Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 7:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ឬ​ដូច​នៅ​គ្រា​ដែល​យើង​បាន​តាំង​ពួក​ចៅ‌ហ្វាយ ឲ្យ​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​នោះ​ឡើយ យើង​បាន​ប្រោស​ឲ្យ​ឯង​បាន​សម្រាក រួច​ពី​ពួក​ខ្មាំង​សត្រូវ​ឯង​ទាំង​អស់​ហើយ។ ម្យ៉ាង​ទៀត ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ឲ្យ​ព្រះ‌រាជា​ជ្រាប​ថា ទ្រង់​នឹង​តាំង​ព្រះ‌វង្សា​ព្រះ‌ករុណា​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ឬ​ដូច​នៅ​គ្រា​ដែល​យើង​បាន​តែង‌តាំង​ពួក​ចៅហ្វាយ ឲ្យ​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​ឡើយ។ យើង​ឲ្យ​អ្នក​បាន​សុខ​ក្សេម‌ក្សាន្ត រួច​ផុត​ពី​ខ្មាំង​សត្រូវ​ទាំង​អស់ ព្រម​ទាំង​ឲ្យ​អ្នក​មាន​សន្តតិ‌វង្ស​មួយ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ឬ​ដូច​នៅ​គ្រា​ដែល​អញ​បាន​តាំង​ពួក​ចៅហ្វាយ ឲ្យ​គ្រប់‌គ្រង​លើ​អ៊ីស្រាអែល ជា​រាស្ត្រ​អញ​នោះ​ឡើយ អញ​បាន​ប្រោស​ឲ្យ​ឯង​បាន​សំរាក រួច​ពី​ពួក​ខ្មាំង​សត្រូវ​ឯង​ទាំង​អស់​ហើយ (យ៉ាង​នោះព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ឲ្យ​ព្រះ‌រាជា​ជ្រាប​ថា ទ្រង់​នឹង​តាំង​ព្រះ‌វង្សា​ព្រះ‌ករុណា​ឡើង)

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ឬ​ដូច​នៅ​គ្រា​ដែល​យើង​បាន​តែង‌តាំង​ពួក​ចៅហ្វាយ ឲ្យ​គ្រប់‌គ្រង​លើ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​ឡើយ។ យើង​ឲ្យ​អ្នក​បាន​សុខ​ក្សេម‌ក្សាន្ត រួច​ផុត​ពី​ខ្មាំង​សត្រូវ​ទាំង​អស់ ព្រម​ទាំង​ឲ្យ​អ្នក​មាន​សន្តតិ‌វង្ស​មួយ​ផង។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 7:11
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ស្តេច​បាន​គង់​នៅ​ក្នុង​ដំណាក់ ហើយ​ព្រះ‌យេហូវ៉ា​បាន​ប្រោស‌ប្រទាន​ឲ្យ​ទ្រង់​មាន​សេចក្ដី​សម្រាក រួច​ពី​ពួក​ខ្មាំង​សត្រូវ​នៅ​គ្រប់​ទិស


ប៉ុន្តែ ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ នេះ​ជា​ការ​យ៉ាង​តូច​នៅ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ទេ បាន​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ពី​ពូជ‌ពង្ស​របស់​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ រហូត​ដល់​យូរ​អង្វែង​ទៅ​មុខ​ទៀត ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ តើ​របៀប​នេះ​មនុស្ស​អាច​យល់​ឬ​ទេ?


បពិត្រ ឱ​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យ​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​បាន​ដឹង​ហើយ ដោយ​ព្រះ‌បន្ទូល​ថា "យើង​នឹង​តាំង​វង្សា​ឯង​ឡើង" ហេតុ​ដូច្នេះ​បាន​ជា​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ មាន​ចិត្ត​ក្លាហាន​នឹង​ហ៊ាន​អធិស្ឋាន​ពាក្យ​ទាំង​នេះ ទូល​ដល់​ព្រះ‌អង្គ។


ដូច្នេះ បើ​ឯង​នឹង​ស្តាប់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​យើង​បង្គាប់ ហើយ​ដើរ​តាម​អស់​ទាំង​ផ្លូវ​របស់​យើង ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ​នៅ​ភ្នែក​យើង ដោយ​កាន់​តាម​បញ្ញត្តិ និង​ក្រឹត្យ‌ក្រម​របស់​យើង ដូច​ជា​ដាវីឌ ជា​អ្នក​បម្រើ​យើង​ដែរ នោះ​យើង​នឹង​នៅ​ជា‌មួយ​ឯង ហើយ​នឹង​តាំង​ជំនួរ​វង្ស​ឯង​ឡើង​ឲ្យ​ខ្ជាប់‌ខ្ជួន ដូច​ជា​យើង​បាន​តាំង​ឲ្យ​ដាវីឌ​ដែរ យើង​នឹង​ប្រគល់​ពួក​អ៊ីស្រា‌អែល​ឲ្យ​ដល់​ឯង


ដូច្នេះ ទូល‌បង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ទ្រង់​បាន​តាំង​ទូល‌បង្គំ​ឡើង​ឲ្យ​អង្គុយ​លើប​ល្ល័ង្ក​របស់​ស្ដេច​ដាវីឌ ជា​បិតា ហើយ​បាន​ឲ្យ​ទូល‌បង្គំ​មាន​ជំនួរ​វង្ស ដូច​ជា​ទ្រង់​បាន​សន្យា​ទុក គឺ​ស្បថ​ថា នៅ​ថ្ងៃ​នេះ អ័ដូ‌នីយ៉ា​ត្រូវ​ស្លាប់​ជា​ពិត»។


គឺ​ដូច​ជា​គ្រា​កាល​ចាប់​តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​តាំង​ពួក​ចៅ‌ហ្វាយ ឲ្យ​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​នោះ​ឡើយ យើង​បាន​បង្ក្រាប​អស់​ទាំង​ខ្មាំង​សត្រូវ​ឯង​ហើយ (មួយ​ទៀត​ទូល‌បង្គំ​ក្រាប​ទូល​ថា ព្រះ‌យេហូវ៉ា​នឹង​តាំង​ព្រះ‌វង្សា​ទ្រង់​ឡើង)


កូន​នោះ​នឹង​ស្អាង​ព្រះ‌វិហារ​សម្រាប់​ឈ្មោះ​យើង​វិញ គេ​នឹង​ធ្វើ​ជា​កូន​របស់​យើង យើង​ក៏​នឹង​ធ្វើ​ជា​ឪពុក​ដល់​គេ ហើយ​នឹង​តាំង​រាជ្យ​គេ​លើ​នគរ​អ៊ីស្រា‌អែល​ជា​ដរាប​ទៅ"។


កាល​ណា​ព្រះ‌អង្គ​ប្រោស ឲ្យ​មាន​សេចក្ដី​ស្រាក‌ស្រាន្ត តើ​អ្នក​ណា​អាច​ធ្វើ​ឲ្យ​កម្រើក​ឡើង​បាន? កាល​ណា​ព្រះ‌អង្គ​លាក់​ព្រះ‌ភក្ត្រ តើ​អ្នក​ណា​មើល​ព្រះ‌អង្គ​ឃើញ? ហើយ​នេះ​ក៏​ដូច​គ្នា ទោះ​បើ​និយាយ​ចំពោះ​នគរ​ទាំង​មូល ឬ​ចំពោះ​មនុស្ស​តែ​ម្នាក់​ក្តី


ខ្មាំង​សត្រូវ​របស់​គេ​បាន​សង្កត់‌សង្កិន​គេ ហើយ​បង្ក្រាប​គេ ឲ្យ​នៅ​ក្រោម​អំណាច​របស់​ខ្លួន។


ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​មិន​សង់​ផ្ទះ​ទេ អស់​អ្នក​ដែល​សង់​នឹង​ធ្វើ​ការ​ជា​ឥត​ប្រយោជន៍។ ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​មិន​ថែ‌រក្សា​ទី​ក្រុង​ទេ អ្នក​យាម​ល្បាតនឹង​ខំ​ប្រឹង​យាម ជា​ឥត​ប្រយោជន៍។


ព្រះ‌អង្គ​បញ្ឈប់​សង្គ្រាម រហូត​ដល់​ចុង​បំផុត​នៃ​ផែន​ដី ព្រះ‌អង្គ​បំបាក់​ធ្នូ ហើយ​កាច់​លំពែង ក៏​ដុត​រទេះ​ចម្បាំងដោយ​ភ្លើង។


ដោយ​ព្រោះ​ពួក​ឆ្មប​ទាំង​នោះ​កោត​ខ្លាច​ព្រះ ព្រះ‌អង្គ​ក៏​ប្រទាន​ឲ្យ​ពូជពង្ស​របស់​នាង​បាន​ចម្រុង​ចម្រើន។


ស្ត្រី​ដែល​មាន​ប្រាជ្ញា​តែង​សង់​ផ្ទះ​របស់​ខ្លួន តែ​ស្ត្រី​ល្ងី‌ល្ងើ​រំលំ​ផ្ទះ​ដោយ​ដៃ​របស់​ខ្លួន​ផ្ទាល់។


ដោយ​សារ​ជំនឿ អ្នក​ទាំង​នោះ​បាន​ច្បាំង​ឈ្នះ​នគរ​ផ្សេងៗ បាន​ប្រព្រឹត្ត​អំពើ​សុចរិត បាន​ទទួល​សេចក្ដី​សន្យា បាន​បិទ​មាត់​សិង្ហ


យើង​នឹង​បង្កើត​ឲ្យ​មាន​សង្ឃ​មួយ​ដែល​ស្មោះ​ត្រង់​សម្រាប់​យើង ជា​អ្នក​ដែល​ធ្វើ​តាម​ចិត្ត​តាម​គំនិត​យើង​វិញ ហើយ​យើង​នឹង​ឲ្យ​អ្នក​នោះ​មាន​គ្រួសារ​ដ៏​រឹង‌ប៉ឹង អ្នក​នោះ​នឹង​ដើរ​នៅ​ចំពោះ​អ្នក​ដែល​យើង​ចាក់​ប្រេង‌តាំង​ឲ្យ​ជា​រៀង​រហូត​ទៅ។


សូម​អត់​ទោស​អំពើ​រំលង​នេះ​ដល់​ស្រី​បម្រើ​របស់​លោក​ផង ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​តាំង​ជំនួរ‌វង្ស​របស់​លោក​ម្ចាស់​នៃ​ខ្ញុំ ឲ្យ​មាំ‌មួន​ឡើង​ជា​ពិត​ប្រាកដ ព្រោះ​លោក​ម្ចាស់​នៃ​ខ្ញុំ​តែង​ធ្វើ​សង្គ្រាម​នៃ​ព្រះ‌យេហូវ៉ា ហើយ​នឹង​គ្មាន​ឃើញ​សេចក្ដី​អាក្រក់​ណា​នៅ​ក្នុង​លោក​ម្ចាស់​ឡើយ គ្រប់​មួយ​ជីវិត​របស់​លោក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម