២ របាក្សត្រ 21:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ប៉ុន្តែ ព្រះយេហូវ៉ាមិនសព្វព្រះហឫទ័យនឹងបំផ្លាញពួកវង្សរបស់ដាវីឌទេ ដោយព្រោះសេចក្ដីសញ្ញាដែលព្រះអង្គបានតាំងនឹងដាវីឌ ហើយ ដោយព្រោះបានសន្យានឹងទ្រង់ថា នឹងប្រោសប្រទានចង្កៀងមួយដល់ទ្រង់ និងពួកកូនចៅទ្រង់ជាដរាបទៅ ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ប៉ុន្តែ ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងលុបបំបាត់រាជវង្សរបស់ព្រះបាទដាវីឌទេ ព្រោះយល់ដល់សម្ពន្ធមេត្រី ដែលព្រះអង្គចងជាមួយព្រះបាទដាវីឌ ហើយព្រះអង្គក៏បានសន្យាថានឹងប្រោសប្រទានឲ្យពូជពង្សរបស់ព្រះបាទដាវីឌ ឡើងសោយរាជ្យរហូតតទៅ ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ប៉ុន្តែព្រះយេហូវ៉ាទ្រង់មិនសព្វព្រះហឫទ័យ នឹងបំផ្លាញពួកវង្សរបស់ដាវីឌទេ ដោយព្រោះសេចក្ដីសញ្ញាដែលទ្រង់បានតាំងនឹងដាវីឌ ហើយដោយព្រោះបានសន្យានឹងទ្រង់ថា នឹងប្រោសប្រទានចង្កៀង១ដល់ទ្រង់ នឹងពួកកូនចៅទ្រង់ជាដរាបទៅ។ សូមមើលជំពូកអាល់គីតាប7 ប៉ុន្តែ អុលឡោះតាអាឡាមិនគាប់ចិត្តនឹងលុបបំបាត់រាជវង្សរបស់ស្តេចទតទេ ព្រោះយល់ដល់សម្ពន្ធមេត្រី ដែលទ្រង់ចងជាមួយស្តេចទត ហើយទ្រង់ក៏បានសន្យាថានឹងប្រោសប្រទានឲ្យពូជពង្សរបស់ស្តេចទត ឡើងសោយរាជ្យរហូតតទៅ។ សូមមើលជំពូក |
ប៉ុន្តែ ព្រះនាងយ៉ូសេបា ជាបុត្រីស្តេច បានលួចយកយ៉ូអាស ជាបុត្រាព្រះបាទអ័ហាស៊ីយ៉ា ចេញពីពួកបុត្រាដែលត្រូវគេសម្លាប់នោះ។ ព្រះនាងបានដាក់យ៉ូអាស និងមេដោះនៅក្នុងបន្ទប់ដេក។ ព្រះនាងយ៉ូសេបា បុត្រីព្រះបាទយេហូរ៉ាម ភរិយារបស់សង្ឃយេហូយ៉ាដា ត្រូវជាកនិដ្ឋារបស់ព្រះបាទអ័ហាស៊ីយ៉ា បានលាក់រាជកុមារពីព្រះនាងអ័ថាលាបែបដូច្នោះ ដើម្បីឲ្យបានរួចពីស្លាប់។
ដូច្នេះ ឱព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមព្រះអង្គរក្សាសេចក្ដីសន្យានឹងបិតាទូលបង្គំ គឺព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ ដែលថា "នឹងមិនដែលខានមានពូជឯងអង្គុយលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល នៅមុខយើងឡើយ ឲ្យតែកូនចៅអ្នកប្រុងប្រយ័ត្ននឹងផ្លូវខ្លួន ដើម្បីនឹងដើរតាមក្រឹត្យវិន័យរបស់យើង ដូចជាអ្នកបានដើរនៅមុខយើងដែរ"។