Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 10:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 កាល​ពួក​ស្តេច​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រោម​អំណាច​ហាដា‌រេស៊ើរ​ឃើញ​ថា ខ្លួន​ចាញ់​ពួក​អ៊ីស្រា‌អែល​ហើយ ក៏​ចង​ស្ពាន​មេត្រី​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​ចំណុះ​គេ​វិញ ដូច្នេះ ពួក​ស៊ីរី​មិន​ហ៊ាន​ជួយ​ពួក​កូន​ចៅ​អាំម៉ូន​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 កាល​ស្ដេច​ទាំង​ប៉ុន្មាន​ដែល​ចំណុះ​ព្រះ‌បាទ​ហាដា‌រេស៊ើរ ឃើញ​ពួក​គេ​ចាញ់​កង‌ទ័ព​អ៊ីស្រា‌អែល​ដូច្នេះ ក៏​នាំ​គ្នា​មក​សុំ​ចុះ​សន្ធិ‌សញ្ញា​សន្តិ‌ភាព​ជា​មួយ​ព្រះ‌បាទ​ដាវីឌ ហើយ​ចុះ​ចូល​នឹង​ស្ដេច។ ចាប់​ពី​ពេល​នោះ​មក ជន‌ជាតិ​ស៊ីរី​មិន​ហ៊ាន​មក​ជួយ​ជន‌ជាតិ​អាំម៉ូន​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 កាល​ពួក​ស្តេច​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រោម​អំណាច​ហាដារេ‌ស៊ើរ​ឃើញ​ថា ខ្លួន​ចាញ់​ពួក​អ៊ីស្រាអែល​ហើយ នោះ​ក៏​ចង​ជា​ស្ពាន​មេត្រី​នឹង​ពួក​អ៊ីស្រាអែល ហើយ​ចំណុះ​គេ​វិញ ដូច្នេះ ពួក​ស៊ីរី​មិន​ហ៊ាន​ជួយ​ពួក​កូន​ចៅ​អាំម៉ូន​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 កាល​ស្តេច​ទាំង​ប៉ុន្មាន​ដែល​ចំណុះ​ស្តេច​ហាដា‌រេស៊ើរ ឃើញ​ពួក​គេ​ចាញ់​កង‌ទ័ព​អ៊ីស្រ‌អែល​ដូច្នេះ ក៏​នាំ​គ្នា​មក​សុំ​ចុះ​សន្ធិ‌សញ្ញា​សន្តិ‌ភាព​ជា​មួយ​ស្តេច​ទត ហើយ​ចុះ​ចូល​នឹង​ទត។ ចាប់​ពី​ពេល​នោះ​មក ជន‌ជាតិ​ស៊ីរី​មិន​ហ៊ាន​មក​ជួយ​ជន‌ជាតិ​អាំម៉ូន​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 10:19
12 ការដាក់ឲ្យឆ្លើយតបគ្នា  

មួយ​ទៀត ដាវីឌ​ក៏​ប្រហារ​ស្ដេច​ហាដា‌រេស៊ើរ បុត្រា​រេហុប ស្តេច​ស្រុក​សូបា ខណៈ​ដែល​ស្តេច​នោះ​ទៅ​តាំង​អំណាច​ខ្លួន​នៅ​ក្បែរ​មាត់​ទន្លេ​អ៊ើប្រាត​ឡើង​វិញ។


បន្ទាប់​មក ព្រះបាទ​ដាវីឌដាក់​ឲ្យ​មាន​ពួក​ទាហាន​ត្រួត‌មើល​ក្នុង​ស្រុក​ស៊ីរី​ប៉ែក​ខាង​ក្រុង​ដាម៉ាស ហើយ​ពួក​សាសន៍​ស៊ីរី​ក៏​ចុះ​ចូល​ធ្វើ​ជា​អ្នក​បម្រើ​របស់​ព្រះបាទ​ដាវីឌ ព្រម​ទាំង​យក​សួយ​អាករ​មក​ថ្វាយ​ដែរ ព្រះ‌យេហូវ៉ា​តែង​ជួយ​ការពារ​ព្រះបាទ​ដាវីឌ នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​ទ្រង់​យាង​ទៅ។


គ្រា​នោះ បេន-ហាដាដ ជា​ស្តេច​ស្រុក​ស៊ីរី ទ្រង់​ប្រជុំ​ពួក​ពល‌ទ័ព​របស់​ព្រះ‌អង្គ​មក មាន​ស្តេច​រង​សាម​សិប​ពីរ​អង្គ​នៅ​ជា‌មួយ​ទ្រង់ ព្រម​ទាំង​សេះ និង​រទេះ​ចម្បាំង​ផង ទ្រង់​ឡើង​ទៅ​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​សាម៉ារី។


ពួក​ពល‌ទ័ព​របស់​ហាដា‌រេស៊ើរ​បាន​ឃើញ​ថា គេ​ចាញ់​ពួក​អ៊ីស្រា‌អែល​ហើយ ក៏​តាំង​មេត្រី​នឹង​ព្រះបាទ​ដាវីឌ ហើយ​ចំណុះ​ទ្រង់។ ដូច្នេះ ពួក​ស៊ីរី​មិន​ព្រម​ជួយ​ពួក​កូន​ចៅ​អាំម៉ូន​ទៀត​ឡើយ។


ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន​លើក​ឡើង​ជា​ស្រេច តែ​គេ​មិន​ព្រម​ឃើញ​ទេ គេ​នឹង​ត្រូវ​ឃើញ​សេចក្ដី​ឧស្សាហ៍​របស់​ព្រះ‌អង្គ ចំពោះ​បណ្ដា‌ជន​វិញ នោះ​គេ​នឹង​មាន​សេចក្ដី​ខ្មាស ភ្លើង​នឹង​ឆេះ​បន្សុស​ពួក​ខ្មាំង​សត្រូវ​ព្រះ‌អង្គ​អស់​រលីង។


បពិត្រ​ព្រះ‌ករុណា ទ្រង់​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ជា​ស្តេច​ដែល​ព្រះ​នៃ​ស្ថាន‌សួគ៌​បាន​ប្រទាន​ឲ្យ​មាន​រាជ្យ ព្រះ‌ចេស្តា ឥទ្ធិ‌ឫទ្ធិ និង​សិរី‌ល្អ


ពេល​នោះ លោក​យ៉ូស្វេ​វិល​ត្រឡប់​មក​វិញ ហើយ​ចាប់​យក​ក្រុង​ហាសោរ ហើយ​កាប់​ស្តេច​របស់​ក្រុង​នោះ​ដោយ​ដាវ ឯ​ក្រុង​ហាសោរ​នេះ ពី​ដើម​ជា​រាជធានី​នៃ​នគរ​ទាំង​នោះ។


គេ​នឹង​ឈរ​ពី​ចម្ងាយ ដោយ​ខ្លាច​សេចក្ដី​វេទនា​របស់​ក្រុង​នេះ ហើយ​ពោល​ថា៖ «វេទនា​ហើយ! វេទនា​ហើយ! ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ ហើយ​ខ្លាំង​ពូកែ​អើយ! ដ្បិត​សេចក្ដី​ជំនុំ‌ជម្រះ​បាន​ធ្លាក់​មក​លើ​អ្នក​តែ​ក្នុង​រយៈ​ពេល​មួយ​ម៉ោង​ប៉ុណ្ណោះ»។


អ័ដូនី-បេសេក​ពោល​ថា៖ «ពី​មុន ខ្ញុំ​បាន​ឲ្យ​គេ​កាត់​មេ​ដៃ និង​មេ​ជើង​របស់​ស្តេច​ចិតសិប​អង្គ ដែល​ធ្លាប់​រើស​អាហារ​ក្រោម​តុ​ខ្ញុំ។ ឥឡូវ​នេះ ព្រះ​បាន​សង​ខ្ញុំ ដូច​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​គេ​ហើយ»។ គេ​នាំ​លោក​ទៅ​ក្រុង​យេរូ‌សាឡិម ហើយ​លោក​ក៏​ស្លាប់​នៅ​ទី​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម