា​អង្វែង​តរៀង​ទៅ។


៙ ឱ​ព្រះ​អើយ បល្ល័ង្ក​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ។ ដំបង​រាជ្យ​នៃ​រាជ្យ​ព្រះ‌អង្គ ជា​ដំបង​រាជ្យ​សុចរិត


ពូជ‌ពង្ស​ដាវីឌ​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​រៀង‌រាប​ដរាប ហើយ​រាជបល្ល័ង្ក​របស់​គេ​នឹង​គង់​វង្ស នៅ​ចំពោះ​យើងដូច​ព្រះ‌អាទិត្យ។


"យើង​នឹង​តាំង​ពូជ‌ពង្សអ្នក ឲ្យ​នៅ​ជាប់​អស់​កល្ប​ជា‌និច្ច ក៏​នឹង​សង់​បល្ល័ង្ក​របស់​អ្នក ឲ្យ​នៅគង់​វង្ស​គ្រប់​ជំនាន់​តទៅ"» ។ -បង្អង់


ចូរ​ឱន​ត្រចៀក ហើយ​មក​ឯ​យើង ចូរ​ស្តាប់​ចុះ នោះ​ព្រលឹង​អ្នក​នឹង​បាន​រស់ យើង​នឹង​តាំង​សេចក្ដី​សញ្ញា​នឹង​អ្នក​រាល់​គ្នា ជា​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច គឺ​ជា​សេចក្ដី​មេត្តា‌ករុណា​ស្មោះ‌ត្រង់ ដែល​បាន​ផ្តល់​ដល់​ដាវីឌ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​នេះ​ជា​សេចក្ដី​សញ្ញា​ដែល​យើង​បាន​តាំង​នឹង​គេ គឺ​ថា​វិញ្ញាណ​របស់​យើង​ដែល​សណ្ឋិត​នៅ​លើ​អ្នក ហើយ​ពាក្យ​ដែល​យើង​បាន​ដាក់​នៅ​ក្នុង​មាត់​អ្នក នោះ​នឹង​មិន​ដែល​ឃ្លាត​ចេញ​ពី​មាត់​អ្នក ពី​មាត់​ពូជ‌ពង្ស​របស់​អ្នក ឬ​ពី​មាត់​នៃ​កូន​ចៅ​គេ ចាប់​តាំង​ពី​ឥឡូវ​នេះ​ដរាប​ដល់​អស់​កល្ប​រៀង​ទៅ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ឯ​សេចក្ដី​ចម្រើន​នៃ​រដ្ឋ​បាល​ព្រះ‌អង្គ និង​សេចក្ដី​សុខ‌សាន្ត​របស់​ព្រះ‌អង្គ នោះ​នឹង​មិន​ចេះ​ផុត​ពី​បល្ល័ង្ក​របស់​ដាវីឌ និង​នគរ​នៃ​ព្រះ‌អង្គ​ឡើយ ដើម្បី​នឹង​តាំង​ឡើង ហើយ​ទប់‌ទល់ ដោយ​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត ចាប់​តាំង​ពី​ឥឡូវ​នេះ ជា​រៀង‌រាប​ដរាប​ទៅ គឺ​សេចក្ដី​ឧស្សាហ៍​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារនឹង​សម្រេច​ការ​នេះ។


ក្នុង​រជ្ជ​កាល​នៃ​ស្តេច​ទាំង​នោះ ព្រះ​នៃ​ស្ថាន‌សួគ៌​នឹង​តាំង​រាជ្យ​មួយ​ឡើង ដែល​នឹង​បំផ្លាញ​មិន​បាន​ឡើយ ហើយ​រាជ្យ​នោះ​ក៏​នឹង​មិន​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​សាសន៍​ដទៃ​ណា​មួយ​ដែរ គឺ​នឹង​កម្ទេច​រាជ្យ​ទាំង​ប៉ុន្មាន​នោះ​វិញ ហើយ​ធ្វើ​ឲ្យ​វិនាស​សាប​សូន្យ រាជ្យ​នោះ​នឹង​នៅ​ស្ថិត‌ស្ថេរ​ជា​រៀង​រហូត


ដើម្បី​ឲ្យ​អាយុ​របស់​អ្នក និង​អាយុ​កូន​ចៅ​របស់​អ្នក​បាន​ចម្រើន​វែង​ឡើង នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​បុព្វ‌បុរស​របស់​អ្នក ដូច​ជា​ផ្ទៃ​មេឃ​នៅ​លើ​ផែន‌ដី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម