កាលពួកកូនចៅអាំម៉ូនបានឃើញថា ពួកស៊ីរីបាក់ទ័ពហើយ នោះគេក៏រត់ចេញពីមុខអ័ប៊ីសាយដែរ នាំគ្នាចូលទៅក្នុងទីក្រុងវិញ រួចយ៉ូអាប់ក៏ត្រឡប់ពីពួកកូនចៅអាំម៉ូន វិលទៅឯក្រុងយេរូសាឡិមវិញ។
២ សាំយូអែល 11:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅរដូវក្ដៅនៃឆ្នាំ ជាពេលដែលស្តេចទាំងប៉ុន្មានត្រូវចេញទៅច្បាំង ព្រះបាទដាវីឌបានចាត់យ៉ូអាប់ ជាមួយពលទ័ពរបស់លោក និងពួកអ៊ីស្រាអែលទាំងអស់គ្នាឲ្យទៅ គេបានបំផ្លាញពួកកូនចៅអាំម៉ូន ហើយឡោមព័ទ្ធច្បាំងក្រុងរ៉ាបាត ឯព្រះបាទដាវីឌគង់នៅក្នុងក្រុងយេរូសាឡិម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មួយឆ្នាំក្រោយមក គឺនៅរដូវដែលស្ដេចនានាមានទម្លាប់ចេញទៅធ្វើសឹក ព្រះបាទដាវីឌចាត់លោកយ៉ូអាប់ ព្រមទាំងនាយទាហាន និងកងទ័ពអ៊ីស្រាអែលទាំងមូល ឲ្យចេញទៅច្បាំងនឹងជនជាតិអាំម៉ូន។ ពួកគេបានកម្ទេចស្រុកនោះ ហើយឡោមព័ទ្ធក្រុងរ៉ាបាត។ រីឯព្រះបាទដាវីឌគង់នៅក្រុងយេរូសាឡឹម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់១ខួបក្រោយមក ក្នុងរដូវដែលល្មមឲ្យស្តេចទាំងប៉ុន្មានចេញទៅច្បាំងបាន នោះដាវីឌទ្រង់ចាត់យ៉ូអាប់ ព្រមទាំងពលទ័ពរបស់លោក នឹងពួកអ៊ីស្រាអែលទាំងអស់គ្នាឲ្យទៅ គេក៏បំផ្លាញពួកកូនចៅអាំម៉ូន ហើយឡោមព័ទ្ធច្បាំងនឹងក្រុងរ៉ាបាត តែឯដាវីឌទ្រង់គង់នៅក្នុងក្រុងយេរូសាឡិមវិញ។ អាល់គីតាប មួយឆ្នាំក្រោយមក គឺនៅរដូវដែលស្តេចនានាមានទម្លាប់ចេញទៅធ្វើសឹក ទតចាត់លោកយ៉ូអាប់ ព្រមទាំងនាយទាហាន និងកងទ័ពអ៊ីស្រអែលទាំងមូល ឲ្យចេញទៅច្បាំងនឹងជនជាតិអាំម៉ូន។ ពួកគេបានកំទេចស្រុកនោះ ហើយឡោមព័ទ្ធក្រុងរ៉ាបាត។ រីឯស្តេចទតនៅក្រុងយេរូសាឡឹម។ |
កាលពួកកូនចៅអាំម៉ូនបានឃើញថា ពួកស៊ីរីបាក់ទ័ពហើយ នោះគេក៏រត់ចេញពីមុខអ័ប៊ីសាយដែរ នាំគ្នាចូលទៅក្នុងទីក្រុងវិញ រួចយ៉ូអាប់ក៏ត្រឡប់ពីពួកកូនចៅអាំម៉ូន វិលទៅឯក្រុងយេរូសាឡិមវិញ។
បន្ទាប់មក ហោរានោះក៏ចូលទៅគាល់ស្តេចអ៊ីស្រាអែលទូលថា៖ «សូមទ្រង់ទៅចម្រើនកម្លាំងឡើង ហើយខំប្រឹងមើលការដែលទ្រង់ធ្វើ ដ្បិតដល់ចូលឆ្នាំថ្មី ស្តេចស៊ីរីនឹងឡើងមកច្បាំងនឹងទ្រង់ទៀត»។
ដល់ចូលឆ្នាំថ្មី បេន-ហាដាដក៏ត្រួតមើលពួកទ័ពស៊ីរី ហើយឡើងទៅដល់ក្រុងអាផែក ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែល។
មួយឆ្នាំក្រោយមក នៅរដូវដែលល្មមឲ្យស្តេចទាំងប៉ុន្មានចេញទៅច្បាំងបាន នោះយ៉ូអាប់នាំពលទ័ពចេញទៅបំផ្លាញស្រុករបស់ពួកកូនចៅអាំម៉ូន ក៏ឡោមព័ទ្ធច្បាំងនឹងក្រុងរ៉ាបាត តែព្រះបាទដាវីឌគង់នៅក្រុងយេរូសាឡិម យ៉ូអាប់ក៏ច្បាំងឈ្នះក្រុងរ៉ាបាត។
ដល់ចូលឆ្នាំថ្មី នោះព្រះបាទនេប៊ូក្នេសាចាត់គេឲ្យទៅនាំទ្រង់មកក្រុងបាប៊ីឡូន ហើយក៏យកគ្រឿងប្រដាប់យ៉ាងល្អទាំងប៉ុន្មាននៃព្រះវិហាររបស់ព្រះយេហូវ៉ាមកផង រួចលើកសេដេគា ជាបិតុលាទ្រង់ឡើងជាស្តេចលើពួកយូដា និងពួកក្រុងយេរូសាឡិមវិញ។
៙ តើអ្នកណានឹងនាំទូលបង្គំ ចូលទៅក្នុងទីក្រុងមាំមួនបាន? តើអ្នកណានឹងនាំទូលបង្គំចូលទៅស្រុកអេដុម?
មានពេលសម្រាប់ស្រឡាញ់ ពេលសម្រាប់ស្អប់ មានពេលសម្រាប់ចម្បាំង និងពេលសម្រាប់សេចក្ដីសុខ។
ហេតុនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «មើល៍ នឹងមានគ្រាមកដល់ ដែលយើងនឹងធ្វើឲ្យឮសម្រែកប្រាប់ពីចម្បាំង នៅក្រុងរ៉ាបាតរបស់ពួកកូនចៅអាំម៉ូន ហើយទីក្រុងនោះនឹងទៅជាគំនរបំណែកនៅស្ងាត់ច្រៀប ហើយតំបន់នៅជុំវិញទាំងប៉ុន្មាន នឹងត្រូវដុតចោល គ្រានោះ សាសន៍អ៊ីស្រាអែលនឹងបានមត៌ក ដែលពួកកូនចៅអាំម៉ូនបានយកជារបស់គេនោះមកវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ឱហែសបូនអើយ ចូរទ្រហោយំចុះ ដ្បិតក្រុងអៃយត្រូវខូចអស់ហើយ ឱពួកកូនស្រីនៃក្រុងរ៉ាបាតអើយ ចូរស្រែកឡើង ចូរស្លៀកសំពត់ធ្មៃ ហើយទួញទំនួញចុះ ត្រូវរត់ទៅមកតាមរបង ដ្បិតព្រះម៉ូឡុកនឹងត្រូវចាប់យកទៅជាឈ្លើយ ព្រមទាំងពួកសង្ឃ និងពួកចៅហ្វាយទាំងប៉ុន្មាន។
ចូរអ្នកតម្រូវឲ្យមានផ្លូវមួយ សម្រាប់ឲ្យដាវបានទៅដល់ក្រុងរ៉ាបាត នៃពួកកូនចៅអាំម៉ូន និងមួយទៀតចូលទៅក្រុងស្រុកយូដា ដល់ក្រុងយេរូសាឡិម ជាទីក្រុងមាំមួន។
យើងនឹងបង្កាត់ភ្លើងនៅលើកំផែងក្រុងរ៉ាបាត ភ្លើងនោះនឹងឆេះទីមាំមួនរបស់ក្រុងនោះអស់ទៅ ទាំងមានសម្រែកក្នុងថ្ងៃសឹកសង្គ្រាម ទាំងមានព្យុះសង្ឃរា ក្នុងថ្ងៃដែលមានខ្យល់កំបុតត្បូង
ព្រះយេហូវ៉ានឹងចេញទៅប្រហារសាសន៍ទាំងនោះ ដូចកាលនៅថ្ងៃចម្បាំងដែលព្រះអង្គបានច្បាំងនឹងគេដែរ។
(ដ្បិតមានស្ដេចអុកស្រុកបាសានប៉ុណ្ណោះ ដែលសល់ពីសំណល់មនុស្សនៅរេផែម។ មើល៍ គ្រែរបស់ទ្រង់បានធ្វើពីដែក ឃើញមាននៅក្រុងរ៉ាបាតរបស់ពួកអាំម៉ូន គ្រែនោះមានបណ្តោយប្រាំបួនហត្ថ និងទទឹងបួនហត្ថ តាមហត្ថរបស់មនុស្ស)។
បន្ទាប់មក ពួកមេទ័ពសាសន៍ភីលីស្ទីន គេចេះតែទន្ទ្រានចូលមក តែវេលាណាដែលគេចូលមក នោះដាវីឌក៏តែងប្រព្រឹត្តដោយប្រាជ្ញា លើសជាងអស់ពួកមេទ័ពទាំងប៉ុន្មានរបស់ស្តេច ហេតុនោះបានជាឈ្មោះរបស់លោកមានការល្បីល្បាញយ៉ាងខ្លាំង។